យុទ្ធសាស្ត្រលក់ខ្លាំង! កូនឡានអគ្គិសនី VW មួយគ្រឿងនេះតម្លៃជិត៧ម៉ឺន$ បើកលក់ភ្លាមគេកក់១ម៉ឺនគ្រឿង
Pheakdey Prem
AUGUST 21 2022
យានយន្ត
320 views
2 mins read

កាល​ពី​ពេល​ថ្មី​​ៗនេះខាងក្រុមហ៊ុនអាល្លឺ​ម៉ង់​ Volkswagen បាន​ទម្លាយពី​ទិន្នន័យ​​ចំនួន​អ្នក​កក់លើ​រថយន្តអគ្គិសនី​​​​​ ID Buzz ​ចំនួន​ ១០០០​០ គ្រឿង ខណ​:ពេ​ល​ដែល​​​ VW បានកំណត់​​ចំនួន​ផលិត​​តែ​ ១៥០០​០ គ្រឿង​តែប៉ុណ្ណោះ​​ក្នុងឆ្នាំ២០២២ នេះ​​បើ​យោង​តាម Automobilwoche ។​

Volkswagen ID. Buzz: sustainable, with plenty of attention to detail |  Volkswagen Newsroom

​​​​​​​​​​​​យ៉ាងណាមិញ​​​​ ក្នុង​​​ចំណោម​​​អ្នក​កក់​១០០​០០​ គ្រឿង​នោះ​ ​មាន​ប្រជាជន​របស់​ប្រទេស​ន័រវេស​​មាន​អ្នកកក់ច្រើន​ជាង​គេគឺ​ ៣៤០០គ្រឿង​ ​បន្ទាប់​មក​គឺ​ជា​ប្រទេសអាល្លឺម៉ងជា​ស្រុក​កំណើត​ខ្លួនផ្ទាល់​ក៏មានចំនួន​​អ្នក​កក់​​រហូតដល់ ២៥០០គ្រឿង​​​ផងដែរ​។ ដោយ​ឡែក​រថយន្តប្រភេទ Minivan នេះ​ ​មាន​ប្រវែង​ ៤៧១២មម ​ទទឹង​​១៩៨៥មម និង​ប្រវែងពី​កង់​​សង​ខាង​មានចំនួន ២៩៨៨មម ​។

Volkswagen ID. Buzz: sustainable, with plenty of attention to detail |  Volkswagen Newsroom

​​​​​ចំពោះ​​​ ID Buzz គឺ​ជារថយន្តដើរដោយអគ្គិសនី​​​​​​ប្រើ​ដោយម៉ូទ័រ​​ ១ គ្រាប់​ Single-Motor អាចផលិតកម្លាំងបាន​ ២១០​ សេះនិង​បំពាក់​ជាមួយ​កញ្ចប់​អាគុយ​ថាពល​ ៧៧ គីឡូវ៉ាត់ក្នុង​១ម៉ោង ដោយអាចរត់​ចម្ងាយ​បាន​​​​​​ឆ្ងាយបំផុត ៤១៣ ​គីឡូម៉ែត្រ​ឯណោះ​ ។​ រី​ឯ​​​​​​​​​​​រយ:ពេល​នៃការ​បញ្ចូល​ថ្មតាម​រយ:ប្រភពថា​មពល​ល្បឿន​​លឿន​ ១៧០គីឡូវ៉ាត្រ​​​ ចន្លោះ​ពី​​ ៥ ទៅ​ ៨០ ចំណាយពេល​តែ​​ ៣០​នាទី តែប៉ុណ្ណោះ​។

ID. Buzz | New 2022 Electric Van | Volkswagen Vans UK

​គួរបញ្ជាក់​ផងដែរ​​ថា  ​ ចំពោះតម្លៃរបស់​​​រថយន្ត​អគ្គិសនី ID Buzz  គឺ​ត្រូវបាន​បែង​ចែក​ជា​ពីរប្រភេទ​​​​​ ដោយ​​ ID Buzz Life មាន​តម្លៃ​ខ្ទង់​​ ៦៧០០០ដុល្លារ​ និ​ង​​ ID Buzz style មានតម្លៃ​​ ៧៣០០០ដុល្លារ​ ៕

អត្ថបទដោយ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia