ម៉ូតូ Vespa មានតម្លៃខ្ពស់មិនមែនគ្រាន់តែដោយសារម៉ាកល្បីឈ្មោះប៉ុណ្ណោះទេ តែបញ្ជាក់ពីប្រវត្តិ និងការរចនាដ៏ពិសេសដែលធ្វើឱ្យវាមានតម្លៃឥតខ្ចោះ។ Vespa ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Piaggio & Co. S.p.A នៅប្រទេសអ៊ីតាលីក្នុងឆ្នាំ 1946 បន្ទាប់ពីសង្គ្រាមលោកលើកទី 2។ ការរចនាម៉ូតូនេះបានចាប់ផ្តើមដោយលោក Enrico Piaggio និងវិស្វករ Corradino D’Ascanio ដោយមានគោលបំណងបង្កើតយានយន្តដែលមានតម្លៃទាប និងងាយស្រួលប្រើប្រាស់សម្រាប់ការធ្វើដំណើរនៅក្នុងទីក្រុង។
ម៉ូដែលដំបូងរបស់ Vespa បានចេញជាផ្លូវការនៅថ្ងៃទី 23 មេសា 1946 ក្នុងទីក្រុង Pontedera។ ម៉ូដែល Vespa 98cc ទទួលបានការពេញនិយមយ៉ាងខ្លាំងដោយសារការរចនាច្នៃប្រឌិត និងតម្លៃទាប។ Vespa បាននាំចូលទៅទីផ្សារអឺរ៉ុបនៅឆ្នាំ 1950 និងបានបន្តបញ្ចេញម៉ូដែលថ្មីៗក្នុងឆ្នាំ 1952 និង 1960 ដែលមានលក្ខណៈស្តង់ដារល្អ និងប្រសិទ្ធភាពខ្ពស់។
នៅឆ្នាំ 2016 Vespa បានអបអរសាទរខួប 70 ឆ្នាំនៃការបង្កើតដោយបញ្ចេញម៉ូដែលពិសេស 'Vespa Settantesimo Edition' ដែលរចនាមានស្លាកសញ្ញា '70th Anniversary'។ ម៉ូដែលពិសេសនេះបានចេញជាបីម៉ូដែលផ្សេងគ្នា គឺ Vespa PX, Vespa Primavera, និង Vespa GTS ដែលមានពណ៌ពិសេស និងការរចនាដែលមានសោភ័ណភាព។
Justin Bieber x Vespa Edition ត្រូវបានបញ្ចេញនៅឆ្នាំ 2022 ដោយមានការរចនាពណ៌សទាំងស្រុង និងមានស្លាកសញ្ញារបស់ Justin Bieber ផ្ទាល់។ ម៉ូតូនេះមានកម្លាំងម៉ាស៊ីន 150cc ដែលជាស្នាដៃនៃការច្នៃប្រឌិតរបស់ Justin Bieber និង Vespa ផ្ទុយពីម៉ូតូដទៃទៀត។ Justin Bieber x Vespa Edition ត្រូវបានផលិតចំនួនត្រឹមតែ 975 គ្រឿងនៅទូទាំងពិភពលោក ដោយមានតម្លៃប្រមាណ $6,549 នៅអាមេរិក។ តម្លៃនេះអាចប្រែប្រួលទៅតាមទីតាំងនិងហាងលក់។
សរុបមកម៉ូតូនេះមិនត្រឹមតែមានតម្លៃថ្លៃដោយសារតែជាម៉ូដែលកម្រនោះទេ ប៉ុន្តែវាបានរចនាដោយតារាល្បីល្បាញ Justin Bieber ផ្ទាល់ បន្ថែមជាមួយនឹងគុណភាព និងបច្ចេកវិទ្យាទាន់សម័យរបស់ Vespa ដែលធ្វើឱ្យវាមានតម្លៃចុះត្រឹម។