នេះជាមុខម៉ាត់ថ្មីរបស់ Toyota Land Cruiser 2024 ដោយឆ្នាំថ្មីនេះ Land Cruiser បានចំណាយពេលទៅលួចហាត់ប្រាណតែមួយឆ្នាំទេចេញមកវិញគឺសុទ្ធតែសាច់ដុំតែម្តង។ វាបានផ្លាស់ប្តូររូបរាងទាំងស្រុងមើលទៅថាមានភាពទាក់ទាញនិងខ្លាំងក្លា។ រថយន្តនេះបានផ្លាស់ប្តូររូបរាងពី SUV ដ៏ប្រណិតទៅជារាងបែប Off-road ដែលទាក់ទាញការចូលព្រៃមែនទែន។
Toyota Land Cruiser 2024 មានម៉ាស៊ីន V6 Twin-Turbocharged និងប្រើប្រាស់ប្រព័ន្ធ Hybrid ដើម្បីផ្តល់នូវកម្លាំងនិងសំរបសំរួលការប្រើប្រាស់ប្រេង។ វាមានកម្លាំង 409 សេះ និងម៉ាស៊ីន V6 Hybrid មានកម្លាំង 437 សេះ។ ម៉ាស៊ីននេះផ្តល់នូវកម្លាំងរមួលប្រហែល 649 Nm ដែលអាចអូសរថយន្តបានរហូតដល់ 3674.1 គីឡូក្រាម។ ល្បឿនសន្ទុះចាប់ពី 0-100 គីឡូម៉ែត្រក្នុងមួយម៉ោងចំណាយពេលប្រហែល 6.7 វិនាទី និងល្បឿនអតិបរមា ប្រហែល 210 គីឡូម៉ែត្រ ក្នុងមួយម៉ោង។
Land Cruiser 2024 មានប្រអប់លេខ ៨វគ្គ និងមានជម្រើសសម្រាប់បងប្អូនដូចជា Front-wheel drive និង Four-wheel drive។ វាមានរូបរាងធំទីលាយប្រើប្រាស់ជាមួយនិងភ្លើងបំភ្លឺ LED ដែលអាចបំភ្លឺបានយ៉ាងច្បាស់ក្នុងពេលយប់។ ការរចនាគួរឱ្យទាក់ទាញនេះមានការប្រើប្រាស់សម្ភារៈគ្រឿងអាសេសារីធំៗ ដែលធ្វើឱ្យរថយន្តនេះមានភាពរឹងមាំ និងអាចបត់បែនបានយ៉ាងល្អមិនភ័យព្រួយយើងចូលព្រៃឬជិះនៅផ្លូវពិបាកៗ។
Land Cruiser 2024 ក៏មានជម្រើស TRD Pro ដែលមានលក្ខណៈពិសេសសម្រាប់ការរត់ផ្លូវ (off-road)។ ចូលមកដល់ផ្ទៃខាងក្នុង បើទោះបីជាវាមានរូបរាងបែប off-road ក៏ដោយ តែមិនអាចមិនទំនើបនិងទូលាយជាមួយកៅអីកំដៅ និងកៅអី Auto វាមានប៊្លូធូតភ្ជាប់ជាមួយនិងទូរសព្ទអេក្រង់ touchscreen ទំហំ 14 អ៊ីញ ដែលមានប្រព័ន្ធ infotainment អាចប្រើប្រាស់បានដោយងាយស្រួល និងបាស JBL ប្រព័ន្ធ Apple CarPlay និង Android Auto។
Toyota Land Cruiser 2024 គឺជារថយន្តដែលផ្តល់នូវការរចនាថ្មី និងសមត្ថភាពទំនើបដ៏អស្ចារ្យ។ វាមានសមត្ថភាពម៉ាស៊ីនខ្លាំង ប្រើប្រាស់បានយូរ និងមានប្រព័ន្ធសុវត្ថិភាពទំនើបដែលធ្វើឱ្យវាអាចជួយការពារអាយុជីវិតរបស់អ្នកប្រើប្រាស់បានយ៉ាងសុវត្ថិភាព។ សម្រាប់តម្លៃវិញ Toyota Land Cruiser 2024 អាចប្រែប្រួលតាមកម្រិត Option បំពាក់ផ្សេងៗ នៅសហរដ្ឋអាមេរិក តម្លៃចាប់ផ្តើមប្រហែល 85,000 ដុល្លារ ទៅ 90,000 ដុល្លារ សម្រាប់ Option ធម្មតា។