ក្រុមហ៊ុន Start Up មួយនេះផលិតកាមេរ៉ាញាត់ចូលក្នុងបង្គន់ដើម្បីថតលាមកមនុស្សតាមដានសុខភាព ហើយអាចប្រមូលទន់បានរហូតដល់ 1.2លានដុល្លារ និងដាក់លក់ក្នុងតម្លៃ៥០០ដុល្លារថែមទៀតផង។
ថ្មីៗហ្នឹងមានក្រុមហ៊ុន Start Up ថ្មីមួយឈ្មោះថា Throne ដែលគេបានបង្កើតកាមេរ៉ាមួយប្រភេទដាក់វាចូលទៅក្នុងចានបង្គន់របស់យើង ដើម្បីចាំថតលាមករបស់យើងពេលដែលយើងបន្ទោបង់ ហើយកាមេរ៉ាមួយនេះពេលដែលវាថតបានវានឹងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីស្កេនមើលពីបញ្ហាសុខភាពក្នុងខ្លួនដូចជា ពោះវៀន ឬក៏ជាតិទឹកនៅក្នុងខ្លួនជាដើម។ នេះបើយោងទៅតាមការចុះផ្សាយរបស់ Tech Crunch។
សម្រាប់ក្រុមហ៊ុន Throne បានដាក់ឈ្មោះបច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុងឧបករណ៍នោះថា“Artificial Gut Intelligence” ដែលសំដៅទៅលើបញ្ញាសិប្បនិម្មិតទាក់ទងជាមួយនឹងជំងឺពោះវៀន ។ ហើយចំពោះបច្ចេកវិទ្យមួយនេះវានឹងធ្វើការតាមដានសញ្ញាផ្សេងៗនៅក្នុងលាមក ក៏ដូចជាទឹកនោមរបស់យើងផងដែរដើម្បីវិភាគទៅលើសុខភាពរាងកាយរបស់យើង។
យ៉ាងណាមិញសម្រាប់ការបង្កប់កាមេរ៉ាថតពីខាងក្រោមចានបង្គន់បែបនេះក៏ជាបញ្ហាមួយសម្រាប់អ្នកប្រើប្រាស់ផងដែរ ដែលព្រួបារម្ភពីសុវត្ថិភាព ប៉ុន្តែដើម្បីការពារពីបញ្ហាទាំងអស់នេះក្រុមហ៊ុន Throne បានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់រូបភាពដែលថតបានគេនឹងបំប្លែងវាមិនឲ្យមាននរណាគេមើលស្គាល់ថាវាជាអ្វីនោះទេ ជាពិសេសគេក៏ប្រើបច្ចេកវិទ្យា AI ដើម្បីធ្វើការលុបរូបណាដែលមិនពាក់ព័ន្ធចោល ទុកតែទិន្នន័យណាដែលសំខាន់នឹងត្រូវចាប់យកតែប៉ុណ្ណោះ។
ម្យ៉ាងទៀតសម្រាប់អ្នកប្រើប្រាស់ក៏អាចូលទៅមើលពីទិន្នន័យ ដែលថតចេញកាមេរ៉ាដែលបង្កប់ក្រោមបង្គន់ដែលវាចាំចាប់រូបភាពលាមករបស់យើងហ្នឹង យើងអាចមើលបានតាមទូរស័ព្ទដៃ ចង់ដឹងថាសុខភាពយើងល្អអត់ឬក៏យ៉ាងណា ហើយអ្នកប្រើប្រាស់ក៏អាចស្នើសុំលុបទិន្នន័យណាដែលគេមិនចង់ទុកបានដែរ។
ហើយសម្រាប់ក្រុមហ៊ុន Throne មួយនេះ ដំបូងឡើយគឺជាក្រុមហ៊ុនមួយសម្រាប់តានដានសុខភាពធម្មតាទេ ប៉ុន្តែបន្ទាប់មកក៏បានប្រមូលទន់បានរហូតទៅដល់ 1.2លានដុល្លារ រួចក៏បង្កើតជាកាមេរ៉ានេះតែម្តងក្នុងការផ្គត់ផ្គង់ទីផ្សារ។
ហើយសម្រាប់តម្លៃពេញគឺ 499$ ប៉ុន្តែឥឡូវបើយើងដាក់ Pre-Order ត្រឹមតែ 299$ ទេ ហើយនេះគឺជាតម្លៃនៅក្រៅស្រុក។ សម្រាប់អ្នកទាំងអស់គ្នាវិញគិតម៉េចដែរ ចង់ទិញមួយគ្រឿងទុកប្រើនៅផ្ទះអត់។
អត្ថបទដោយ៖ រិន មករា