ថៃប្រកាសអាសន្នបន្ទាន់ ខណៈនាយករដ្ឋមន្ត្រីព្រមានពីលទ្ធភាពរញ្ជួយដីបន្ទាប់បន្សំម្តងទៀត បន្ទាប់ពីមានការរញ្ជួយដីមុននេះបន្តិច។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានផ្សាយថា នាយករដ្ឋមន្ត្រី ប៉ែតុងតាន ស៊ីណាវ៉ាត់ បានចេញសេចក្តីជូនដំណឹងបន្ទាន់ទូទាំងប្រទេស ដោយព្រមានប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះការរញ្ជួយដីបន្ទាប់បន្សំដែលអាចកើតមាន បន្ទាប់ពីការរញ្ជួយដីនៅថ្ងៃនេះ ដោយអាចនឹងកើតឡើងវិញម្តងទៀតក្នុងរយៈពេល ២៤ ម៉ោង។
ថ្លែងពីខេត្តភូកេត នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យមានការឆ្លើយតបសម្របសម្រួលទូទាំងក្រសួងរដ្ឋាភិបាលទាំងអស់ ដើម្បីដោះស្រាយស្ថានការណ៍ដែលកំពុងវិវត្ត។ សកម្មភាពបន្ទាន់ត្រូវបានធ្វើឡើងដើម្បីជូនដំណឹង និងការពារសាធារណៈជន។ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ត្រូវបានណែនាំឱ្យតាមរយៈការបញ្ជូនសារ SMS ជូនដំណឹងអំពីគោលការណ៍ណែនាំសុវត្ថិភាពសំខាន់ៗ។
ទន្ទឹមនឹងនេះ សេចក្តីជូនដំណឹងសេវាសាធារណៈកំពុងត្រូវបានផ្សព្វផ្សាយតាមគ្រប់វេទិកាព័ត៌មានទាំងអស់។
កម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីធានាសុវត្ថិភាពសាធារណៈ ខណៈដែលក្រសួងធនធានទឹក និងឧតុនិយម កំពុងវាយតម្លៃសកម្មភាពរញ្ជួយដី និងព្យាករណ៍ការរញ្ជួយដែលអាចកើតមាននាពេលអនាគត។ អ្នកជំនាញបានផ្តល់ដំបូន្មានថា ការរញ្ជួយបន្តបន្ទាប់គឺជារឿងធម្មតាក្នុងរយៈពេលភ្លាមៗបន្ទាប់ពីការរញ្ជួយដីក្នុងរយៈពេលពីរម៉ោងដំបូង។ ទោះបីជាធម្មតាមានកម្រិតតិចជាងក៏ដោយ ទិន្នន័យស្ថិតិបង្ហាញពីហានិភ័យនៃការរញ្ជួយដីដ៏ធំមួយទៀតក្នុងរយៈពេល ២៤ ម៉ោងខាងមុខនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតាមដានហេដ្ឋារចនាសម្ព័ន្ធកំពុងធ្វើដំណើរការនៃហេតុការណ៏មួយនេះ។ អាកាសយានដ្ឋានសុវណ្ណភូមិបានផ្អាកប្រតិបត្តិការជើងហោះហើររយៈពេល ២០ នាទីជាវិធានការការពារ ប៉ុន្តែសេវាកម្មបានបន្តដំណើរការវិញហើយ។ ក្រសួងសុខាភិបាលបានដាក់ទីតាំងមន្ទីរពេទ្យ និងសេវាសង្គ្រោះបន្ទាន់ឱ្យត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងជនរងគ្រោះដែលអាចកើតមានភ្លាមៗ។ ប្រជាពលរដ្ឋត្រូវបានជំរុញឱ្យតាមដានព័ត៌មានតាមរយៈការផ្សាយព័ត៌មាន ២៤ ម៉ោងនៅលើ NBT (ប្រព័ន្ធផ្សព្វផ្សាយជាតិថៃ)។
នាយករដ្ឋមន្ត្រីដែលកំពុងបន្តដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ខេត្តភូកេតដើម្បីត្រឡប់ទៅទីក្រុងបាងកកវិញ ដោយបានផ្តល់ដំបូន្មានដល់អ្នកស្រុកដែលរស់នៅក្នុងអគារខ្ពស់ៗឱ្យជៀសវាងការប្រើប្រាស់ជណ្តើរយន្ត និងស្វែងរកទីធ្លាដែលសុវត្ថិភាព និងគេចផុតពីគ្រោះរញ្ជួយដី។
សម្រួលអត្ថបទឡើងវិញដោយ : ងួន ឃុនណា