បច្ចុប្បន្នបច្ចេកិទ្យាកាន់តែមានភាពទំនើបនិងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃៗ ក្នុងនោះផងដែរយើងឃើញថាតម្រូវការរបស់មនុស្សក៏កាន់តែមានការកើនឡើងដែរ ជាពិសេសទៅលើការប្រើប្រាស់លើគ្រឿងអេឡិចត្រូនិចទំនើបៗផ្សេងៗ ដូចជាទូរស័ព្ទ ឬឧបករណ័សម្រាប់ប្រើប្រាស់ក្នុងផ្ទះដូចជា ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងឧបករណប្រើប្រាស់ផ្សេងៗទៀត ដែលទាំងអស់នេះគឺសុទ្ធសឹងតែជាតម្រូវការចាំបាច់របស់មនុស្សយើង។
ដោយមើលឃើញពីចំណុចទាំងអស់នេះ ប្រសិនបើអ្នកមានគម្រោងចង់ចាប់ផ្តើមជាមួយនឹងការរកស៊ីលើគ្រឿងអេឡិចត្រូនិច អ្នកទាំងអស់គ្នាគួរតែដឹងពីចំណុចទាំងអស់នេះសិនទើបជាគ្រឹះរឹងមាំមុនចាប់ផ្តើម ហើយចំណុចសំខាន់ទាំងអស់នេះគឺជាសម្តីពិតៗរបស់ម្ចាសហាងលក់គ្រឿងអេឡិចមួយដែលមានបទពិសោធន៍យូរឆ្នាំផ្ទាល់តែម្តង។
យោងទៅតាមបទសម្ភាសន៍រវាងចាបខៀវ Technology Cambodia ជាមួយនឹងលោក Long Simpor ដែលជាម្ចាស់ហាងលក់គ្រឿងអេឡិចត្រូនិចវ័យក្មេងម្នាក់បានធ្វើការបង្ហើបពីគន្លឹះមួយចំនួនទៅដល់បងប្អូនដែលចង់ចាប់ផ្តើមរបររកស៊ីជាមួយនឹងវិស័យមួយនេះ។ មិនតែប៉ុណ្ណោះលោកបានឈានជើងចូលវិស័យលក់គ្រឿងអេឡិចត្រូចនិចនេះយូរឆ្នាំដែរពោលគឺតាំងពីឆ្នាំ២០១៦មកម្លេះ ដោយជួបជាមួយនឹងព្យុះភ្លៀងជាច្រើនទាំងការលក់ប្រជែងគ្នា ជាពិសេសគឺក្នុងពេលរាតត្បាតជម្ងឺកូវីដតែម្តង។
ក្នុងនោះផងដែរលោកបានលើកយកនូវចំណុចសំខាន់ៗមួយចំនួនដែលអាចជាកូនសោសម្រាប់រលកក្រោយដែលចង់រកស៊ីជាមួយការលក់គ្រឿងអេឡិចត្រូចនិចនេះ។
ការរៀនសូត្រ
ក្នុងដំណាក់កាលដំបូងនេះលោកបានលើកឡើងថា មុខរបរមួយនេះគឺមានការប្រកួតប្រជែងច្រើន ជាពិសេសជើងចាស់ដែលពួកគាត់បានដំណើរការតាំងពីយូរឆ្នាំមកហើយ ដូច្នេះសម្រាប់អ្នកដែលទើបចាប់ផ្តើមថ្មីថ្មោងគួរណាស់តែសិក្សាស្វែងយល់ឲ្យបានច្រើនពីផលិតផលនីមួយៗឲ្យបានច្បាស់ ដូចជាទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក និងផលិតផលផ្សេងៗទៀតដែលយើងមានលក់។
ដូច្នេះប្រឡូកក្នុងវិស័យនេះថ្មីថ្មោងគឺដាច់ខាតត្រូវតែរៀនឲ្យបានច្រើនពីផលិតដែលខ្លួនកំពុងតែលក់ពោលគឺដើម្បីដើឲ្យទាន់ក៏ដូចជាអាចនឹងប្រកួតប្រជែងជាមួយហាងដ៏ទៃបាន។
ការរៀបចំទំនិញ
ក្នុងចំណុចនេះលោក បានលើកពីបទពិសោធន៍ផ្ទាល់ៗដែលលោកធ្លាប់បានជួបថា អតិថិជនគឺមានជម្រើសច្រើនក្នុងការទិញ ដូច្នេះប្រសិនបើនៅក្នុងហាងរបស់យើងមានទំនិញតិចពេក មិនមានអីវ៉ាន់គ្រប់គ្រាន់ឬមិនមានជម្រើសសម្រាប់ឲ្យអតិថិជនក្នុងការជ្រើសរើស គឺពិបាកក្នុងការទាញអតិថិជនណាស់។
ដូច្នេះអ្នកគួរតែធ្វើយ៉ាងណាឲ្យមានទំនិញគ្រប់មុខសម្រាប់ជាជម្រើសដល់អតិថិជនក្នុងការជ្រើសរើសព្រោះពេលខ្លះអតិថិជនត្រូវការមើលក៏ដូចជាប៉ះនូវអីវ៉ានផ្ទាល់ៗ ដោយសារតែអីវ៉ាន់ប្រភេទនេះគឺមានតម្លៃរាងថ្លៃ រួមជាមួយនឹងការប្រើប្រាស់ផ្សេងៗគ្នាផងដែរ។
ទំនុកចិត្ត
យល់ដឹងពីផលិតផលច្បាស់ មានទំនិញគ្រប់មុខនៅក្នុងហាង រឿងសំខាន់មួយទៀតដែលអ្នកត្រូវមាននោះគឺ ត្រូវផ្តល់ទំនុកចិត្តដល់អតិថិជនតាមរយៈការរាក់ទាក់ស្វាគមន៍ ក៏ដូចជាការធានាលើផលិតផលផ្សេងៗទៀតដែលយើងនឹងត្រូវផ្តល់ឲ្យអតិថិជន ហើយការធ្វើបែបនេះមិនត្រឹមតែអាចរក្សាបាននូវអតិថិជនចាស់នោះទេពោលគឺថែមទាំងអាចទាញអតិថិជនថ្មីថែមទៀតផង។
ការកំណត់តម្លៃ
ចុងក្រោយលោកបានបញ្ជាក់ថា រឿងដែលសំខាន់ក៏ដូចជាការប្រកួតប្រជែងខ្លាំងបំផុតនោះគឺ តម្លៃ ដូច្នេះអ្នកគួរតែចេះកំណត់ឲ្យបានសមស្របទៅតាមទីផ្សារជាក់ស្តែង រួមជាមួយនឹងការ Promotion ថែមជូនផ្សេងៗទៀតដើម្បីចងចិត្តអតិថិជន។
សរុបមកប៉ុន្មានចំណុចខាងគឺដកស្រង់ចេញពីបទពិសោធន៍ផ្ទាល់របស់លោក Long Simpor ដែលជាម្ចាស់ហាង Long Simpor Electronic Shop ហើយប្រសិនបើអ្នកទាំងអស់គ្នាកំពុងត្រូវការ
ផលិតផលអេឡិចត្រូនិចផ្សេងៗជាមួយនឹងគុណភាពក៏ដូចជាតម្លៃសមរម្យគឺអាចរកទិញបាននៅហាងនៅហាង Long Simpor Electronic Shop ឬតាមរយៈលេខដែលបានដាក់ខាងក្រោម៖
លេខទំនាក់ទំនង៖ 077 577 444
អត្ថបទដោយ៖ រិន មករា
