យន្តហោះចម្បាំង F-16 Fighting Falcon គឺជាយន្តហោះចម្បាំងពហុតួនាទី
Lee Then
JULY 22 2024
យានយន្ត
463 views
2 mins read

យន្តហោះចម្បាំង F-16 Fighting Falcon គឺជាយន្តហោះចម្បាំងពហុតួនាទី ដែលត្រូវបានអភិវឌ្ឍន៍នៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន General Dynamics (បច្ចុប្បន្នគឺ Lockheed Martin) ហើយបានចាប់ផ្តើមអភិវឌ្ឍន៍នៅឆ្នាំ 1970។ វាត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសជាច្រើនប្រទេសទូទាំងពិភពលោក។ F-16 មានលក្ខណៈពិសេសជាច្រើនដែលវាអាចដើរតួជាយន្តហោះល្បឿនលឿនជាងសំឡេង ដែលស្មើនឹង Mach 2 បានទៀតផងចឹងយើងនិងទៅស្គាល់វាទាំងអស់គ្នា

F 16 Fighting Falcon 011.jpg

ចឹងសម្រាប់រឿងដំបូងដែលខ្ញុំចង់ប្រាប់បងប្អូននោះគឺតម្លៃដែល F-16 វាក៏មានជម្រើសគឺ F-16C/D Block 50/52 និង F-16V (Viper) Block 70/72។
ចឹងសម្រាប់តម្លៃគឺ
F-16C/D Block 50/52: តម្លៃមធ្យមប្រហែល $35-40 លានដុល្លារ (USD) ក្នុងមួយគ្រឿង។
F-16V (Viper) Block 70/72: តម្លៃមធ្យមប្រហែល $60-70 លានដុល្លារ (USD) ក្នុងមួយគ្រឿង។ តម្លៃនេះអាចលើសពីនេះបើបន្ថែមគ្រឿងបន្លាស់ ឧបករណ៍បច្ចេកវិទ្យាខ្ពស់ និងការបណ្តុះបណ្តាលជំនាញ។
ហើយបើសម្រាប់ការស៊ីប្រេងឥន្ធនៈវិញគឺប៉ាស់សក់តែប្រសិនជាបើកបរក្នុងល្បឿនធម្មតាប្រមាណ 3,000 ដល់ 3,400 លីត្រ ក្នុងមួយម៉ោងតែបើល្បឿនអតិបរមាអាចចំណាយប្រេងឥន្ធនៈបានច្រើនជាងនេះ ហើយអាចទៅដល់ 7,570 លីត្រ ឬច្រើនជាងនេះក្នុងមួយម៉ោង។ ហើយបើល្បឿនវិញគ្រាន់តែលឺសម្លេងបាត់តែម្តងដោយល្បឿនអតិបរមាប្រហែល 2,414 គីឡូម៉ែត្រក្នុងមួយម៉ោង (អាចដើរតួជាយន្តហោះល្បឿនលឿនជាងសំឡេង ដែលស្មើនឹង Mach 2)ហើយសម្រាប់កម្ពស់នៃការហោះហើរជាអតិបរមា ប្រហែល 15,240 ម៉ែត្រ។ល្បឿនប៉ុណ្នឹងហោះបានខ្ពស់ប៉ុណ្នឹងបងប្អូនប្រាកដជាចង់ដឹងពីទម្ងន់ហើយ សម្រាប់ទម្ងន់របស់វាដែលគ្មានផ្ទុកអាវុធគឺរមាណ 9,207 គីឡូក្រាម និងទម្ងន់ទម្ងន់បញ្ចូលអាវុធពេញលេញប្រមាណ 19,187 គីឡូក្រាម។

Viper Demo Climb Wings Vapor 820x450 1.jpg

ចូលមកដល់ចំនុចក្តៅដែលបងប្អូនមិនធអាចបំភ្លេចបាននោះគឺការបំពាក់សម្ភាវុធទៅលើខ្លួនរបស់វាដោយវាត្រូវបានបំពាក់អាវុធនិងគ្រាប់បែកដូចជា៖
កាំភ្លើង: M61 Vulcan 20mm
មីស៊ីលអាកាស-ទៅ-អាកាស: AIM-9 Sidewinder, AIM-120 AMRAAM, Python-4/5
មីស៊ីលអាកាស-ទៅ-ដី: AGM-65 Maverick, AGM-88 HARM, AGM-158 JASSM
គ្រាប់បែក: Mk 82, Mk 84, GBU-10, GBU-12 Paveway II (គ្រាប់បែកដឹកនាំដោយឡាស៊ែរ), GBU-31, GBU-38 JDAM (គ្រាប់បែកដឹកនាំដោយ GPS)
រ៉ុក្កែត: CRV7, Hydra 70

Shutterstock 2288767335 169.jpg

F-16 Fighting Falcon ត្រូវបានបង្ហាញសមត្ថភាពខ្លាំងក្នុងការប្រយុទ្ធនិងការពារប្រទេស ហើយនៅតែសមត្ថភាពខ្លាំងមួយក្នុងកងទ័ពអាកាសជាច្រើនប្រទេសទូទាំងពិភពលោក។
នេះគឺជាព័ត៌មានសំខាន់ៗអំពីយន្តហោះចម្បាំង F-16 Fighting Falcon ដែលមានតម្លៃ សមត្ថភាព និងសមត្ថកិច្ចដ៏អស្ចារ្យសម្រាប់ការពារប្រទេសនិងការប្រយុទ្ធ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia