លែងបារម្ភហើយ​​​​​!​ ពេល​នេះ Tesla ផលិត​រទេះ​សូឡា​​បញ្ចូល​ថ្ម​​​ឡានអគ្គិសនី​​ក្រែងពិភពលោក​​គ្មាន​អគ្គិសនី​នៅថ្ងៃមុខ
Pheakdey Prem
JULY 5 2022
នវានុវត្តន៍
318 views
2 mins read

​​​​​​​​​​​​​កាលពីពេល​ថ្មី​ៗ​នេះ ​​ក្រុមហ៊ុន​​ Tesla ទើបតែបញ្ចេញ​នូវផលិតផល​ថ្មី គឺ​រទេះសូឡាសាកថ្មឡានអគ្គិសនី ដោយ​ដាក់​តាំង​​​បង្ហាញនៅក្នុង​​កម្មវិធី​​ IdeenExpo​​ ​ក្នុងទីក្រុង Hannover ប្រទេសអាល្លឺម៉ង់​​ ។

Image

បើ​យោងតាម​ការចុះផ្សាយ​របស់គេហទំព័រ​ Electrek.co បាន​ឲ្យដឹង​​ថា​ រទេះ​​នេះ​​​​​​​ អាចដំណើរ​ការ​បាន​​ដោយការស្រូបនូវ​ពន្លឺ​ព្រះអាទិត្យតាម​រយ:​​បន្ទះសូឡា​​​​​​​រួចបំលែង​​​វាទៅ​ជាថាមពល​​​អគ្គិសនី​សុទ្ធ​ដើម្បី​​ផ្តល់​ថាមពលទៅ​កាន់​​ថ្ម​​ ។​​​​​​​​​​​

មិន​តែប៉ុណ្ណោះ​  រទេះសូឡា​​​នេះ ត្រូវបានបំពាក់​ជាមួយ​​ប្រព័ន្ធអ៊ីនធឺណេតលើមេឃរបស់​ Starlink  ថែមទៀតផង ដែលផ្តល់នូវភាពខាងស្រួល នៅពេលចូល​ព្រៃ​​ ឡើងភ្នំ​ ឬក៏ទៅ​​​ណាឆ្ងាយនៅតំបន់ដាច់ស្រយាល​​​គ្មាន​ភ្លើងអគ្គិសនី​ទៅដល់​ រទេះសូឡារបស់Tesla មួយនេះអាចជួយ​បាន​ ព្រមទាំងផ្តល់​នូវអ៊ីនធឺណេត​ល្បឿនលឿនពីលើមេឃ​​ដោយមិន​ខ្វល់ខ្វាយពីសេវាអ៊ីនធឺណេតទូរស័ព្ទឡើយ​ ។

Image

​​​​​​មួយវិញទៀត​​​រទេះសូឡានេះអាចផ្ទុក​បាន​ថ្ម​​​​ចំនួន​ ​៣០០វ៉ាត់​ ដែល​ជាប្រភេទថ្ម 4680 ខ្នាត​ធំ​របស់​ក្រុមហ៊ុន​ Tesla  ​ប៉ុន្តែ​ចំពោះថាមពល​ដែលបញ្ចូនទៅ​កាន់​ថ្ម​បានតិចតួច​ណាស់​​ ដោយ​​ ១​​ថ្ងៃ​​ ​រទេះសូឡា​នេះអាចបញ្ចូល​ថាមពល​បាន​តែ ២.៧​ គីឡូវ៉ាត់នោះទេ​ បើគិតជា​​ចម្ងាយ​បើកបរវិញ​អាចរត់​បាន​ចន្លោះ​​ពី​ ៦៤ ទៅ​​​​ ៨០ គីឡូម៉ែត្រ​​ ​​នេះបើ​​តាម​ការបើក​តេស្តលើ​រថយន្ត Tesla Model Y ។

Rent Tesla Model Y Long Range AWD | Seater

​​​​ថ្វី​ត្បិត​​​តែ​​​វាមាន​អត្ថប្រយោជ​ន៍​​​ច្រើន​​​ពិតមែន​ប៉ុន្តែ​ការ​អភិវឌ្ឍ​លើ​ឧបករណ៍នេះមិន​ទាន់​បាន​ពេញ​លេញ​នៅឡើងទេ ​ ពោល​គឺ​ក្រុមហ៊ុន​ Tesla ត្រូវ​​ការពេ​លស្រាវ​ជ្រាវ​បន្ថែម​ទៀត​លើ​​បច្ចេក​វិទ្យា​សូឡា ដើម្បី​​ឲ្យ​វាអាចទាញ​យក​ថាម​ពល​ពីព្រះអាទិត្យបានកាន់តែច្រើន​ និង​លឿន​ជាងមុន​​ ។

​គួរជំរាបផងដែរ ​​​​​​​​​​រទេះសូឡា​​​​​​ គឺមិន​ទាន់​បង្ហាញជាផ្លូវការ​​នោះទេ​ ​ដោយាសារ​នេះគ្រាន់​តែជា​​​ការបង្កើត​ឡើងរបស់​​​វិស្វករ​​​ Tesla នៅរោងចក្រ​នៃប្រទេសអាល្លឺម៉ង់​ ដើម្បី​យក​មកដាក់​តាំងបង្ហាញនៅពិព័រណ៍​តែប៉ុណ្ណោះ​ ​ ។​ ម្យ៉ាង​​វិញ​គម្រោង​ការ​ដាក់​បន្ទះសូឡាលើរថយន្តអគ្គិសនី​នេះ មាន​ក្រុមហ៊ុន​ចំនួន​ ៣ កំពុងតែរកស៊ីលើផ្លូវនេះយ៉ាងជោគជ័យ​ ក្នុងនោះរួម​មាន Aptera  Sono និង​ Lightyear  ៕

អត្ថបទដោយ៖ ព្រឹម ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia