នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៥ យោងតាមប្រភពសារព័ត៌មាន CNBC បានប្រាប់ឲ្យដឹងថា អង្គការ លោកត្រាំ បានចាប់ផ្តើមលក់មួកពណ៌ក្រហមតាមអនឡាញ ដែលមានពាក្យស្លោក "ត្រាំ ២០២៨" ប៉ាក់ពណ៌សភ្លឺនៅផ្នែកខាងមុខ ក៏ដូចជាអាវយឺតដែលមានពាក្យស្លោកដូចគ្នាផងដែរ។
មួកទាំងនោះត្រូវបានដាក់លក់ក្នុងតម្លៃ ៥០ ដុល្លារ ដោយមានការពណ៌នាថា៖ "អនាគតមើលទៅភ្លឺស្វាង! ជាមួយពាក្យ ត្រាំ ២០២៨។ សម្រាប់អាវយឺតក្នុងតម្លៃ ៣៦ ដុល្លារ ក៏មានឃ្លា "TRUMP 2028" ផងដែរ។
នៅពេលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លេខាធិការសារព័ត៌មានសេតវិមាន Karoline Leavitt បានចង្អុលបង្ហាញ NBC News ទៅកាន់អង្គការត្រាំ "ដោយសារវាជាគេហទំព័ររបស់ពួកគេ" ដោយបន្ថែមថា "មួកនោះពាក់ទៅត្រជាក់ ហើយសង្ស័យថាវានឹងមានប្រជាប្រិយភាពខ្លាំង"។
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ NBC News កាលពីខែមុន លោកត្រាំបានឆ្លើយតបទៅនឹងសំណួរអំពីថាតើគាត់នឹងស្វែងរកអាណត្តិទីបីឬអត់ ដោយនិយាយថា "មនុស្សជាច្រើនចង់ឱ្យខ្ញុំធ្វើវា"។
"ប៉ុន្តែមានន័យ ខ្ញុំប្រាប់ពួកគេថា យើងមានផ្លូវវែងឆ្ងាយណាស់ដែលត្រូវដើរ អ្នកដឹងទេ វានៅដើមរដ្ឋបាលនៅឡើយ" គាត់បានបន្ថែម ប៉ុន្តែមិនបានបដិសេធនៅចំណុចណាមួយថាគាត់កំពុងស្វែងរកគំនិតនៃការឈរឈ្មោះសម្រាប់អាណត្តិមួយផ្សេងទៀតនៅឆ្នាំ 2028 នោះទេ។ ដូច្នេះទំនិញ ២ មុខដែលដាក់ឈ្មោះ Trump 2028 ហាក់ដូចជាទំនងនូវការបង្ហាញវត្តមានរបស់លោក ត្រាំ ម្តងទៀតនៅក្នុងអាណត្តិក្រោយ។
សម្រួលអត្ថបទឡើងវិញដោយ៖ ងួន ឃុនណា