អ្នកភ្លេចលេខកូដដោះសោ iPhone មកដឹងក្បាច់នេះមិនបាច់ប្រើដៃចុច ប្រើតែសំឡេងក៏ដោះសោបានដែរ
Makara Rin
SEPTEMBER 30 2022
គន្លឹះល្អៗ
1.9 K views
1 min read

នៅលើ iPhone 14 បច្ចុប្បន្នមានមុខងារឡូយៗច្រើនណាស់ជាពិសេសនៅលើ iOS 16 តែម្តង។​ ក្នុងនោះផងដែរយើងឃើញថា​ មានមុខងារមួយដែលអ្នកប្រើមួយចំនួនមិនសូវចាប់អារម្មណ៍ ដោយយើងអាចធ្វើការដោះសោ iPhone ដោយមិនចាំបាច់ប្រើដៃចុចលេខកូដក៏បានដែរ​ ពោលគឺប្រើតែសំឡេងគឺអាចដោយលេខកូដបានតែម្តង។

សម្រាប់វិធីសាស្រ្តមួយនបើទោះជាទូរស័ព្ទ iPhone របស់អ្នកមិនទាន់ឡើងដល់ iOS 16 ក៏អាចប្រើបានដែរ ហើយដើម្បីដំណើរការមុខងារនោះបាន អ្នកទាំងអស់គ្នាអាចធ្វើតាមដំណាក់កាលខាងក្រោម។

របៀបប្រើប្រាស់

ដំណាក់កាលទីមួយ

  • ចូលទៅកាន់ Setting ហើយចូលទៅ Accessibility
  • បន្ទាប់មកចុចលើ Voice Control រួចធ្វើការបើកវា
  • ចុចលើពាក្យ Customize Commands

1

ដំណាក់កាលទី2

  • ចុចលើ Create New Commands ហើយយវាពាក្យថា Unlock ឬពាក្យផ្សេងទៀតដែលអ្នកចង់ដាក់
  • ចុចលើពាក្យ Action ខាងក្រោមហើយយកពាក្យ Run Custom Gesture

2

ដំណាក់កាលទី3

  • ត្រង់ចំណុចនេះយើងគ្រាន់តែធ្វើការដៅចំណុច​ ឱ្យត្រូវជាមួយនឹងលេខកូដដែលយើងបានដាក់ហើយចុចពាក្យ Save ជាការស្រេច

មាននន័យថា ប្រសិនបើយើងដាក់លេខកូដ លេខសូន្យទាំងអស់​ នោះយើងត្រូវដៅចំណុចឱ្យចំត្រង់លេខសូន្យ​ឱ្យគ្រប់ខ្ទង់ ដូច្នេះរាល់ពេលដែលយើដោះសោ ហើយនិយាយពាក្យថា Unlock នោះវានឹងដោះដោឱ្យដោយស្វ័យប្រវត្តិតែម្តង។

3

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia