ការ Hack គណនី Telegram មិនមែនជារឿងដែលងាយស្រួលធ្វើនោះទេ បើធៀបនឹងកម្មវិធីផ្ញើសារផ្សេងទៀត ព្រោះ Telegram ត្រូវបានគេស្គាល់ថាជា App ដែលមានមុខងារ សុវត្ថិភាពខ្ពស់ ដោយមានការអ៊ិនគ្រីប (Encryption) យ៉ាងរឹងមាំ។ ទោះជាយ៉ាងណាក៏ដោយ ភាពងាយស្រួលក្នុងការ Hack ភាគច្រើនមិនមែនកើតចេញពីភាពទន់ខ្សោយរបស់ប្រព័ន្ធ Telegram ផ្ទាល់ទេ ប៉ុន្តែគឺកើតចេញពីកំហុសរបស់អ្នកប្រើប្រាស់ទៅវិញទេ។

ដូច្នេះហើយសូមប្រុងប្រយ័ត្នជាមួយការទទួលបានសារក្លែងបន្លំំពី Telegram នរណាម្នាក់ ព្រោះបច្ចុប្បន្នករណីនេះគឺមានច្រើនខ្លាំងណាស់។
ចំណុចគួរឱ្យសង្ស័យដែលអ្នកត្រូវចៀសវាងចុច៖
- ឈ្មោះអ្នកផ្ញើមិនច្បាស់លាស់: ឈ្មោះគណនីដែលផ្ញើសារមិនមែនជាឈ្មោះផ្លូវការរបស់ Telegram ទេ (Telegram ផ្លូវការប្រើឈ្មោះ "Telegram" ពេញលេញ)។ នេះជាបច្ចេកទេសមួយហៅថា Typosquatting (ប្រើអក្ខរាវិរុទ្ធខុសតិចតួច) ដើម្បីបោកបញ្ឆោត។

- តំណភ្ជាប់ (Link) ចម្លែក: តំណភ្ជាប់ https://lnk.ink/WcDKr មិនមែនជាតំណភ្ជាប់ផ្លូវការរបស់ Telegram ឡើយ។ តំណភ្ជាប់ដែលខ្លីៗ និងមិនស្គាល់ប្រភព អាចនាំទៅកាន់គេហទំព័រក្លែងក្លាយ (Phishing Site) ដែលត្រូវបានរចនាឡើងដើម្បីលួចព័ត៌មានគណនីរបស់អ្នក។

- សារគំរាមកំហែង ឬបង្ខំ: សារនិយាយថា "គណនីរបស់អ្នកត្រូវបានដាក់ទង់សញ្ញាមានសកម្មភាពគួរឱ្យសង្ស័យ" និង "សូមបំពេញការងារក្នុងរយៈពេល 6 ម៉ោង បើមិនដូច្នេះទេ គណនីរបស់អ្នកនឹងត្រូវបានបិទជាស្ថាពរ"។ Telegram ផ្លូវការមិនដែលផ្ញើសារគំរាមកំហែងបែបនេះដោយតម្រូវឱ្យអ្នកចុច Link ភ្លាមៗ ឬក្នុងរយៈពេលកំណត់ខ្លីនោះទេ។

- សារភ្ជាប់មកជាមួយតំណភ្ជាប់ខាងក្រោម: តំណភ្ជាប់ jjjlj.telegrlamd.shop រឹតតែបញ្ជាក់ពីភាពមិនប្រក្រតី។ នេះគឺជាតំណភ្ជាប់ក្លែងក្លាយដែលព្យាយាមធ្វើត្រាប់តាមឈ្មោះ Telegram។
ហាមដាច់ខាតកុំចុចតំណលីងនោះឲ្យសោះ យល់ល្អកុំឲ្យមានបញ្ហាទាន់ អ្នកទាំងអស់គ្នាអាច Block ចោលភ្លាមៗកាន់តែល្អ។

គូសបញ្ជាក់ផងដែរថា ដើម្បីរក្សាគណនីឱ្យមានសុវត្ថិភាព អ្នកត្រូវតែ កុំចុច Link ដែលគួរឱ្យសង្ស័យ មកពីគណនីដែលមិនស្គាល់ ហើយត្រូវបើកមុខងារ Two-Step Verification (ការផ្ទៀងផ្ទាត់ពីរដំណាក់កាល) ជានិច្ច ដើម្បីទប់ស្កាត់ការលួចចូលប្រើប្រាស់គណនីរបស់អ្នកពីជនអនាមិក។
