ទិញជិះ មិនស្តាយលុយ! បន្ទាប់ពីត្រួតពិនិត្យឃើញគុណភាពអាគុយឡាន Tesla ជិះបាន ៣២ម៉ឺនគីឡូម៉ែត្រ
Pheakdey Prem
APRIL 28 2023
យានយន្ត
119 views
1 min read

ភាគច្រើន​បំផុត​នៃ​អ្នក​ទិញ​រថយន្ត​អគ្គិសនី​មកប្រើប្រាស់ គឺបារម្ភពី​អាយុកាល​របស់អាគុយ​ ព្រោះថាវាមានតម្លៃថ្លៃណាស់។ តែយ៉ាងណាមិញ ការបារម្ភ​នេះ​នឹង​ត្រូវកាត់បន្ថយ​មកវិញ ដោយ​សារតែ​រថយន្តអគ្គិសនី​របស់ Tesla ស្រកគុណភាព​អាគុយតែបន្តិចប៉ុណ្ណោះ។

យោងតា​មទិន្នន័យ​ថ្មីមួយ​របស់​ក្រុមហ៊ុន Tesla បាន​ចុះផ្សាយ​តាម​រយ: Carscoops បាន​បង្ហាញថា ​អាគុយ​របស់​រថយន្ត​ Model S និង Model X ​នឹង​ស្រកចុះគុណភាព​ត្រឹមតែ ១២% បន្ទាប់ពី​ប្រើប្រាស់​ ឬបើកបរ​ចម្ងាយ​ជាង ៣២ម៉ឺនគីឡូម៉ែត្រ។ វា​ត្រូវបានចាត់ទុកថា ជា​កញ្ចប់អាគុយ​ដែល​មាន​អាយុកាល​ប្រើប្រាស់​បានយូរបំផុតមួយ។

​ហើយ​ចំណែក​ទិន្នន័យផ្សេងៗ ​ដែល​បង្ហាញ​ពី​គុណភាព​​អាគុយ​ដែលបំពាក់លើ​រថយន្ត Tesla Model 3 និង Model Y ក៏បាន​បង្ហាញ​ឱ្យដឹងដែរថា ក្រោយ​បើកបានចម្ងាយ ១៦ម៉ឺនគីឡូម៉ែត្រ គឺស្រកចុះគុណភាព​អាគុយតិចជាង ១០% និងតិចជាង ១៥% ក្រោយបើកបានចម្ងាយ ៣២ម៉ឺនគីឡូម៉ែត្រ៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia