រថយន្តមួយគ្រឿងនេះតម្លៃនៅក្រៅស្រុកគឺ 338,900 ដុល្លារ ហើយសម្រាប់តម្លៃមកដល់ស្រុកយើងគឺ 514,458 ដុល្លារ។ ខ្ញុំនិងប្រាប់បងប្អូនថាហេតុអ្វីបានជាតម្លៃរបស់វាលោតដល់ប៉ុណ្ណឹង។
នេះគឺជា Ferrari F8 Tributo ឆ្នាំ 2020 ដែលលោក Cody Detwiler បានទិញយកមកធ្វើការសាកល្បង (តេស្ត) ដ៏សាហាវឃោឃៅ ដើម្បីបង្ហាញពីភាពធន់រឹងមាំរបស់វា។ គាត់បានធ្វើតេស្តគ្រប់ស្ថានភាពផ្លូវគ្រប់ប្រភេទ ទាំងផ្លូវកៅស៊ូ, ផ្លូវគ្រោះ, ផ្លូវដី និងផ្លូវដែលមានស្មៅខ្ពស់ៗ។ គាត់បានធ្វើការ Driff លេងយ៉ាងសប្បាយ ហើយក៏បានជិះបុកព្រៃក្នុងចំការពោតផងដែរ។
តោះបងប្អូន! សម្រាប់ Ferrari F8 Tributo 2020 តម្លៃដើមរបស់វាគឺ 338,900 ដុល្លារ។
- តម្លៃពន្ធនាំចូល: 156,210 ដុល្លារ
- តម្លៃដឹកជញ្ជូន: 2,750 ដុល្លារ
- តម្លៃឯកសារនៅខ្មែរ: 700 ដុល្លារ
- តម្លៃកាត់ឈ្មោះនៅអាមេរិក: 899 ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា: 500 ដុល្លារ
- តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិក: 14,499 ដុល្លារ
- តម្លៃសរុប: 514,458 ដុល្លារ
សម្រាប់ Ferrari F8 Tributo 2020 ម៉ាស៊ីនរបស់វាគឺប្រភេទ V8 twin-turbocharged 3.9 លីត្រ (3,902 cc) ដែលអាចបង្កើតកម្លាំងបាន 710 សេះ (PS) ឬ 720 សេះ។ Torque: 770 Nm។
Ferrari F8 Tributo 2020 អាចបើកដល់ល្បឿនកំពូលរហូតដល់ 340 គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ការចំណាយប្រេង (ជាមធ្យម): Ferrari F8 Tributo 2020 មានអត្រាចំណាយប្រេងប្រមាណ 15 លីត្រ សម្រាប់ 100 គីឡូម៉ែត្រ នៅលើផ្លូវធំ និងប្រមាណ 19 លីត្រ សម្រាប់ 100 គីឡូម៉ែត្រ នៅក្នុងទីក្រុង។
មុខងារបន្ថែមរបស់ F8 Tributo គឺមានប្រព័ន្ធ Variable Boost Management ដែលជួយកាត់បន្ថយការចំណាយប្រេង និងជួយការបើកបរបានល្អកាន់តែប្រសើរ។ Variable Boost Management បានកំណត់កម្រិតនៃការប្រើប្រាស់ប្រេងឱ្យបានល្អបំផុតក្នុងស្ថានភាពនៃការបើកបរមានល្បឿនខុសគ្នា។