ចំនួនមានកំណត់! មានគម្រោងបច្ចេកវិទ្យាល្អៗកុំលាក់ទុក នេះជាកន្លែងបណ្តុះបណ្តាលសម្ថភាពកម្រិតអន្តរជាតិ រៀនដោយឥតគិតថ្លៃ
Khunna - ឃុនណា
MAY 8 2026
ឌីជីថល
166 views
1 min read

ឱកាសមាសសម្រាប់និស្សិតបច្ចេកវិទ្យា៖ កម្មវិធី Techpreneur 2.0 ចាប់ផ្តើមបើកទទួលពាក្យហើយ!

កម្មវិធីបណ្តុះបណ្តាល Techpreneur 2.0 បានត្រលប់មកវិញហើយ ក្នុងគោលបំណងបំប្លែងនិស្សិតដែលមានមហិច្ឆតា ឱ្យក្លាយជាអ្នកជំនាញបច្ចេកវិទ្យាកម្រិតអន្តរជាតិក្នុងរយៈពេលត្រឹមតែ ៧ ខែប៉ុណ្ណោះ។ នេះគឺជាឱកាសដ៏វិសេសវិសាលសម្រាប់អ្នកដែលចង់សម្រួចសមត្ថភាពលើជំនាញឯកទេសចំនួនពីរគឺ Full Stack Development និង AI & Data Science ដែលសុទ្ធសឹងតែជាជំនាញដ៏មានសក្តានុពលក្នុងយុគសម័យឌីជីថល។

691675910 1361136249399811 6134084220803983230 N

កម្មវិធីនេះមិនត្រឹមតែផ្តោតលើការរៀនទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែនឹងបណ្តុះបណ្តាលអ្នកឱ្យក្លាយជាអ្នកជំនាញដែលទីផ្សារការងារសកលកំពុងត្រូវការយ៉ាងខ្លាំង។

ទោះជាយ៉ាងណាក៏ដោយ ឱកាសនេះមានកំណត់បំផុត ដោយកម្មវិធីនឹងធ្វើការជ្រើសរើសសិក្ខាកាមតែ ៦០ នាក់ប៉ុណ្ណោះ ដែលក្នុងនោះមាន ៣០ នាក់សម្រាប់ជំនាញនីមួយៗ។ សម្រាប់បងប្អូននិស្សិតដែលចង់ប្រកួតប្រជែង និងអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានដ៏កម្រក្នុងវិស័យបច្ចេកវិទ្យា សូមប្រញាប់រួសរាន់ដាក់ពាក្យតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/techpreneur ឱ្យបានមុនថ្ងៃផុតកំណត់នាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ ខាងមុខនេះ។ 

Screenshot 2026 05 08 110712

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលបណ្តាញសង្គមរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តាមរយៈតំណភ្ជាប់ https://mptc.gov.kh/sm

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia