កុំខ្ចះខ្ជាយពេលចោល! មហាសេដ្ឋី Elon Musk ផ្តល់ដំបូន្មាន ៣ នេះដល់យុវជនអាយុក្រោម ៣០ឆ្នាំ គួរយកគំរូតាម
Khunna - ឃុនណា
MARCH 13 2025
ឱកាស
518 views
2 mins read

នៅពេលដែរយើងមានបទពិសោធន៍ច្រើន ស្វែងរកអ្វីដែលថ្មី និងផ្តល់ឱកាសឲ្យខ្លួនឯងធ្វើកិច្ចការពីចំណុចតូចៗទៅ នោះការងារធំៗទាំងឡាយនឹងក្លាយជារឿងធម្មតាសម្រាប់ជីវិតរបស់យើង ដូច្ចេះហើយទើមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk មួយនេះហ៊ានប្រឡូកគ្រប់យ៉ាងមិនថាលំបាក ឬស្រួលក៏ត្រូវរឹងមាំជាមួយគោលជំហខ្លួនឯងជានិច្ច។ 

Giao Duc Nghe Nghiep Va Phat Trien Ky Nang Nghe 1
អ្នកអាចធ្វើបាន គ្រាន់តែអ្នកមិនហ៊ានសាកល្បង ទាំងនេះជាដំបូន្មាន៣ដែលអ្នកគួរដឹងក្រោមអាយុ ៣០ឆ្នាំ៖ 
១ រៀនអ្វីដែលថ្មីជារៀងរាល់ថ្ងៃ
•    ការរៀនអ្វីថ្មីៗជារៀងរាល់ថ្ងៃបានជួយឲ្យយើងយល់ដឹងនៅចំណេះដឹងខាងក្រៅបន្ថែម។ ពេលខ្លះយើងអាចរៀនអ្វីដែលយើងដឹងរួចហើយ ឬប្រហែលជាដឹងបន្តិចបន្តួច ឬក៏មិនទាន់ដឹងពីមុនមកសោះ។ ជំហានតូចៗ គួរចំណាយពេល 5 ដល់ 25 នាទីរៀនពីអ្វីដែលថ្មី បង្កើតទម្លាប់នេះដោយកំណត់ឲ្យច្បាស់លាស់ជារៀងរាល់ថ្ងៃ។
ឧទាហរណ៍៖ "ការរៀនអំពីវិធីសាស្រ្តរកប្រាក់ចំណូល ការប្តូរទម្លាប់រស់នៅ វិធីសាស្រ្តបង្កើនប្រាក់ចំណូលបន្ថែម អាចសិក្សាពីចន្លោះ 25 នាទីក្នុងពេលព្រឹក ឬពេលអ្នកទំនេរពីការងារ ព្យាយាមអានឲ្យបានច្រើន មិនថាលើ Social Media ឬជាសៀវភៅនោះទេនៅពេលដែលអ្នកព្យាយាមផ្តោតទៅលើអ្វីមួយនោះអ្នកនឹងមានអារម្មណ៍ធ្វើរឿងទាំងនេះ រហូតដល់អ្នកបែកគំនិតទៅផ្លូវអ្វីមួយផ្សេងទៀតក្នុងការវិវត្តខ្លួន។ 

Learning 1600x900
រាប់អានមនុស្សឲ្យមានប្រយោជន៍ បង្កើតការសន្ទនាជាមួយអ្នកវិជ្ជាជីវៈ និងជំនាញផ្សេងៗ
•    នេះគឺជាចំណុចសំខាន់ក្នុងការរួមបញ្ចូលចំណេះដឹងរបស់អ្នកជាមួយអ្នកមានចំណេះដឹងខ្ពស់ជាងដើម្បីបញ្ចេញមតិយោបល់ពីការផ្លាស់ប្តូរគំនិតគ្នាដូចជាការរកស៊ី មុខជំនួញ គម្រោងការងារ របៀបធ្វើការ និងបរិបទរស់នៅជាដើម។ យើងគួរតែយល់ដឹងឲ្យបានច្រើនជាងមុន ដោយស្តាប់បទពិសោធន៍ពីអ្នកដទៃ និងប្រៀបធៀបនឹងការរៀនដោយខ្លួនឯង។ ដូច្នេះការទទួលយកគំនិតអ្នកដ៏ទៃមិនអាក្រក់ទាំងអស់នោះទេ វាអាចជួយឱ្យយើងអភិវឌ្ឍជំនាញខ្លួន និងវិជ្ជាជីវៈរបស់យើងផ្អែកលើអ្វីដែលយើងមិនទាន់ដឹង រៀនស្តាប់ឲ្យច្រើន រៀនលួចចំណេះដឹងពីគេយកមកអនុវត្ត។
•    សួរមិត្តភក្តិ គ្រួសារ ឬក្រុមការងាររបស់អ្នកអំពីចំណាប់អារម្មណ៍ ឬចំណូលចិត្តរបស់ពួកគេ ហើយសួរពួកគេបន្ថែម។ រកអ្វីដែលអ្នកអាចរៀនពីពួកគេបាន (ត្រូវមានអ្វីសម្រាប់រៀនពីអ្នកដទៃជានិច្ច) ហើយអនុវត្តវាចំពោះវិជ្ជាជីវៈ ឬជំនាញរបស់អ្នក ខណៈពេលដែលអ្នកបានជជែកេជាមួយពួកគេ។ រៀនបង្កើតទំនាក់ទំនង និងការណាត់ជួបមនុស្សដែលខ្លាំងពូកែហើយរៀនចាប់ឱកាសពីពួកគេ។

Pexels Fauxels 3184302
៣ បង្កើនទម្លាប់អានឲ្យបានច្រើន 
•    ជាទូទៅការអានសៀវភៅនៅតែជាចំណុចសំខាន់មួយដែលមនុស្សគ្រប់រូបមិនគួរមើលរំលង សូម្បីតែមហាសេដ្ធី Elon Musk ក៏មិនចោលទម្លាប់មួយនេះដែរ។ អត្ថប្រយោជន៍នៃការអាន គឺអ្នកអាចទទួលបានចំណេះដឹងថ្មីៗពីប្រភេទសៀវភៅផ្សេងៗដែលអ្នកបានជ្រើសរើស។ ធ្វើវាជាប្រចាំរៀងរាល់ថ្ងៃអ្នកអាចបង្កើនចំណេះដឹងរបស់អ្នក និងភ្ជាប់ពីមេរៀនដែលបានអានច្នៃចេញជាគំនិតផ្សេងៗដូចជាការរកប្រភពចំណូលបន្ថែមជាដើម តែវាទាមទារឲ្យអ្នករើសសៀវភៅដែរថាតើប្រភេទសៀវភៅប្រភេទណាដែលធ្វើឲ្យអ្នកទទួលបានអត្ថប្រយោជន៍មកវិញពីការអាន។ 
•    ជ្រើសរើសសៀវភៅ ៣ ក្បាលពីប្រភេទផ្សេងៗ ឧទាហរណ៍៖ វិទ្យាសាស្ត្រខាងអរូបី (Sci-fi), ជីវប្រវត្តិ (Biography), សៀវភៅអភិវឌ្ឍខ្លួនឯង (Self-improvement) សៀវភៅប្រាក់ចំណូល ឬអជីវកម្ម។ ចាប់ផ្តើមអាននៅពេលព្រឹក ឬយប់ ១៥ ទៅ ៣០ នាទី។ ប្រសិនបើអ្នកអាចអានបានជាប្រចាំរាល់ថ្ងៃ និងបន្តបង្កើនពេលអានឲ្យច្រើនលើសហ្នឹងរឹតតែល្អ រហូតដល់អ្នកអាចសម្រេចវាបានក្នុងរយៈពេលខ្លី។ 

No Social Media and Value Their Privacy
នៅពេលដែលអ្នកទទួលបាននូវអ្វីដែលថ្មី អាចទទួលបាននូវគំនិតថ្មីពីការព្រងឹងនិងពង្រីកសម្ថតភាពខ្លួនជាមួយទម្លាប់ទាំងនេះ នោះអ្នកទាំងអស់គ្នានឹងមានគំនិតថ្មីច្រើនជាងមុន ស្រលាញ់និងគាំទ្រការងាររបស់ខ្លួនបានច្រើនជាងមុន និងចំណូលក៏កើនឡើងផងដែរ កុំមើលងាយទម្លាប់តូចព្រោះវាអាចអ្នកសម្រចបាននូវការងារធំ។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia