ប្តូរចិត្តវិញហើយ! ក្រោយការដំឡើងពន្ធយ៉ាងចាស់ដៃ ពេលនេះលោកត្រាំបានពោលពាក្យបែបនេះទៅកាន់ចិន
Khunna - ឃុនណា
APRIL 24 2025
អាជីវកម្ម 4.0
942 views
1 min read

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានប្រាប់ឲ្យដឹងថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​បង្ហាញ​សញ្ញា​បន្ទន់​ឥរិយាបថ​ចំពោះ​ការ​ថ្លែង​មតិ​ថ្មីៗ​របស់​លោក​លើ​ប្រទេស​ចិន និង​ប្រធាន​ធនាគារ​បម្រុង​សហព័ន្ធ​អាមេរិក បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​នា​ពេល​ថ្មីៗ​នេះ ខណៈ​លោក​កំពុង​ជំរុញ​របៀបវារៈ​សេដ្ឋកិច្ច​របស់​លោក។

1200x675 Cmsv2 9a28639e F343 5a96 B951 F19bf7c67649 9201380

លោក ត្រាំ បាន​ថ្លែង​ថា លោក​ "គ្មាន​ចេតនា​បណ្ដេញ" លោក ចេរ៉ូម ផោវែល ទេ បន្ទាប់​ពី​រិះគន់​ប្រធាន​ធនាគារ​កណ្ដាល​រូប​នេះ​ជា​ច្រើន​ដង ប៉ុន្តែ​បាន​បន្ថែម​ថា លោក​ចង់​ឲ្យ​លោក ផោវែលមាន "សកម្ម​ជាង​នេះ​បន្តិច" ក្នុង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់។ ថ្លែង​នៅ​ក្នុង​ការិយាល័យ​សតវិមាន​កាល​ពី​ថ្ងៃ​អង្គារ លោក ត្រាំ ក៏​បាន​ថ្លែង​ផង​ដែរ​ថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​កែលម្អ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន។

W1280 P16x9 2022 12 29 T121225 Z 473044425 R C2 S6 X9 Q Q51 P Rtrmadp 3 China Lawyers Crackdown Exodus

លោកត្រាំ បានបន្តទៀតថា កម្រិត​ពន្ធគយ ឬ​ពន្ធ​នាំ​ចូល ដែល​លោក​បាន​ដាក់​លើ​ទំនិញ​នាំ​ចូល​របស់​ចិន "នឹង​ធ្លាក់​ចុះ​យ៉ាង​ច្រើន ប៉ុន្តែ​នឹង​មិន​សូន្យ​ទេ"

លោក Trump បានដំឡើងអត្រាពន្ធលើទំនិញចិនដល់ ១៤៥% ដែលបង្កឱ្យមានវិធានការឆ្លើយតបពីទីក្រុងប៉េកាំង និងការព្រមានពីអ្នកសេដ្ឋកិច្ចអំពីផលប៉ះពាល់ជាសកលនៃសង្គ្រាមពាណិជ្ជកម្ម។

 Us China Getty Images 1251037786 578x324 C Default

នៅក្នុងការអត្ថាធិប្បាយរបស់លោកត្រាំ ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ដោយលោកបាននិយាយថាគាត់នឹង "រួសរាយរាក់ទាក់ខ្លាំងណាស់" ក្នុងការចរចាជាមួយទីក្រុងប៉េកាំង ក្នុងក្តីសង្ឃឹមនៃការធានាបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ល្អឡើងវិញ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia