ឧបករណ៍សំខាន់ ២ មុខ សម្រាប់ដាក់តាមរថយន្តដែលអាចជួយជីវិតបងប្អូនបាន
Lee Then
JULY 8 2024
យានយន្ត
64 views
1 min read

បងប្អូនគួរតែដាក់ឧបករណ៍ ២ មុខនេះតាមរថយន្តរបស់បងប្អូន ដោយវាអាចជួយការពារជីវិតបងប្អូនបាន និងជៀសវាងករណីគ្រោះថ្នាក់នានាដែលធ្វើអោយប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់បងប្អូនជាច្រើនចឹងសម្រាប់ឧបករណ៍ទាំនោះមាននៅខាងក្រោម

ឧបករណ៍ទី១ គឺ ឧបករណ៍បំបែកកញ្ចក់:

145 Emergency Escape Tool Seat Belt Cutter Vehicle Window Glass Original Imahykkjhqyzfsh3.jpeg

ឧបករណ៍នេះមានមុខងារចម្បងពីរ គឺបំបែកកញ្ចក់ និងកាត់ខ្សែរក្រវ៉ាត់នៅពេលដែលមានគ្រោះថ្នាក់ចៃដន្យរថយន្តជួបឧប្បត្តិហេតុរអិលធ្លាក់ទៅក្នុងទឹក  ឧបករណ៍នេះអាចជួយបំបែកកញ្ចក់ដោយគ្រាន់តែគោះឬក៏ដំលើកញ្ចក់វានឹងធ្វើអោយកញ្ចក់បែកភ្លាម វាក៏មានមុខងារកាត់ខ្សែរក្រវ៉ាត់នៅពេលខ្សែរក្រវ៉ាត់គាំង មិនអាចដោះបាន។ ឧបករណ៍នេះអាចជួយឱ្យបងប្អូនអាចរួចខ្លួនបាននៅពេលដែលមានគ្រោះថ្នាក់ដូចជាចៃដន្យរថយន្តរអិលធ្លាក់ទៅក្នុងទឹកអីគឺមានតែវាទេដែលអាចជួយអោយបងប្អូនចេញពីរថយន្តបានដោយបំបែកកញ្ចក់ឬបើខ្សែក្រវ៉ាតគាំតអីអាចប្រើវាមកកាត់បានព្រោះវាក៏មានមុខសម្រាប់មុខអាចកាត់ខ្សែរក្រវ៉ាតដែលមានភាពស្វិតមាំបានដែរ។

Glass Breaker Double Glazed Car Window With Belt Cutter 1.jpg

ឧបករណ៍ទី២ គឺ ធុងពន្លត់អគ្គីភ័យ:

Small Extinguisher in Use.jpg

Xxqk07jr6d0a1.jpg

ករណីរថយន្តឆេះនៅតែមានបន្ត និងអាចកើតឡើងបានគ្រប់ពេលវេលា ដូច្នេះធុងពន្លត់អគ្គីភ័យគឺសំខាន់ណាស់សម្រាប់បងប្អូនត្រូវតែមាននៅជាប់រថយន្តបងប្អូនជានិច្ចទើបជាការល្អព្រោះបើមានវាក៏អាចជួយអោយរថយន្តរបស់បងប្អូនគេចផុតពីអណ្តាតភ្លើងដ៏ឃោឃៅក៏ថាបានព្រោះបងប្អូនអាចពន្លត់វាទាន់ពេលវេលាទាន់ស្ថានការជាក់ស្តែងចឹងហើយគួរតែមានធុងពន្លត់អគ្គីភ័យ 2-3 ធុងតាមរថយន្ត ដើម្បីប្រើនៅពេលដែលមានគ្រោះអាសន្នណាមួយដែលយើងមើលមិនឃើញ។

ចឹងហើយបងប្អូនគួរតែចំណាយថវិកាដើម្បីទិញឧបករណ៍ទាំងនេះ ដោយវាអាចជួយការពារជីវិត និងទ្រព្យសម្បត្តិនៅពេលដែលមានគ្រោះថ្នាក់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia