ល្អណាស់! មកស្គាល់វេបសាយបើកគណនីជួញដូរផ្សារហ៊ុន តាមអនឡាញ មិនបាច់ទៅដល់ធនាគារផ្ទាល់ទេ
ផែន ផាន់ណា
NOVEMBER 3 2022
គន្លឹះល្អៗ
959 views
1 min read

អ្នកដែលធ្លាប់បង្កើតគណនីជួញដូរផ្សារភាគហ៊ុន ច្បាស់ជាបានដឹងច្បាស់អំពីដំណើរការ ស្នើសុំគណនីជួញដូរ តាមរយៈប្រូឃ័រហើយ ពោលគឺតម្រូវឱ្យយើងទៅបំពេញបែបបទដោយខ្លួនឯង និងភ្ជាប់ទៅជាមួយអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រូបថត 4x6 ជាដើម។ យ៉ាងណាមិញ ផ្សារមូលបត្រកម្ពុជាទើបតែដាក់ឱ្យដំណើរការប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ ដែលយើងអាចបំពេញព័ត៌មានជាលក្ខណៈឌីជីថលបាន។

តើអ្វីទៅដែលហៅថាផ្សារមូលបត្រកម្ពុជា(ផ.ម.ក)? – Spean Luy- Online Instant Cash  in Cambodia

សម្រាប់អ្នកដែលមិនទាន់មានគណនីជួញដូរផ្សារភាគហ៊ុន CSX អាចចូលទៅកាន់វេបសាយរបស់ផ្សារមូលបត្រ ដែលមានឈ្មោះថា id.serc.gov.kh រួចចុះឈ្មោះប្រើប្រព័ន្ធ ដើម្បីឈានដល់ការបំពេញបែបបទ ឬព័ត៌មានផ្ទាល់ខ្លួន ទើបអាចស្នើសុំគណនីជួញដូរបាន។ សម្រាប់របៀបចូលទៅចុះឈ្មោះ យើងនឹងដាក់វីដេអូ បង្រៀនដោយផ្សារមូលបត្រកម្ពុជានៅខាងក្រោម ដើម្បីបងប្អូនងាយស្រួលអនុវត្តតាម។

គូសបញ្ជាក់ថាការបើកគណនីជួញដូរតាមរយៈអនឡាញនេះ ទើបតែត្រូវបានផ្សារមូលបត្រកម្ពុជា ដាក់ឱ្យប្រើប្រាស់ថ្មីៗនេះទេ។ សម្រាប់ការចុះឈ្មោះតាមអនឡាញនេះ លោកអ្នកទទួលបានផលចំណេញច្រើន ពោលគឺចំណេញទាំងពេលវេលា និងមិនដល់កាន់ប៊ិកសរសេរច្រើន។ ប៉ុន្តែអ្វីដែលលោកអ្នកត្រូវធ្វើដូចគ្នាគឺ សម្រាប់ការបើគណនីជួញដូរ តម្រូវឱ្យបង់ថ្ងៃសេវា២ម៉ឺនរៀល ជូនរដ្ឋផងដែរ៕

វីដេអូលម្អិត៖

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia