បើគិតត្រឹមដើមឆ្នាំ២០២៥ របាយការណ៍ពី KBB (Kelly Blue Book) បានបង្ហាញឱ្យឃើញថា កំពូលឡានទាំង៥ម៉ូដែលខាងក្រោមនេះ ជាប់ចំណាត់ថ្នាក់លក់ដាច់បំផុតនៅលើពិភពលោក ប្រចាំឆ្នាំ២០២៤៖
Ford F-Series ជាប់ចំណាត់ថ្នាក់លេខ១ ជាមួយនឹងការលក់ចេញប្រមាណ 756,649 គ្រឿង នៅទូទាំងពិភពលោក។ រថយន្ត Ford F-Series គឺជាប្រភេទរថយន្ត Full-size trucks ដែលត្រូវបានគេទទួលស្គាល់ទៅលើភាពធន់ រឹងមាំ។ Ford F-Series មានភាពទាក់ទាញចាប់ពី F-150 រហូតដល់ F-250 និង F-350។
Chevrolet Silverado ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងការលក់ចេញប្រមាណ 549,945 គ្រឿង ទៅជុំវិញពិភពលោក។ Chevrolet Silverado គឺជាស៊េរីរថយន្តភីកអាប់ទំហំពេញ ដែលល្បីល្បាញទៅលើសមត្ថភាពដំណើរការដ៏រឹងមាំ ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើប ដែលបំពេញតម្រូវការទាំងការងារ និងការបើកបរប្រចាំថ្ងៃ។
Toyota RAV4 ជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយនឹងការលក់ចេញប្រមាណ 475,193 គ្រឿង នៅទូទាំងពិភពលោក។ Toyota RAV4 គឺជារថយន្តប្រភេទ SUV ប្រភេទ Crossover ដ៏តូច ជួយសន្សំសំចៃប្រេង និងការរចនាដ៏សម្បូរបែប ដែលធ្វើឱ្យអ្នកជិះទទួលបាននូវផាសុកភាព ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ផងដែរ។
Tesla Model Y ជាប់ចំណាត់ថ្នាក់លេង៤ ជាមួយនឹងការលក់ចេញប្រមាណ 405,900 គ្រឿង នៅជុំវិញពិភពលោក។ Tesla Model Y គឺជារថយន្ត SUV ខ្នាតតូចអគ្គិសនីសុទ្ធ ដែលមានបច្ចេកវិទ្យាទំនើប រួមផ្សំជាមួយការរចនាផ្ទៃខាងក្នុងធំទូលាយ និងមានមុខងារសុវត្ថិភាពកម្រិតខ្ពស់។
Honda CR-V ជាប់ចំណាត់ថ្នាក់លេខ៥ ជាមួយនឹងការលក់ចេញប្រមាណ 402,791 គ្រឿង នៅទូទាំងពិភពលោក។ Honda CR-V គឺជាប្រភេទ SUV ប្រភេទ Crossover ដ៏តូច តែត្រូវបានរចនាឱ្យផ្ទៃខាងក្នុងធំទូលាយល្អ ជួយសន្សំសំចៃប្រេង វាត្រូវបានជាប់ជាជម្រើសដ៏ពេញនិយមសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារ និងការធ្វើដំណើរប្រចាំថ្ងៃ។
ក្នុងចំណោមកំពូលឡានទាំង ៥ម៉ូដែលខាងលើ តើលោកអ្នកចូលចិត្តមួយណាជាងគេ?
អត្ថបទដោយ៖ សូ សុខលី (កូនផ្កាឈូក)