ចេញមកហើយ! អាមេរិកបង្ហាញវីដេអូសម្ងាត់ថាសហោះ (UFO) តាំងពីជិត ៨០ឆ្នាំមុនឱ្យពិភពលោកបានឃើញ
Khunna - ឃុនណា
•
MAY 12 2026
•
ឌីជីថល
•
36.9 K views
•
1 min read
•

កាលពីថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ពិភពលោកកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមន្ទីរបញ្ចកោណ (The Pentagon) បានសម្រេចចិត្តបញ្ចេញសំណុំឯកសារសម្ងាត់ វីដេអូ និងរូបថតស្តីពី វត្ថុហោះហើរមិនអាចកំណត់អត្តសញ្ញាណបាន ឬដែលយើងស្គាល់ថាជា UFO ពីស្ថាប័នសហព័ន្ធផ្សេងៗ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺឯកសារខ្លះមានកាលបរិច្ឆេទតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៤០ មកម្ល៉េះ ហើយត្រូវបានមន្ទីរបញ្ចកោណបញ្ជាក់ថា ជាឯកសារ "មិនធ្លាប់បានឃើញពីមុនមក" ។

Ufo to Water

បច្ចុប្បន្ន រដ្ឋាភិបាលអាមេរិកបានបង្កើតគេហទំព័រថ្មីមួយ ដើម្បីអនុញ្ញាតឱ្យសាធារណជនអាចចូលមើលភស្តុតាងទាំងនោះបានភ្លាមៗ ដោយមិនចាំបាច់មានការអនុញ្ញាតពិសេសដូចកាលពីមុនឡើយ។ មន្ទីរបញ្ចកោណបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖ មហាជនទូទាំងពិភពលោកអាចចូលមើលឯកសារដើម វីដេអូ និងរូបថត UAP (បាតុភូតមិនអាចកំណត់អត្តសញ្ញាណបាន) ពីគ្រប់ស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅកន្លែងតែមួយ។

Ufo03605082026 E8ab858951f346f782efbebf95ade7d6
ទោះបីជាការបញ្ចេញឯកសារនេះ មិនទាន់អាចសន្និដ្ឋានបានថាជា មនុស្សភពផ្កាយ១០០% ក៏ដោយ ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ថា ពិតជាមានវត្ថុហោះហើរដែលមានបច្ចេកវិទ្យាចម្លែក និងល្បឿនលឿនខុសពីធម្មតា ធ្លាប់បានលេចឡើងនៅលើមេឃពិតប្រាកដមែន។ ក្រសួងការពារជាតិអាមេរិក ក៏បានសន្យាដែរថា នឹងបន្តបញ្ចេញឯកសារដែលនៅសេសសល់ជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។


អ្នកទាំងអស់គ្នាអាចចូលទស្សនាវីដេអូដែលគេថតបាន ឬបណ្តុំឯកសារភស្តុតាងផ្សេងៗទៀត តាមរយៈលីងខាងក្រោមបាន។ ក្នុងវេបសាយមួយនេះបានបង្ហាញសកម្មភាព និងដំណាក់កាលជាច្រើននៃរឿងរ៉ាវចម្លែកៗក្នុង និងក្រៅភព ឬលំហអាកាសជាដើម៖ The Pentagon / AARO

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia