កុំឲ្យខាតលុយចោល! ទាំងនេះជាក្បួនទិញឡានមួយទឹកល្អបំផុតដែលគួរដឹង
Khunna - ឃុនណា
FEBRUARY 28 2025
យានយន្ត
2 K views
2 mins read

សព្វថ្ងៃមនុស្សភាគច្រើនតែងប្រាថ្នាចង់បានរថយន្តសេរ៊ីទំនើប និងគុណភាពខ្ពស់ដែលអាចប្រើបានយូរ និងងាយស្រួលជិះ តែវាក៏អាស្រ័យលើផ្នែកហិរញ្ញវត្ថុរបស់អ្នកទិញផងដែរ ជាពិសេសបើយើងមានថវិការគ្រប់គ្រាន់ហើយយើងក៏ត្រូវដឹងពីយុទ្តសាស្រ្ត និងក្បួនក្នុងការទិញរថយន្ត ជៀសវាងខាតលុយ និងទទួលបានផលចំណេញតិចទៅលើគុណភាពរថយន្ត។ 
ជាទូទៅមនុស្សភាគច្រើនអាចទិញរថយន្តបានទៅតាមលទ្ធភាព ដើម្បីឲ្យត្រូវទៅនឹងស្ថានភាពរស់នៅប្រចាំថ្ងៃ។ ភាគច្រើនអាចជាប្រភេទរថយន្តមួយទឹក រថយន្តថ្មី រថយន្តវៃដូរ និងផ្សេងៗទៀត។ ដូច្នេះហើយក្បួនទាំងនេះនឹងជួយឲ្យអ្នកទាំងអស់គ្នាទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ដែលមានផលចំណេញច្រើន សូម្បីតែបរទេសក៏ប្រើប្រាស់នូវក្បួនទាំងនេះដែរ។

Pay Cash for Car.jpg.optimal
•    សម្រាប់ក្បួនបង់រំលស់ 20-4-10 ជាក្បួនរបស់បរទេសដែលយើងអាចយកក្បួននេះមកប្រើនៅកម្ពុជាបាន។ តួលេខ 20 សំដៅលើលុយដែលយើងមាន និងអាចមានលទ្ធិភាពបង់ឲ្យម្ចាស់ឡានបាន តួលេខ 4 មានន័យថារាល់ការបង់រំលស់គួរតែកុំឲ្យលើសរយៈពេល4ឆ្នាំព្រោះក្រោយរយៈពេល4ឆ្នាំតម្លៃឡាននឹងចុះថ្លៃ តួលេខ 10 សំដៅលើ10% នៃចំណូលប្រាក់ខែរបស់យើងដែលអាចបង់លុយឲ្យម្ចាស់រថយន្តមិនលើសដប់ភាគរយនៃប្រាក់ចំណូលប្រចាំខែរបស់ខ្លួនឯង។
•    គួរស្រាវជ្រាវពីតម្លៃជាមុនសិន ប្រសិនបើស្រាវជ្រាវពីម្ចាស់រថយន្តចាប់ពី៤ ទៅ ៥ នាក់គឺកាន់តែល្អដើម្បីដឹងពីតម្លៃទីផ្សារ អាចស្វែងរកតាមរយៈអ្នកស្គាល់គ្នា, វេបសាយលក់រថយន្តក្នុងស្រុក, តាមរយៈ Facebook ឬ Telegram ដើម្បីដឹងថាឡានក្រដាសពន្ធតម្លៃប៉ុណ្ណា និងតម្លៃឡានផ្លាកលេខធ្លាក់ថ្លៃសល់តម្លៃប៉ុណ្ណា និងគ្រឿងបម្លាស់ជាមធ្យមជួសជុលអស់ប៉ុន្មានដើម្បីងាយស្រួសតថ្លៃនៅពេលទៅទិញ។ អ្នកទាំងអស់គ្នាគួរតែឆែកមើលឯកសារម្ចាស់ដើមរថយន្តជាមុនសិនថាឡានមួយនោះជាឡានម្ចាស់ដើម ឬជាឡានលក់តគ្នាមិនបានកាត់ឈ្មោះ ឬជាឡានដែលប្រញាប់លក់យកលុយ។ ដូច្នេះអ្នកទាំងអស់គ្នាគួរសុំឆែកមើលអត្តសញ្ញាប័ណ្ណ និងឯកសារដែលពាក់ព័ន្ធ និងលិខិតទិញលក់ជាមុនសិន ជៀសវាងប៉ះចំឡានដែលកាត់ត បុកប៉ះ និងប្តូរពណ៌ធ្វើឲ្យបាត់បង់គុណភាពឡាន។ 

Istockphoto 857794116 612x612
•    ការសាកល្បងបើក ដោយគិតទៅលើការប្រតិបត្តិចង្កូតឡានថាវាមានដំណើរការល្អឬអត់បើសិនជាអាចគួរតែបើកតេ្តសសាកល្បងផ្ទាល់នៅលើផ្លូវត្រង់ និងផ្លូវកោងដើម្បីដឹងពីលំនឹងចង្កូតរបស់ឡាន បន្ទាប់មកមើលលើសន្ទុះឡានថាម៉ាស៊ីននៅដំណើរការល្អដែរឬទេលឿនឬក៏យឺត ក្នុងករណីដែលយើងមិនច្បាស់អាចយកឲ្យជាងដែលមានជំនាញពិនិត្យមើលគ្រប់ប្រព័ន្ធនៃឡានដើម្បីធានាបាននូវសុវត្ថិភាព។
•    ចុងក្រោយនោះត្រូវចេះតថ្លៃ ជាទូទៅអ្នកលក់រថយន្ថតែងតំឡើងតម្លៃលើទីផ្សារឲ្យខ្ពស់ដោយសារអតិថិជននឹងមានការតថ្លៃនៃតម្លៃដើម ដូច្នេះយើងអាចសួរពីតម្លៃដែលត្រូវលក់ និងតម្លៃជួសជុលផ្សេងៗគិតជាមធ្យមរួចយើងអាចតថ្លៃចុះពី 10-20% ដោយមើលលើស្ថានភាពឡានជាក់ស្តែង។


គូសបញ្ជាក់ថា ក្បួនទាំងនេះជាមួយផ្នែកដែលអាចជួយឲ្យអ្នកទាំងអស់គ្នាមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការទិញរថយន្តមកប្រើប្រាស់ ដូច្នេះមុននឹងទិញគួរតែគិតទៅលើ របៀបទុកដាក់ថវិកាផ្ទាល់ខ្លួន, របៀបពិនិត្យមើលរថយន្ត, ក្បួនក្នុងការទិញរថយន្ត, ពិនិត្យមើលលើទីផ្សារ, គ្រឿងឡាន និងគួរទិញពីមនុស្សដែលអ្នកទាំងអស់គ្នាទុកចិត្តដោយមាននូវលិខិត និងឯសារពាក់ព័ន្ធច្បាស់លាស់។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia