ដោះស្រាយវិធីនេះភ្លាម! ទូរស័ព្ទស៊ីថ្មលឿនដោយសារអ្នកប្រើបើកចោលនូវមុខងារ ២​ នេះ
Khunna - ឃុនណា
NOVEMBER 14 2025
គន្លឹះល្អៗ
1.3 K views
2 mins read

ជាទូទៅមូលហេតុចម្បងបំផុតដែលធ្វើឱ្យទូរស័ព្ទចុះថ្មខ្លាំង គឺការបើកចោលមុខងារស៊ីថាមពល ដែលភាគច្រើនអ្នកបើកចោលមិនបានដឹងខ្លួនឡើយ ហើយធ្វើឲ្យទូរស័ព្ទកាន់តែក្តៅទោះបីជាប្រើត្រឹមរយៈពេលខ្លីក៏ដោយ។ 

Hero Image.fill.size 1248x702.v1699834841

ខាងក្រោមនេះជាមុខងារ ២ ដែលធ្វើឲ្យស៊ីថ្មខ្លាំងបំផុត៖

./ Background App Refresh ឬកម្មវិធីដំណើរការនៅផ្ទៃខាងក្រោយ

  • កម្មវិធីដូចជា៖ Facebook, Instagram, Email, News ជាច្រើននៅតែបន្តដំណើរការលួចលាក់នៅផ្ទៃខាងក្រោយ ទោះបីជាអ្នកបានបិទវាហើយក៏ដោយ។ វាធ្វើការ Update ព័ត៌មាន, Check ទីតាំង, ទាញយក ទិន្នន័យ, និង ផ្ញើ Notifications ជាប់ជានិច្ចដែលវាតែងតែលោតមកលើអេក្រង់ទូរស័ព្ទ។

Background App Refresh Settings in I Phone

  • វិធីដោះស្រាយ៖ ចូលទៅក្នុងការកំណត់ (Settings) របស់ទូរស័ព្ទអ្នក ហើយបិទ ឬ កំណត់ត្រឹមតែកម្មវិធីសំខាន់ៗ (ដូចជាកម្មវិធី Chat Email ដែលអ្នកត្រូវការ) សម្រាប់មុខងារ Background App Refresh

Turn off Background App Refresh on I Phone

./ Location Services (GPS) សម្រាប់កម្មវិធីមិនចាំបាច់

  • នៅពេលដែលមុខងារកំណត់ទីតាំង (GPS) ត្រូវបានបើកសម្រាប់កម្មវិធីណាមួយ ទូរស័ព្ទត្រូវ ប្រើកម្លាំងខ្លាំងដើម្បីស្វែងរកសញ្ញាផ្កាយរណប និងតាមដានទីតាំងរបស់អ្នកជានិច្ច។ កម្មវិធីមួយចំនួនដូចជា Weather, Delivery, Game មួយចំនួនតែងតែទាមទារទីតាំង។ 

Maplocation  5a492a4e482c52003601ea25

  • ដំណោះស្រាយ៖ ចូលទៅកាន់ Settings + Location+ Privacy+ Location Services រួចកំណត់កម្មវិធីនីមួយៗឲ្យប្រើទីតាំងត្រឹមតែ "ពេលប្រើប្រាស់កម្មវិធីប៉ុណ្ណោះ(While Using the App) "កុំប្រើ" (Never) សម្រាប់កម្មវិធីដែលមិនពាក់ព័ន្ធ។

Turn off Precise iPhone Location Tracking 1

គន្លឹះបន្ថែមដើម្បីសន្សំថ្ម៖

  • ពន្លឺអេក្រង់ (Screen Brightness)៖ អេក្រង់គឺជាផ្នែកដែលស៊ីថ្មខ្លាំងបំផុត។ គួរតែ បន្ថយពន្លឺ ឬ បើកមុខងារ Auto-Brightness (លៃតម្រូវដោយស្វ័យប្រវត្តិ)។
  • បិទ Wi-Fi / Bluetooth / Mobile Data៖ ត្រូវបិទវាចោល នៅពេលដែលអ្នក មិនប្រើប្រាស់ ដើម្បីកុំឲ្យទូរស័ព្ទខាតថាមពល។
  • កម្ដៅ (Temperature)៖ ចៀសវាងទុកទូរស័ព្ទនៅកន្លែងដែល ក្ដៅខ្លាំង ដូចជាក្នុងឡាន ឬក្រោមពន្លឺថ្ងៃ ព្រោះកម្ដៅធ្វើឲ្យថ្មឆាប់ចុះខូចគុណភាព។

27 iPhone Low Power Mode F2996ffbd1664db3872d1c1d733094d9

How to Use Battery Saver Mode on Android 51764511 2f08abeffacf41688e5c55b482e9d2ec

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia