បងប្អូនយើងប្រហែលជាមិនបានចាប់អារម្មណ៍ទេថា Lexus មានម៉ូឌែលរថយន្តស្ព័រសម្រាប់ប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិនេះក៏ដោយសារស្រុកយើងគឺមិនសូវពេញនិយមក្នុងការប្រើប្រាស់តែក៏មាននៅស្រុកយើងដែរគ្រាន់តែថាវាមានមិនច្រើនចឹងថ្ងៃនេះខ្ញុំនិងប្រាប់បងប្អូនទាំងអស់គ្នាអំពីវាថាតើវាមានអីពិសេសខ្លះ ហើយសម្រាប់ម៉ូឌែលនេះជា Option ខ្ពស់ជាងគេផងដែរ។
Lexus LC500 Convertible Inspiration Series 2024 ជារថយន្តប្រភេទក្លាសិចដែលមានលក្ខណៈពិសេសមិនធម្មតា។ នេះជារថយន្តដែលមានការរចនាមានកិត្តិយសនិងបច្ចេកវិទ្យាចុងក្រោយ។
លក្ខណៈពិសេសសំខាន់ៗ
វាមានដំបូលក្រណាត់ពណ៌ខៀវ អាចបើកបានបញ្ចេញអារម្មណ៍ស្រស់ស្រាយ និងទទួលបានទេសភាពពេញលេញ។
ប្រើម៉ាស៊ីន 5.0L V8 ដែលផលិតថាមពលបាន 471 សេះ និងកម្លាំងរមួល 539Nm សន្ទុះរបស់វាពី 0-100 គីឡូម៉ែត្រ/ម៉ោង ចំណាយពេល 4.4 វិនាទីដែលមានល្បឿនអតិបរិមា 270 គីឡូម៉ែត្រ/ម៉ោង។
ប្រើប្រាស់ប្រអប់លេខអូតូមាទិក 10 វគ្គ ដែលផ្តល់នូវការបើកបរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ការរចនាផ្នែកខាងក្នុងការច្នៃប្រណីតក្នុងការរចនាផ្នែកខាងក្នុងដោយប្រើពណ៌ខៀវលាយស ដែលផ្តល់អារម្មណ៍ស្រស់ស្រាយ និងទំនើបមើលទៅគឺពោពេញដោយគុណតម្លៃនិងប្រណិតភាព ដែលបានបំពាក់មកជាមួយនិង Option Inspiration ដែលរួមបញ្ចូល Spoiler Carbon, យ៉ាន់ថ្មី ប្រើបច្ចេកវិទ្យាចុងក្រោយ ដូចជា ប្រព័ន្ធគ្រប់គ្រងល្បឿន, និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអេឡិចត្រូនិច។
សម្រាប់តម្លៃគឺចាប់ផ្តើមពី $121,900 (តម្លៃនៅ USA)
Lexus LC500 Convertible Inspiration Series គឺជារថយន្តដែលមានការរចនាផ្តោតទៅលើភាពប្រណិត និងសមត្ថភាពខ្ពស់ វាពិសេសមែនទែនសម្រាប់អ្នកដែលចូលចិត្តនូវការបើកបរ។