រថយន្តស៊ីដាន (Sedan) ដ៏ប្រណិតរបស់ Toyota ដែលមានសម្ថភាពនិងតម្លៃក្រកួតប្រជែងខ្លាំងជាមួយរថយន្តអើ
Lee Then
JULY 11 2024
យានយន្ត
238 views
2 mins read

នេះគឺជា Toyota Crown ២០២៤ គឺជារថយន្តស៊េរីខ្ពស់ដែលមានការរចនាប្រណិត និងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុត។ វាមានរចនាប្រណិតទាំងខាងក្រៅ និងខាងក្នុងដែលផ្តល់នូវផាសុខភាព និងសុវត្ថិភាពខ្ពស់សម្រាប់អ្នកបើកបរ និងអ្នកដំណើរ។

Toyota Crown Sedan Details Released Traditional 4 Door Arrives This Fall as Hev or Fcev 222670 1.jpg

Toyota Crown ២០២៤ មានការរចនាផ្តោតលើភាពទំនើប និងភាពប្រណិត។ វាមានប្រព័ន្ធភ្លើង LED មួយឆ្នូតអូសកាត់ផ្នែកផ្ទៃខាងមុខតែម្តងដែលប្រើប្រាស់អំពូលគុជដល់ទៅ៤គ្រាប់និងប្រើប្រាស់ប៉ាណាមុខដែលមានរន្ធខ្យល់ធំៗមើលទៅគឺកាច និងស្រស់ស្អាត។សម្រាប់ផ្នែកខាងក្រោយគឺការឌីស្សាញបែបជារថយន្តអនាគតកាលតែម្តងមើលទៅគឺថាទាក់ទាញលុយនៅក្នុងហោប៉ៅមែនទែន។

Mlp Img Perf 2024 Crown.jpg

ចូលមកដល់ផ្នែកខាងក្នុងវាក៏បានប្រើប្រាស់កៅអីធ្វើពីស្បែកមានគុណភាពខ្ពស់ និងការតុបតែងដោយឈើ ឬដែកប្រាក់ដែលបន្ថែមភាពប្រណិតនិងផាសុកភាព។ រថយន្តនេះផ្តល់នូវបច្ចេកវិទ្យាចុងក្រោយដូចជាប្រព័ន្ធផ្តល់ព័ត៌មានជាសំឡេង និងប្រព័ន្ធបញ្ជាទូរស័ព្ទឆ្លាតវៃ។

Maxresdefault 1.jpg

ម៉ាស៊ីនរបស់ Toyota Crown មានពីប្រភេទម៉ាស៊ីន

  • Hybrid: ប្រើម៉ាស៊ីន Hybrid 2.5-liter 4 ស៊ីឡាំង ដែលមានកម្លាំង 236 សេះ (HP) និងប្រអប់លេខ CVT (Continuously Variable Transmission)។ វាស៊ីប្រេងប្រហែល 5.0-6.0 លីត្រ ក្នុងចម្ងាយ 100 គីឡូម៉ែត្រ និងអាចសន្ទុះពី 0-100 km/h ក្នុងពេលប្រហែល 7 វិនាទី។ ល្បឿនកំពូលប្រហែល 180 km/h។
  • Plug-in Hybrid: ប្រើម៉ាស៊ីន Plug-in Hybrid 2.5-liter 4 ស៊ីឡាំង ដែលមានកម្លាំង 302 សេះ (HP) និងប្រអប់លេខ eCVT (Electronic Continuously Variable Transmission)។ វាស៊ីប្រេងប្រហែល 5.5-6.0 លីត្រ ក្នុងចម្ងាយ 100 គីឡូម៉ែត្រ និងអាចរត់ក្នុង EV mode ប្រហែល 60-70 គីឡូម៉ែត្រ។ អាចសន្ទុះពី 0-100 km/h ក្នុងពេលប្រហែល 6 វិនាទី។ ល្បឿនកំពូលប្រហែល 200 km/h។Toyota Crown 033.jpg

សម្រាប់តម្លៃ និងការលក់

  • តម្លៃ: តម្លៃ Toyota Crown ២០២៤ អាស្រ័យលើម៉ូដែលនិងបច្ចេកវិទ្យាដែលបានជ្រើសរើស។ វាត្រូវបានគេរំពឹងថាតម្លៃចាប់ពី $50,000 ដល់ $70,000+។
  • ទីផ្សារ: Crown ២០២៤ មានគម្រោងដាក់លក់នៅទីផ្សារច្រើនទូទាំងពិភពលោក រួមទាំងជប៉ុន ចិន អាមេរិក និងបណ្តាប្រទេសអឺរ៉ុប។
    Toyota Crown ២០២៤ គឺជារថយន្តស៊េរីខ្ពស់ដែលផ្តល់នូវផាសុខភាព សុវត្ថិភាព និងសមត្ថភាពបច្ចេកទេសខ្ពស់។ វាមានការរចនាប្រណិត និងបច្ចេកវិទ្យាទំនើបដែលធ្វើឱ្យវាសាកសមសម្រាប់អ្នកដែលចង់បានរថយន្តមានគុណភាពល្អនិងទំនើប។
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia