បច្ចុប្បន្ននេះការលក់នៅលើអនឡាញក៏ដូចជាការលក់នៅលើផ្លេតហ្វមផ្សេងៗទៀតគឺកំពុងតែមានការពេញនិយមខ្លាំងហើយក៏មានការប្រកួតប្រជែងគ្នាខ្លាំងផងដែរទៅលើមុខទំនិញក៏ដូចជាយុទ្ធសាស្រ្តនៃការលក់ជាដើម មិនតែប៉ុណ្ណោះនៅក្នុងវិស័យនេះក៏មានមនុស្សមួយចំនួនបោះបង់វាចោលផងដែរ ជាមួយនឹងហេតុផលជាច្រើន ឬអាចនិយាយបានថាពុំមានការស្វែងយល់ពីទីផ្សារឱ្យច្បាស់លាស់។
យោងទៅតាមបទសម្ភាសន៍រវាងក្រុមការងារចាបខៀវ Technology Cambodia ជាមួយនឹលោក អ៊ឹងបេ៉ងយ៉ុង និងលោក អៀ សៀកហេង ដែលជាស្ថាបនិករបស់ហាង Techstor បានឱ្យដឹងថា ការសម្លឹងមើលទីផ្សារក៏ដូចជាការស្វែងរកអតិថិជនគោលដៅគឺជារឿងសំខាន់ ព្រោះយើងមិនអាចទៅប្រជែងតម្លៃបានទេ ពោលគឺពេលដែលគេល្បីលក់អ្វីមួយយើងមិនអាចទៅប្រជែងលក់តាមគេទេ ព្រោះអាចនឹងបាត់បង់ចំណែកទីផ្សារ។
ដោយសារតែការស្រលាញ់ផ្នែកបច្ចេកវិទ្យា ក៏ដូចជាមានប្រវត្តិសិក្សាផ្នែក IT ផងនោះយុវជនវ័យក្មេង2រូបនេះបានចាប់ដៃគ្នាបើកហាងលក់ Accessories របស់កុំព្យូទ័រ និងទូរស័ព្ទប្លែកៗដែលកំពុងតែមានការពេញនិយមពេញបណ្តាញសង្គម។ ជាមួយគ្នានេះផងដែរយុវជនទាំង2រូបនេះ ក៏បានចែករំលេកយុទ្ធសាស្រ្តបីក្នុងការជ្រើសរើសទំនិញឱ្យចំអតិថិជនគោលដៅ និងកសាងអាជីវកម្មឱ្យមានលំនឹង។
យុទ្ធសាស្រ្ត Differentiate
ចំពោះយុទ្ធសាស្រ្តនេះគឺមានន័យថា ត្រូវចេះចាប់យកទីផ្សារដែលខុសពីគេ ព្រោះថាទីផ្សារបច្ចុប្បន្នគឺមានទំហំធំដូច្នេះយើងមិនគួរទៅប្រកួតប្រជែង ឬលក់ទំនិញទម្លាក់ថ្លៃនៅពេលដែលទំនិញគេកំពុងល្បីនោះទេ ដូច្នេះយើងត្រូវរកចន្លោះទីផ្សារណាមួយដែលប្លែកពីគេ ទើបយើងអាចមានឱកាសឈរជើងបានយូរ។
ស្វែងរកអតិថិជនគោលដៅ(Customer Targeting)
ក្នុងចំណុចនេះពេលដែលយើងចាប់យកចំណែកទីផ្សារក៏ដូចជារកឃើញទំនិញដែលប្លែកពីគេហើយ រឿងដែលត្រូវធ្វើមួយទៀតនះគឺ ស្វែងរកអតិថិជនគោលដៅ ព្រោះយើងត្រូវដឹងថាអតិថិជនយើងជាអ្នកណា ក្មេងឬចាស់ដែលចាំប្រើទំនិញយើង ហើយមានចំនួនប៉ុន្មានដែលសមស្របឱ្យយើងយកទំនិញមកផ្គត់ផ្គង់បាន។
ស្វែងរកទំនិញនិងការសាកល្បង(Research and Development)
ចំណុចដែលសំខាន់ចុងក្រោយនេះគឺ បន្ទាប់ពីមានអតិថិជនគោលដៅរួចហើយគឺដល់ពេលដែលយើងត្រូវធ្វើការស្វែងរកទំនិញយកមកផ្គត់ផ្គង់អតិថិជនរបស់យើងហើយ ចំពោះដំណាក់កាលនៃការស្វែងរកនេះគឺអាចមើលពីបរទេសក៏បានហើយយកមកសាកល្បងនៅក្នុងស្រុកយើង ជាមួយនឹងការច្នៃបន្ថែមទៅតាមតម្រូវការដែលយើងចង់បានឱ្យត្រូវជាមួយអតិថិជនគោលដៅរបស់យើង។
ជាមួយគ្នាផងដែរ Techstor បច្ចុប្បន្នក៏មានលក់សម្ភារៈប្រើប្រាស់សម្រាប់កុំព្យូទ័រ និងទូរស័ព្ទជាច្រើនផងដែរដូចជា ជើងទម្រសម្រាប់ទូរស័ព្ទច្រើនប្រភេទ ច្រើនទំហំ ច្រើនខ្នាត ជើងទម្ររសម្រាប់កុំព្យូទ័រគ្រប់ប៉ែបយ៉ាងតាមតម្រូវការផង ហើយចំពោះទំនិញដែលចេញពី Techstor គឺសុទ្ធសឹងតែមានគុណភាពនិងមានការគាំទ្រខ្លាំងផងដែរ។
ក្រៅពី Laptop Stand និង Phone Stand ហាងមួយនេះក៏មានលក់គ្រឿង Accessories ជាច្រើនមុខទៀតទៅតាមតម្រូវការប្រចាំថ្ងៃអ្នកទាំងអស់គ្នា ជាពិសេសក៏មានសេវាកម្ម Customize Printing ដែលអាចឱ្យយើងរើសរូបផ្សេងៗតាមចិត្តដើម្បី Print ជាប់នៅលើ Case ទូរស័ព្ទផងដែរ។ ហើយលោកអ្នកអាចទាក់ទងតាមរយៈដែលបានដាក់ជូននៅខាងក្រោម។
Facebook Page: Techstor
អត្ថបទដោយ៖ រិន មករា