នេះគឺជាកំពូលរថយន្ត SUV អគ្គិសនីដែលមានមាធធំ អំណាចហាប់ណែន និងរឹងមាំមែនទែនសម្រាប់គ្រប់ស្ថានភាពផ្លូវ ទោះបីជា On-road ឬ Off-road ក៏ដោយរថយន្តនេះអាចទាក់ទាញគ្រប់គ្នាបានយ៉ាងងាយដោយរូបរាងរបស់វា។ វាបានមកដល់ស្រុកខ្មែរហើយ ហើយមានតែមួយគ្រឿងប៉ុណ្ណោះ។ចឹងសម្រាប់បងប្អូនដែលស្រលាញ់ Hummer តែខ្លាចស៊ីសាំងអាចពិចារណាបានហើយជាមួយនិងប្រភេទអគ្គិសនី។
នេះគឺជា New Hummer EV 2024 ដែលមាន 4 ជម្រើស គឺ៖
1.HUMMER EV 2X: មាន 2 Motors, កម្លាំង 570 hp, កម្លាំងរមួល 7,400 lb-ft, សាកមួយពេញរត់បាន 485Km, តម្លៃនៅស្រុគេ STARTING AT: $96,550
2.HUMMER EV 3X: មាន 3 Motors, កម្លាំង 830 hp, កម្លាំងរមួល 11,500 lb-ft, សាកមួយពេញរត់បាន 502.4Km, តម្លៃនៅស្រុគេ STARTING AT: $104,650
3.HUMMER EV EDITION 1: មាន 3 Motors, កម្លាំង 830 hp, កម្លាំងរមួល 11,500 lb-ft, សាកមួយពេញរត់បាន 502.4Km, តម្លៃនៅស្រុគេ STARTING AT: $104,000
4.HUMMER EV 3X OMEGA EDITION: មាន 3 Motors, កម្លាំង 830 hp, កម្លាំងរមួល 11,500 lb-ft, សាកមួយពេញរត់បាន 476.8Km, តម្លៃនៅស្រុគេ STARTING AT: $138,000
រថយន្តនេះមានល្បឿនសន្ទុះពី 0-100 គឺចាយពេលតែ 3.5 វិនាទី។ លក្ខណៈពិសេសដែលវាខុសពី SUV ដទៃគឺដំណើក្តាម ដែលងាយស្រួលសម្រាប់ការបើកបរនៅលើផ្លូវ Off-road។ វាអាចសាកថ្មល្បឿនលឿនរហូតដល់ 300kW ឬ 800V (DC) និងការសាកតាមផ្ទះជាប្រភេទ AC ដោយប្រើឆ្នាំងសាក 240V។ ផ្នែកខាងក្នុងរបស់វាមានភាពទូលាយ និងមានអេក្រង់កម្សាន្តប្រភេទ touchscreen ទំហំ 13.4in និងអេក្រង់ផ្តល់ព៌ត័មានសម្រាប់អ្នកបើកបរទំហំ 12.3in ដែលមានក្រាហ្វិចជា 3D។
ដំបូល Infinity អាចដោះចេញបានរហូតដល់បួនផ្នែក ផ្តល់បទពិសោធដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ដែលមើលទៅពិតជាស្រស់ស្អាតហើយថែមទាំងផ្សារភ្ចាប់ខ្លួបជាមួយនិងធម្មជាតិទៀងផង។