​​​​​​​​​​​​​​​មិន​ស្ទាក់​ស្ទើរ​ឡើយ​! ​​​CEO ​​​​របស់​ Toyota សុខ​ចិត្ត​​​​ចេញ​​បល្ល័ង្ក​​​​ធំ​​ ​​​​​​​ទៅ​​ច្រក​​ក្រោម​តំណែងមួយ​​នេះ  
Pheakdey Prem
JANUARY 27 2023
យានយន្ត
352 views
2 mins read

​​​​​​​​​​​​​លោក​ Akio Toyoda  ដែល​​ជា​​ប្រ​ធាន​នាយក​ប្រតិបត្តិ​​​​ ហៅ​កាត់​ថា​ CEO នៃ​ក្រុម​ហ៊ុន​ Toyota  ​ដែល​បាន​​កាន់​តំណែង​​ជាប្រធាន​ក្រុម​ហ៊ុន​នេះ​អស់​ ១៣ឆ្នាំ​ ពេល​​នេះ​​គាត់​បាន​លា​លែង​ពី​តំណែង​​​ជា​​​ CEO ​​​ដើម្បី​តែ​​​ប្រ​យោជ​ន៍​ធំ​​​​​​​​​​​​​​របស់​ក្រុម​ហ៊ុន​​។

1

​​​យោងតាម​​​​​​​​ការ​​ចុះ​ផ្សាយ​​ពី​​ប្រភព​​ CNBC បាន​ឲ្យដឹង​ កាល​ពី​​​ថ្ងៃទី​២៦ ខែមករា​ ថា​​​​​​​ក្បាល​​ម៉ាស៊ីន​ដឹក​នាំ​ធំ​​​​​របស់​ក្រុម​ហ៊ុន​ Toyota ​​​លោក​​ Akio Toyota  បាន​​​​​​​​ចុះ​​​​​កិច្ច​​ព្រម​ព្រៀងនឹង​​លាលែង​ពី​តំណែង​ជា ​ប្រ​ធាន​នាយក​ប្រតិបត្តិ​​​​​​​​​​​​​​​នៃក្រុម​ហ៊ុន​ Toyota ក្នុង​អាយុ​ ៦៦ឆ្នាំ នៅ​​ថ្ងៃទី​​០១ ខែមេសា​​ ឆ្នាំ២០២៣​  ​​​ ​​​​​។

3

​​បន្ទាប់​​ពី​​ចេញ​ពី​តំណែង​​​​​​​​​​​​​​ប៉ុន​​​​រាជ​បល្ល័ង្ក​​​នេះ​ លោក​ Toyoda ​​​​មិន​បាន​ចេញ​ទៅ​​ណា​ឡើយ​ ពោល​​គឺ​រូបលោក​​ បបាន​​ទៅកាន់​តំណែង​មួ​យ​ក្នុង​ក្រុម​ហ៊ុន​​ ​​ជា​​​​ប្រ​ធាន​​ក្រុម​​ប្រឹក្សា​ជាន់​ខ្ពស់​​​​ ខណ​:ដែល​​​​​​​​​​ម្ចាស់​​​​​​តំណែង​​ចាស់​ គឺលោក​ Takeshi Uchiyamada ​នឹង​​ក្លា​យ​ជា​សមាជិក​​​​​​​​​នៃ​ក្រុម​ប្រឹក្សា​​វិញ​ម្តង​ ។​

4

​​​ចំណែក​​​​​​​​​​ឯ​​ ​អ្នក​ដែល​​​​​​​ត្រូវ​មក​ជំនួ​​ស​​​​​​​​តំណែង​​ធំ​ជាCEO បន្ត​វេន​ពី​ លោក​ Toyoda ​​​​នោះ​​ ​គឺ​​​ជា​​ លោក​​ Koji Sato វ័យ​​​​​ ៥៣ឆ្នាំ​​ ​​កាល​​​​ពី​តំណែង​គាត់​ពីមុន​ ជាអ្នក​ដឹក​នាំ​​​​​​ Toyota Lexus និង​​ GAZOO ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​​​​ឡាន​បែប​ប្រណាំង។​

2

​គួរ​ជំរាបផងដែរ​​ថា​ លោក​​ Akio Toyoda ​​​​​​មាន​អាយុ ៦៦ឆ្នាំ​​ រូបលោក​​បាន​ឡើង​​កាន់​តំណែង​ជាប្រធាន​​​​​​​​នាយក​ប្រតិបត្តិ​​ Toyota  តាំង​ពី​ឆ្នាំ​២០០៩​ មកម្លេះ​ ​​​ហើយ​គាត់​បាន​កាន់​តំណែង​នេះ​​អស់​ ១៣ឆ្នាំ​​​​​​​​​​​។​ សម្រាប់សមិទ្ធផលធំ​ជាងគេ​​ដែល​គាត់​បាន​​​​ប្រគល់​ឲ្យ​ Toyota នោះ​ ជាគម្រោង​​ការ​​​​ផលិត​រថយន្ត​អគ្គិសនី​​ឲ្យ​បាន​​ ៣០ម៉ូដែល​​​​​​​ឲ្យ​បាន​ត្រឹម​ឆ្នាំ​២០៣០ ​​៕

​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia