បច្ចុប្បន្នយីហោស្មាតហ្វូននៅក្នុងស្រុកខ្មែរគឺមានច្រើន ដោយស្មាតហ្វូនមួយចំនួនមានតម្លៃធូរថ្លៃរីឯស្មាតហ្វូនមួយចំនួនទៀតក៏មានតម្លៃថ្លៃទៅតាមប្រភេទផ្សេងៗ។ ដោយឡែកមានយីហោស្មាតហ្វូនមួយដែលនាំចូលដោយកូនខ្មែរ និងកំពុងតែអង្រួនទីផ្សារផងនោះគឺ យីហោ TECNO ដែលកំពុងតែមានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ទូទៅផងដែរ។
យោងទៅតាមបទសម្ភាសន៍រវាងក្រុមការងារចាបខៀវ Technology Cambodia ជាមួយនឹងលោក យ៉ុង គីមឡេង បានឲ្យដឹងថា យីហោស្មាតហ្វូន TECNO មួយនេះគឺមិនមែនទើបមានក្នុងពេលបច្ចុប្បន្ននេះទេពោលគឺជាយីហោស្មាតហ្វូនដែលល្បីល្បាញនៅក្រៅស្រុកយូរហើយ ដោយនៅដើមឆ្នាំ២០២៣ នេះលោកបានចាប់ផ្តើមទទួលសិទ្ធផ្តាច់មុខក្នុងការចែកចាយទៅលើស្មាតហ្វូន TECNO នេះគ្រប់ប្រភេទទាំងអស់។
លោកបានបន្ថែមថាស្មាតហ្វូន TECNO បច្ចុប្បន្នគឺបានដាក់ចរាចរណ៍លក់ទូទាំងប្រទេសកម្ពុជាតែម្តង មិនថានៅដល់ខេត្តណាក៏អាចទិញយកទៅប្រើប្រាស់បានដែរ។ លើសពីនេះទៅទៀតចំពោះយីហោស្មាតហ្វូនមួយនេះ ថ្វីត្បិតតែទើបមានការចរាចរណ៍លក់នៅក្នុងស្រុកខ្មែរក៏ពិតមែនប៉ុន្តែ TECNO គឺមានគ្រឿងបន្លាស់ស្រាប់សម្រាប់ទុកប្តូរពេលស្មាតហ្វូនខូចថែមទៀតផង ដូច្នេះរាល់ពេលមានបញ្ហាផ្សេងៗគឺមិនបាច់បារម្ភថាអត់មានកន្លែងធ្វើ ឬត្រូវចាំយូនោះទេ។
យ៉ាងណាមិញសម្រាប់តម្លៃវិញក៏សមស្របជាមួយនឹងអ្នកប្រើប្រាស់គ្រប់ស្រទាប់តែម្តងពោលគឺមានចាប់ពីតម្លៃក្រោម១០០ដុល្លាររហូតដល់១ពាន់ដុល្លារក៏មានដែរអាស្រ័យទៅតាមប្រភេទនៃស្មាតហ្វូននីមួយៗដែលអ្នកទាំងអស់គ្នាចង់បាន ពោលគឺមានគ្រប់ជម្រើសតែម្តង។ មិនតែប៉ុណ្ណោះលោកក៏បានបន្ថែមថាស្មាតហ្វូន TECNO តាំងពីទើបចាប់ផ្តើមលក់មកគឺលក់ដាច់អស់រាប់ម៉ឺនគ្រឿងទៅហើយ។
ក្រៅពីនេះ TECNO ក៏មានជាមួយនឹងប្រភេទស្មាតហ្វូនបត់(Folded) ផងដែរ ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ ដោយឥឡូវនេះគឺដាក់ Pre-Order ហើយ។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាកំពុងត្រូវការស្មាតហ្វូនដែលមានគុណភាព តម្លៃសមរម្យ គឺអាចរកមើលបានជាមួយនឹងយីហោ TECNO Mobile។
អត្ថបទដោយ៖ រិន មករា