CEO ក្រុម​ហ៊ុន Toyota បាន​ប្រកាសខ្លួន ចាក​ចេញពី​តំណែ​ងជាប្រធាន​ក្រុម​ហ៊ុន ​ជាផ្លូវ​ការ​ហើយ
Pheakdey Prem
MAY 11 2023
យានយន្ត
327 views
1 min read

ជាផ្លូវ​ការ​ ​​​នាយកប្រ​តិបតិ្ត​និង​ប្រធាន​ក្រុម​ហ៊ុន​ Toyota លោក​ Akio Toyoda បាន​ប្រកាស​​​​​​​​​​​​​​​ឲ្យ​​សាធារណ​ជន​បាន​ឲ្យដឹង​កាល​ពី​​​ថ្ងៃទី​១ មេសា ឆ្នាំ២០២៣ ​​​​​គាត់​​សម្រេច​ចិត្ត​​ចុះ​ចេញ​​ពី​​តំណែង​​ជា​​ ​CEO នៃ​ក្រុម​ហ៊ុន Toyota Motor Corp ចាប់​​​​​ពី​ថ្ងៃ​ប្រកាស​តទៅ​ ​ដោយ​​​ឲ្យ​​​បន្ត​វេន​​ ​​លោក​ ​Koji sato ឡើង​មក​កាន់​​តំណែង​​ជំនួស​​វិញ​ម្តង​។ នេះ​បើ​​យោងតាម​​ប្រភព​ពី CNBC ។​

Images

​ប្រភព​ដដែល​បាន​ឲ្យដឹងថា​ ​​​លោក​​​ Koji sato ​​បច្ចុប្បន្ន​គាត់​មាន​ វ័យ​​ ៥៣ឆ្នាំ​ ​​​ធ្លាប់​ដឹកនាំ​​​នូវក្រុម​ហ៊ុន​ Toyota Lexus​​​​​​​ និង​​កាន់​តំណែង​​​​ប្រ​ធានក្រុម​ហ៊ុន​ GAZOO ​ជា​ក្រុម​ហ៊ុន​​ផ្តោត​លើការ​ផលិតរថយន្ត​ប្រណាំង​​​ នៅ​ឆ្នាំ២០២០។

Koji Sato S

​​ដោយ​ឡែក​​ សម្រាប់​លោក Toyoda វិញ​​​ គឺ​ថា​ គាត់​មិន​​​​ទាន់​​​​​​ទៅ​​ណា​ឆ្ងាយ​ពី​​​​​​​​ Toyota ​​ទេ ​​​ដោយគាត់​បាន​​ទៅ​ចាប់​តំណែង​ជា​​ប្រ​ធាន​ក្រុម​ប្រឹក្សា​ថ្មី​​​​ ​ខណ​:ដែល​បច្ចុប្បន្ន​​​​មុខ​តំណែង​នេះ ​លោក​ Takeshi Uchiyamada ​​​​​​​ជាអ្នក​កាន់​។

Lexus Ls 500 With Akio

​​អត្ថបទ៖ ព្រឹម​ ភក្តី

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia