លោក Elon Musk មិនត្រឹមតែជាសេដ្ឋីលេខ១លោកពិភពលោកនោះទេ ថែមទាំងមានរហ័សនាម មួយទៀត គឺ « មនុស្សគិតអ្វីប្លែកៗ និងគិតអ្វីដែលមនុស្សគ្រប់គ្នាមិនដែលគិតសូម្បីស្រមៃឃើញ » »។ ដូចដែលយើងបានឃើញនៅក្នុងរូបក្រោមនេះអ៊ីចឹង រូបថតប៉ុន្មានសន្លឹក ដែលបង្ហាញនូវគំនិតដ៏អស្ចារ្យនាពេលអនាគត ដោយយើងបានឃើញថា មានទាំងកន្លែងសាកថ្មល្បឿនលឿន រមណីយដ្ឋាន Milliways ព្រមទាំងមានអេក្រង់ LCD មួយគូរថែមទៀតផង ។
កាលពីថ្មីៗនេះ ក្នុងបណ្ដាញសង្គម Twitter មានការផ្ទុះចំណាប់អារម្មណ៍ជាច្រើនពីមហាជនមកពីគ្រប់បណ្ដាប្រទេសផ្សេងៗ អំពីរូបភាព ៣ សន្លឹកដ៏អស្ចារ្យ ដែលបង្ហាញពីគំនិតពោរពេញទៅដោយភាពច្នៃប្រឌិតខ្ពស់ ជាពិសេសមានសន្លឹកឫស្សីធ្វើជារបងសង់ខាងថែមទៀតផង ។ គម្រោងនេះបានបង្ហាញនូវ ការរួមផ្សំរវាងការធ្វើអាជីវកម្មលាយបញ្ចូលជាមួយការកំសាន្តតាមបែបឌីជីថល ព្រមទាំងបង្កើតទស្សនីយភាពរស់រវើក រំលេចនូវគោលគំនិតអនាគតរបស់ក្រុមហ៊ុន Tesla ដែលមានគម្រោងធ្វើទីផ្សារតាមបែបពហុគំនិតច្នៃប្រឌិតខ្ពស់ ។
Tesla Diner, Drive-in theater and Supercharger station final renderings. 20 Easter eggs to be found - if you know Elon's world. To see hi-res images, after clicking an image, right click in bigger image, open in new tab(pc). pic4 is cheat sheet.#Tesla #SpaceX #boring #ElonMusk pic.twitter.com/7QsN7faJQ9
— Ed Howard (@HowardModels) June 6, 2022
តួយ៉ាង បើយោងតាមគេហទំព័រ Electrek.co បានឲ្យដឹងថា កាលពីឆ្នាំ ២០១៨ លោក Elon Musk បានលើកគម្រោង « សាងសង់នូវស្ថានីយសាកថ្មល្បឿនលឿនខ្លួននៅរដ្ឋ los Angeless សហរដ្ឋអាមេរិក ដោយលោកបាននិយាយដល់ការដាក់បញ្ចូលនូវ ការជិះឡានអង្គុយមើលកុន ប្រៀបបានដូចសម័យមុន កន្លែងជិះស្កី និងរមណីយដ្ឋានដែលមានបានៅក្នុងនោះផងដែរ »។
ផ្ទុយមកវិញ មនុស្សគ្រប់គ្នានៅពេលដែលស្ដាប់គាត់និយាយចប់ ក៏មានអារម្មណ៍ថាវាជារឿងសំណើចតែប៉ុណ្ណោះ ប៉ុន្តែគំនិតរបស់លោក Elon Musk នៅពេលគាត់និយាយរួចហើយគឺមិនដែលថាធ្វើមិនបានទេ គ្រាន់តែយូរនិងឆាប់តែប៉ុណ្ណោះ ។
បន្ទាប់ពីកន្លងជាងពីរទៅបីខែក្រោយមក ក្រុមហ៊ុន Tesla បានស្នើគម្រោង ភោជនីយដ្ឋាន និងស្ថានីយសាកថ្ម នេះទៅដាក់នៅទីតាំងរដ្ឋ Santa Monica ប៉ុន្តែត្រូវបានរដ្ឋាភិបាលនៅទីនោះមិនព្រមអនុញ្ញាត ហើយ Tesla ក៏ប្តូរទៅកាន់រដ្ឋ Hollywood វិញម្តង ដោយបានបើកដំណើរនៅដើមឆ្នាំ២០២២ នេះ ។
គួរជំរាបផងដែរថា ចំពោះរូបខាងលើនេះគ្រាន់តែជាគម្រោងដែលស្ថាបនិកបានរចនាឡើងមក ទៅតាមគោលគំនិតរបស់ នាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla លោក Elon Musk តែប៉ុណ្ណោះ ។ ជាចុងក្រោយ បន្ទាប់ពីបានឃើញនូវរូបភាពទាំងអស់នេះរួចមក តើលោកអ្នកមានគំនិតយ៉ាងណាដែរចំពោះគម្រោងស្ថានីយសាកថ្មមួយនេះ ? ចង់ឲ្យគម្រោងនេះមាននៅស្រុកខ្មែរយើងដែរឬទេ? ជួយបញ្ចេញចំណាប់អារម្មណ៍ម្នាក់មួយមក ៕
អត្ថបទដោយ ៖ ព្រឹម ភក្តី