iPhone ជាទូរស័ព្ទដៃមួយដែលមនុស្សភាគច្រើននិយមប្រើ ដោយាសារតែទូរស័ព្ទមួយម៉ូដែលនេះមានអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ជាពិសេសមុខងារល្អៗក្នុងទូរស័ព្ទដែលធ្វើឲ្យអ្នកប្រើប្រាស់ជុំវិញពិភពលោកបន្តទិញប្រើរហូតមកដល់សព្វថ្ងៃ។ យ៉ាងណាមិញអ្នកជំនាញ Apple ក៏បានប្រាប់ពីមុខងារមួយចំនួនដែលអ្នកប្រើប្រាស់ iPhone គួរដឹងព្រោះមនុស្សជាច្រើនបានមើលរំលងនូវបញ្ហាទាំងនេះ និងរឿងរ៉ាវខ្លះទៀតក៏បណ្តាលឲ្យមានហានិភ័យដល់អ្នកប្រើប្រាស់ផងដែរដូច្នេះកុំចាំយូរអាចមកស្វែងយល់ពីមុខងារទាំង២នេះបាន។

១./ មុខងារ WiFi និង Bluetooth: សម្រាប់មុខងារនេះ គឺជាមុខងារសំខាន់មួយដែលអ្នកប្រើប្រាស់ទូរស័ព្ទមិនអាចចៀសបាន ដោយសាតែមុខងារ WiFi គឺសម្រាប់ដំណើរការអិនធឺណេតអាចឲ្យអ្នកប្រើប្រាស់លេងបណ្តាញសង្គម ទំនាក់ទំនងគ្នាតាមអនឡាញ ការសិក្សា ការងារ ការធ្វើអាជីវកម្មជាដើម។ ជាពិសេសទៅដល់កន្លែងណាក៏មាននូវប្រព័ន្ធ WiFi នេះដែរ។ មុខងា Bluetooth គឺប្រើសម្រាប់ភ្ជាប់ពី Device មួយទៅ Device មួយទៀតដូចជា ការភ្ជាប់ទៅនឹងកាស Bluetooth, បាស ឬ Speaker, ទូរស័ព្ទទៅនឹង Pc, និងផ្សេងៗទៀតដែលអាចភ្ជាប់ពីរបស់មួយទៅរបស់មួយទៀត។ ដូច្នេះអ្នកប្រើប្រាស់ភាគច្រើនបានបើកមុខងារទាំងពីរនេះចោលតាមទីសាធារណៈដោយមិនដឹងខ្លួន ក្នុងករណីនេះក្រុម Hacker ពិតជាងាយស្រួលបន្លំចូលយកទិន្នន័យក្នុងទូរស័ព្ទអ្នកប្រើប្រាស់បានយ៉ាងរហ័សតាមរយៈការភ្ជាប់ System Hacker ជាមួយការបើកការកំណត់របស់អ្នកប្រើប្រាស់ហើយនៅពេលដែលប្រព័ន្ធនោះស្វែងរកឃើញព័ត៌មានអ្វីមួយ វានឹងភ្ជាប់ដោយស្វ័យប្រវត្តិ ទោះបីជាម្ចាស់ទូរស័ព្ទមិនបានស្នើសុំឱ្យវាភ្ជាប់ក៏ដោយ នេះគឺជាល្បិចបោកតាមប្រព័ន្ធទីសាធារណៈជាពិសេសអ្នកដែលចូលចិត្តប្រើ WiFi ឬសាកថ្មតាមទីសាធារណៈជាដើម។

ពួក Hacker ភាគច្រើនតែងមានវត្តមាននៅកន្លែងសាធារណៈដូចជា៖ ហាងកាហ្វេ បារ និងភោជនីយដ្ឋានជាដើម។ តាមមតិយោបល់ដែលល្អគួរប្រើអិនធឺណេតផ្ទាល់ខ្លួនល្អជាង និង Bluetooth បើមិនចាំបាច់ប្រើអាចបិទចោលសិនបាន សម្រាប់វិធីបិទដោយអ្នកទាំងអស់គ្នាអាចចូលទៅកាន់ Setting រួចយកពាក្យ Bluetooth និង WiFi បន្ទាប់មកគ្រាន់តែចុចលើប៊ូតុងបិទរួចជាការស្រេច។

២./ មុខងារទីតាំង Location Service: សម្រាប់មុខងារនេះ គឺអាចបង្ហាញពីទីតាំងដែលអ្នកកំពុងស្ថិតនៅ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញបច្ចេកវិទ្យាលើកឡើងថា ការអនុញ្ញាតឱ្យ Hacker ចូលកម្មវិធី និងដឹងពីទីតាំងរបស់អ្នកប្រើប្រាស់បានគ្រប់ពេល វាអាចបង្ហាញដល់ពួក Hacker នូវប្រភពព័ត៌មានដ៏មានតម្លៃ ប្រសិនបើពួកគេអាចទទួលបានវាពីទីតាំងរបស់អ្នកប្រើប្រាស់ ជាពិសេសវាបានបង្ហាញពីទីតាំងដែលអ្នកបានភ្ជាប់ទៅលើកម្មវិធីណាមួយដូចជា App បណ្ដាញសង្គម, កុងធនាគារ, Google map និងផ្សេងទៀត ដោយអ្នកប្រើប្រាស់បានបើកចោលនូវមុខងារទីតាំងគ្រប់ពេលវេលា។ យល់ល្អគួរតែបិទក្រោយពេលប្រើរួចភ្លាមៗ ឬរើសយកមុខងារ While using app ទើបមានសុវត្ថិភាពជាង។ បើមិនចាំបាច់គួរតែបិទវាចោល ដោយអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ Setting រួចយកពាក្យ Privacy និងចុចលើពាក្យ Location Service បន្ទាប់មកគ្រាន់តែចុចលើប៊ូតុងបិទរួចជាការស្រេច។ ចំណាំថាការបើក Location ចោលមិនត្រឹមតែអសុវត្ថិភាពនោះទេថែមទាំងធ្វើឲ្យទូរស័ព្ទកាន់តែចុះថ្ម និងឡើងកម្តៅផងដែរ។

គូសបញ្ជាក់ផងដែរថាចំណុចទាំងពីរនេះបើមិនចាំបាច់ទេគួរតែកុំបើក ជាពិសេសការប្រើនូវមុខងារទាំង២នេះតាមទីសាធារណៈព្រោះពួក Hacker មានគ្រប់ទីកន្លែងដែលយើងមិនដឹង សម្រាប់អ្នកដែលប្រើទូរស័ព្ទក្រៅពី IOS ក៏អាចអនុវត្តវិធីទាំងនេះបានផងដែរ។
