មួយគ្រឿងតម្លៃត្រឹមតែ 1.5-20 លានទេបងប្អូនសម្រាប់បងប្អូនគួរតែជ្រើសរើសយកមួយណា សម្រាប់ខ្ញុំសុំត្រឹមតម្លៃ 7-8ពាន់ទៅ 10,000 អីបានហើយអត់មានលុយចាក់សាំងទេ ចឹងខ្ញុំក៏ចង់ប្រាប់បងប្អូនអំពី Bugatti ទាំង ៥ម៉ូដែល ថាតើម៉ូដែលនីមួយៗ មានតម្លៃប៉ុន្មាន កម្លាំងខ្លាំងប៉ុណ្ណា ហើយការស៊ីសាំងរបស់វាល្មមបងប្អូនប្រើប្រាស់ដែរឬទេ។ ខ្ញុំសូមបញ្ចាក់បន្តិចដែលថាខ្ញុំលើកយកតែ Option ធម្មតាទេ ព្រោះវានៅមាន Option ផ្សេងៗទៀតដូចជា SuperSport អីជាដើម ដែរនៅស្រុកយើងមាន ២គ្រឿងគឺ Bugatti Chiron និង Bugatti Chiron SuperSport។ រថយន្ត Bugatti គឺជាប្រភេទរថយន្តប្រណិតដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Bugatti Automobiles S.A.S. ដែលមានមូលដ្ឋាននៅប្រទេសបារាំង។ Bugatti ជាផ្នែកមួយនៃក្រុមហ៊ុន Volkswagen Group ។
Bugatti ល្បីឈ្មោះក្នុងការផលិតរថយន្តដែលមានល្បឿនលឿនបំផុត និងមានតម្លៃខ្ពស់។ រូបមន្តរបស់ Bugatti គឺការរួមបញ្ចូលគ្នារវាងការរចនា និងបច្ចេកវិទ្យាដែលមានប្រណិត និងល្អបំផុត។ រថយន្តដែលល្បីរួមមាន Bugatti Veyron និង Bugatti Chiron ដែលមានល្បឿនលឿន និងមានកម្លាំងម៉ាស៊ីនច្រើន។ Bugatti Veyron ធ្លាប់បានក្លាយជារថយន្តដែលមានល្បឿនលឿនបំផុតលើពិភពលោកដោយមានល្បឿនកំពូលលើស 400 គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែក Bugatti Chiron ដែលចេញមកជំនួស Veyron ក៏មានល្បឿនខ្ពស់និងកម្លាំងម៉ាស៊ីនច្រើនដែរ។ តោះបងប្អូនកុំអោយខាតពេលយូរ
1. Bugatti Veyron ឆ្នាំផលិត: 2005 - 2015 Bugatti Veyron គឺជារថយន្តដែលបានបើកឆាកក្នុងការផលិតឡើងវិញនៃ Bugatti បន្ទាប់ពី Volkswagen Group ទិញយកម៉ាកនេះ។ វាត្រូវបានគេស្គាល់ថាជារថយន្តដំបូងបំផុតដែលអាចបើកបានល្បឿន 400 km/h ដោយបានក្លាយជាសញ្ញាសម្គាល់នៃរថយន្តល្បឿនលឿនបំផុតនៅពេលនោះ Bugatti Veyron មានកម្លាំងម៉ាស៊ីន: 1,001 to 1,200 hp (depending on the variant) ល្បឿនកំពូលអាចឡើងដល់ 407 km/h តម្លៃ (2024): Around $1.5 to $2.0 million ការស៊ីសាំងប្រហែល 24 លីត្រ / 100 គីឡូម៉ែត្រ (លើផ្លូវលើកំណាត់ល្បឿនលឿន) ការប្រើប្រាស់ក្នុងក្រុង: ប្រហែល 40 លីត្រ / 100 គីឡូម៉ែត្រ
2. Bugatti Chiron ឆ្នាំផលិត: 2016 - រហូតដល់បច្ចុប្បន្ន Bugatti Chiron ត្រូវបានផលិតឡើងជំនួស Bugatti Veyron ហើយក៏បានក្លាយជារថយន្តប្រណិត និងល្បឿនលឿនដែលត្រូវបានរចនាឡើងសម្រាប់តែអ្នកនិយមរួមជាមួយតម្លៃខ្ពស់។ Bugatti Chiron កម្លាំងម៉ាស៊ីន: 1,479 hp (Chiron) to 1,578 hp (Chiron Super Sport) ល្បឿនកំពូល: 420 km/h (261 mph) តម្លៃ (2024): Around $3.0 to $3.5 million ការស៊ីសាំងប្រហែល 22 លីត្រ / 100 គីឡូម៉ែត្រ (លើផ្លូវលើកំណាត់ល្បឿនលឿន) ការប្រើប្រាស់ក្នុងក្រុងប្រហែល 35 លីត្រ / 100 គីឡូម៉ែត្រ
3.Bugatti Divo ឆ្នាំផលិត: 2018 - 2021 Bugatti Divo ត្រូវបានផលិតជាចំនួនមានកំណត់ 40 គ្រឿងប៉ុណ្ណោះ ហើយវាត្រូវបានរចនាឡើងសម្រាប់ការបើកបរជាលក្ខណៈ (track car) ដែលមានលក្ខណៈច្រម៉ុះខាងមុខនិងរៀងជ្រែកខ្យល់ល្អជាង Chiron។ វាផ្តល់នូវលក្ខណៈការបើកបរខ្ពស់។ Bugatti Divo មានកម្លាំងម៉ាស៊ីន: 1,479 hp ល្បឿនកំពូល: 380 km/h (236 mph) (limited for better cornering capabilities) តម្លៃ (2024): Around $5.0 to $6.0 million ការស៊ីសាំងប្រហែល 23 លីត្រ / 100 គីឡូម៉ែត្រ (លើផ្លូវលើកំណាត់ល្បឿនលឿន) ការប្រើប្រាស់ក្នុងក្រុងប្រហែល 38 លីត្រ / 100 គីឡូម៉ែត្រ
4.Bugatti Centodieci ឆ្នាំផលិត: 2022 - 2023 ប្រវត្តិ: Bugatti Centodieci ត្រូវបានផលិតជាចំនួនកំណត់តែ 10 គ្រឿងប៉ុណ្ណោះ ដើម្បីអបអរសាទរជាការរំឭក Bugatti EB110 ដែលជារថយន្តប្រណិតដំបូងបំផុតរបស់ Bugatti នៅអាយុ 110 ឆ្នាំនៃក្រុមហ៊ុន។ Bugatti Centodieci កម្លាំងម៉ាស៊ីន: 1,578 hp ល្បឿនកំពូល: 380 km/h (236 mph) តម្លៃ (2024): Around $9.0 to $10 million ការស៊ីសាំងប្រហែល 22-23 លីត្រ / 100 គីឡូម៉ែត្រ (លើផ្លូវលើកំណាត់ល្បឿនលឿន) ការប្រើប្រាស់ក្នុងក្រុងប្រហែល 38-40 លីត្រ / 100 គីឡូម៉ែត្រ
5. Bugatti La Voiture Noire ឆ្នាំផលិត: 2019 - 2021 Bugatti La Voiture Noire ត្រូវបានផលិតតែមួយគ្រឿងប៉ុណ្ណោះ ហើយត្រូវបានបញ្ចប់នៅឆ្នាំ 2021។ វាត្រូវបានស្ដារឡើងដើម្បីចងក្រងថយន្តតែមួយគ្រឿង La Voiture Noire ចាស់របស់ Bugatti ក្នុងទសវត្ស 1930។ Bugatti La Voiture Noire កម្លាំងម៉ាស៊ីន: 1,479 hp ល្បឿនកំពូល: 420 km/h (261 mph) តម្លៃ (2024): Around $18.0 to $20 million ការស៊ីសាំងប្រហែល 22-23 លីត្រ / 100 គីឡូម៉ែត្រ (លើផ្លូវលើកំណាត់ល្បឿនលឿន) ការប្រើប្រាស់ក្នុងក្រុង: ប្រហែល 38-40 លីត្រ / 100 គីឡូម៉ែត្រ
Bugatti គឺជារថយន្តដែលមានលក្ខណៈពិសេសនិងបច្ចេកវិទ្យាទំនើប។ វាមិនមែនជារថយន្តដែលស៊ីសាំងតិចទេ ព្រោះវាត្រូវបានរចនាឡើងសម្រាប់ល្បឿនខ្ពស់និងសមត្ថភាពខ្ពស់។