ម៉ូតូស្កូតឺពីរប្រភេទដែលអ្នកអាចរកទិញបានប្រសិនបើអ្នកមានលុយត្រឹម 3000$
Lee Then
FEBRUARY 12 2025
PR
4 mins read

នៅក្នុងប្រទេសកម្ពុជា ការប្រើប្រាស់ម៉ូតូក្នុងចរាចរណ៍ដ៏មមាញឹកបានក្លាយជារឿងធម្មតាសម្រាប់មនុស្សគ្រប់គ្នា។ យ៉ាងហោចណាស់នៅក្នុងគ្រួសារមួយត្រូវតែមានម៉ូតូមួយ ព្រោះដូចដែរយើងដឹងហើយថាការទៅណាមកណាប្រើប្រាស់ម៉ូតូគឺរហ័ស ងាយស្រួលជិះ មានភាពទាក់ទាញ និងទាមទារការថែទាំតិចតួចដែរចំនាយថវិការតិចនិងសន្សំសំចៃពេលវេលា។ នៅ​ក្នុង​ប្រទេស​កម្ពុជា យើងសង្កេតថាមានម៉ូតូជាច្រើនប្រភេទ ច្រើនម៉ាកដែល​មានគុណសម្បត្តិនិងគុណវិបត្តិខុសៗគ្នាអាស្រ័យ​លើ​ម៉ាក​យីហោ​មួយ​ណា​ដែល​អ្នក​ជ្រើសរើស។

No U Turn Copy.jpeg

ក្នុងពេលជាមួយគ្នានេះ អ្នកអាចពិចារណាម៉ូឌែលពីរសម្រាប់ម៉ូតូ
150 របស់អ្នក ប្រសិនបើថវិការបស់អ្នកស្ថិតនៅចន្លោះពី 3000 ដុល្លារ ទៅ 3500 ដុល្លារ។ នោះគឺម៉ូតូ Peugeot Django 150cc របស់ប្រទេសបារាំង និង Vespa Sprint S150 ប្រទេសអ៊ីតាលី ដែលមានលក្ខណៈពិសេស និងតម្លៃប្រហាក់ប្រហែល។

Mv Mv W132447 Vespa Sprint 50 S 2022 Vs Peugeot Django 50 4t Dark 2022 637979745089371534.jpg

1 ការរចនា និងរចនាប័ទ្ម៖ Peugeot Django 150 មានការរចនាដែលលេចធ្លោបែប retro-inspired design ហើយវាមាន 6 ពណ៌សម្រាប់ជ្រើសរើសដូចជា បៃតងខ្ចី ស-ក្រហម ស-ខៀវ ពណ៍ស ខ្មៅនិងបៃតងចាស់។ លើសពីនេះម៉ូតូ Peugeot មានរូបរាងមូល ដែលទាក់ទាញដល់អ្នកដែលចូលចិត្តភាពបែបក្លាសិកៗ។


1
1 ការរចនា និងរចនាប័ទ្ម៖ Vespa Sprint S 150 គឺជាម៉ូតូស្កូតឺបែបស្ព័រទំនើប​ ការរចនារូបរាងរបស់ Vespa ជាមួយនឹងភាពភ្លឺរលោង និងស៊ីវីល័យជាងបើធៀបនឹង Django ។ លើសពីនេះ Vespa មានការ​រចនាបែប​លម្អិត​ស្ព័រ​ដូចជា​កាង​ខាងមុខ​ដែល​មាន​ពណ៌​ខ្មៅ និង​កង់​យ៉ាន់​។ សរុបមក ប្រសិនបើអ្នកចូលចិត្តរូបរាងបែបក្លាសិក ម៉ូតូ Peugeot Django គឺជាជម្រើសដ៏ល្អ ប៉ុន្តែបើអ្នកស្រលាញ់បែបភាពកីឡាៗរឺក៏ស្ព័រ Vespa Sprint S 150 សាកសមជាជម្រើសរបស់អ្នក។


Vespa New Sprint S 150cc Iget Abs Full00 080 F343 a 472 C 4900 B5 E5 6 Dd B036258 C0.jpg 

2 សមត្ថភាព៖ Peugeot Django ត្រូវបានបំពាក់ដោយម៉ាស៊ីន 150cc, ស៊ីឡាំងតែមួយ, ត្រជាក់ដោយខ្យល់។ ផលិត​កម្លាំង​ប្រហែល 10.6 hp និង 10.7 Nm នៃ​កម្លាំង​បង្វិល​ធ្វើអោយម៉ូតូនេះនេះ​មាន​ភាព​រលូន និង​មាន​ដំណើរការ​គួរ​ជាទីទុកចិត្ត​សម្រាប់​ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង។

1176414.jpg

2 សមត្ថភាព៖ Vespa Sprint S 150 បំពាក់ដោយម៉ាស៊ីន 150cc ស៊ីឡាំងទោល ត្រជាក់ដោយខ្យល់ផ្តល់កម្លាំង 12.7 hp និងកម្លាំងបង្វិល 12.8 Nm Vespa មានកម្លាំងខ្លាំងជាងបន្តិច និងងាយស្រួលបត់បែនសម្រាប់ការជិះបែបស្ព័រ ដូច្នេះវាស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តជិះម៉ូតូបែប Sporty.

2019 Vespa Electtrica Style.jpg

3. គុណភាពនៃការទប់លំនឹងនិងការបើកបរក្នុងទីក្រុងPeugeot Django 150 គឺជាការម៉ូតូដែលផ្តល់ផាសុកភាព និងស្ថេរភាព ដោយសារវាមានទំហំកង់វែង កៅអីធំទូលាយ និងតួរម៉ូតូធ្ងន់។ ទន្ទឹមនឹងនោះប្រព័ន្ធបូមរចនាឡើងសម្រាប់ជាជំនួយដល់ម៉ូតូអោយមានភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងទីក្រុង។ បើប្រៀបធៀបជាមួយ Vespa នោះ Django មានទម្ងន់ធ្ងន់ជាង ដែលអាចប៉ះពាល់ដល់ការបត់បែនក្នុងកន្លែងចង្អៀតខ្លាំង។

5

3. គុណភាពនៃការទប់លំនឹងនិងការបើកបរក្នុងទីក្រុង៖ Vespa Sprint S 150៖ មានភាពរហ័សរហួន ជាមួយនឹង wheelbase ខ្លីជាងមុន សម្រាប់ភាពបត់បែនកាន់តែប្រសើរ។ម៉ូតូនេះធ្វើឡើងបែបស្ព័រ ដែលផ្តល់ទំនុកចិត្តដ៏អ្នកបើកបរអោយកាន់តែរឹងមាំ ជាមួយនឹងទម្ងន់ស្រាលជាងមុន ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការទប់លំនឹងនៅក្នុងចរាចរណ៍ស្ទះខ្លាំង។

Evpvez1vn5 01 S.png

4. លក្ខណៈពិសេស និងបច្ចេកវិទ្យា៖ Peugeot Django 150 ភ្ជាប់មកជាមួយភ្លើង LED, a digital-analog និងរន្ធសាក USB ។ ម៉ូតូនេះមានឃ្លុបធំទូលាយសម្រាប់ដាក់អីវ៉ាន់ហើយកែបសម្រាប់អង្គុយក៏រចនាឡើងយ៉ាងមានផាសុកភាពសម្រាប់អ្នកធ្វើដំណើរផងដែរ។

63 0

4. លក្ខណៈពិសេស និងបច្ចេកវិទ្យា៖ Vespa Sprint S 150 បំពាក់ដោយប្រព័ន្ធភ្លើង LED ចង្កោមឧបករណ៍ឌីជីថល និងរន្ធ USB ។ សម្រាប់កែបអង្គុយ Vespa រចនាឡើងបែបស៊ិចស៊ិនិងសាកសមសម្រាប់មនុស្ស១ម្នាក់រឺ២នាក់យ៉ាងច្រើន។ បើប្រៀបធៀបនិង Peugeot Django 150 ម៉ូតនេះមានកែបធំទូលាយជាងដែរអាចអង្គុយបាន ២ទៅ៣នាក់យ៉ាងទូលាយ។


63 1

5. តម្លៃ និងគុណតំលៃ៖ ម៉ូតូ Peugeot Django 150 ជាទូទៅមានតម្លៃសមរម្យជាង Vespa Sprint S 150។ ដោយចាប់ផ្តើមពី $2999 សម្រាប់ប្រមូលសិនខែកុម្ភៈ, បន្ថែមពីនេះ Django ផ្តល់ជូននូវប្រមូលសិនកាតសាំង​ ស្លាកលេខ របាំងការពារខ្យល់ ក៏ដូចជាសេវាកម្មថែទំាយ៉ាងស្ថិតស្ថេរផងដែរ។ សម្រាប់គុណតំលៃនៃម៉ូតូ Peugeot Motocycles គឺមានអាយុការ 127 ឆ្នំាមកហើយ។

63 2

5 តម្លៃ និងគុណតំលៃ៖ Vespa Sprint S 150 មានតម្លៃខ្ពស់ជាងដោយសារតែម៉ាកយីហោ Vespa មានប្រណីតភាពជាង និងមានទីផ្សារធំទូលាយនៅក្នុងប្រទេសកម្ពុជាមិនថាទាំងហានាំចូលផ្លូវការ និងតាមបណ្តារអ្នកនាំចូលនៅតាមផ្ទះ។ Vespa Sprint S 150 មានតំលៃចាប់ពី 3500 ដុល្លាទៅ 4000 ដុល្លា។ រ។ សម្រាប់គុណតំលៃនៃម៉ូតូ Vespa គឺមានអាយុការ 79 ឆ្នំាមកហើយ។

Vespa Sprint Gallery 4 1920x1080.jpg

សុរបមកវិញ ម៉ូតូ Peugeot Django 150 សាកសមសម្រាប់អ្នកដែរចង់ទិញម៉ូតូត្រឹម ពីរពាន់ដុល្លាក្រាស់ សន្សំសំចៃ ហើយងាយស្រួលបើកបរបែប ក្លាសិកនិង Relaxed. ប្រសិនបើអ្នកស្រលាញ់ម៉ូតូដែរមានភាពស៊ីវិល័យបែបស្ព័រ ហើយមានការនិយមចូលចិត្តច្រើនអ្នកអាចជ្រើសរើសតិចម៉ូតូ Vespa Sprint S 150 ដែរមានតំលៃ បីពាន់ក្រាស់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia