រៀងក៏ស្អាត សម្ថភាពកប់តែម្តង BMW S1000rr 2024 មកលើកនេះមានសម្ថភាពពិសេសច្រើន
Lee Then
JULY 4 2024
យានយន្ត
198 views
2 mins read

បងប្អូនដែលស្រលាញ់ប្រភេទ Superbike ឃើញហើយគឺថាដកចិត្តមិនរួចទេជាមួយនិង BMW S1000RR ឆ្នាំ 2024 គឺជាម៉ូតូប្រភេទ superbike ដែលបានបន្ថែមបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនសមត្ថភាព និងសុវត្ថិភាព។

2024 Bmw S 1000 Rr.jpg

ចឹងតោះបងប្អូនមកស្គាល់ពីវាទាំងអស់គ្នា។

BMW S1000RR ឆ្នាំ 2024

ប្រើប្រាស់ម៉ាស៊ីន 4 ស៊ីឡាំង ទំហំ 999 ស៊ីស៊ី បង្កើតកម្លាំង 205 សេះ (HP) នៅ 13,000 RPM និង 112 Nm នៃកម្លាំងរមួល។ប្រព័ន្ធ gearbox 6 លេខ ដែលផ្លាស់ប្តូរល្បឿនឆាប់ និង Smooth ល្អ។

Zbmw S1000rr 6.jpg

ប្រព័ន្ធការពារនិងបញ្ជា

  • Dynamic Traction Control (DTC)
  • Wheelie Control
  • Engine Brake Control
  • Slide Control

S1000rr P0 N3 H Technical Data Pageheader Desktop.jpg.asset.1661519910960.jpg

ប្រព័ន្ធហ្វ្រាំង

  • Brembo មានប្រសិទ្ធភាពខ្ពស់ ផ្ដល់នូវការចាប់ហ្វ្រាំងល្អបំផុត។

ប្រព័ន្ធអេឡិចត្រូនិច

  • IMU 6-axis ផ្ដល់ការត្រួតពិនិត្យទិន្នន័យប្រចាំ ដើម្បីទប់លំនឹង និងកម្លាំងបង្វិល។
  • អេក្រង់ TFT បង្ហាញទិន្នន័យ និងការគ្រប់គ្រងបច្ចេកទេសអាចប្ដូរតាមតម្រូវការ។
  • Riding Modes: Rain, Road, Dynamic, Race។

P90479696 the New Bmw S 1000 Rr 1664393171 1024x576.jpg

ការរចនា

  • Aerodynamics: រចនារូបរាងដើម្បីបង្កើនសមត្ថភាពនៃការលេងល្បឿន និងលំនឹង។
  • ចង្កៀង LED: ចង្កៀងអេឡិចត្រូនិច LED ផ្ដល់ការបង្ហាញផ្លូវច្បាស់។

07 Bmw S1000rr 205hp 1.jpg

តម្លៃប្រហែល $17,000 ដល់ $20,000 (ក្នុងទីផ្សារអន្តរជាតិ)។ តម្លៃនេះអាចខុសគ្នាតាមតំបន់ និងការបំពាក់បន្ថែម។

BMW S1000RR 2024 ជាជម្រើសល្អសម្រាប់អ្នកដែលចូលចិត្តជិះម៉ូតូដែលមានសមត្ថភាពខ្ពស់ សុវត្ថិភាព និងបច្ចេកវិទ្យាថ្មីៗ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia