ក្រុមហ៊ុន Apple បានរៀបចំព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ “Surprise and shine” នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅ Apple Park។ ព្រឹត្តិការណ៍នេះត្រូវបាន Apple ប្រកាសជាផ្លូវការ ដោយបានផ្សាយផ្ទាល់តាមបណ្តាញរបស់ក្រុមហ៊ុនផងដែរ។ ព្រឹត្តិការណ៍ឆ្នាំនេះក៏មានសារៈសំខាន់ជាពិសេស ដោយសារជាការបង្ហាញផលិតផលធំលើកដំបូងក្រោមការដឹកនាំរបស់ CEO ថ្មី លោក John Ternus។

តាមការរាយការណ៍ពីក្រុមហ៊ុន Apple បានឲ្យដឹងថា ស្មាតហ្វូនកម្រិតខ្ពស់ចំនួនបីម៉ូដែលប្រកាសចេញលក់នៅលើទីផ្សារជាផ្លូវការ ក្នុងនោះរួមមាន៖
១. iPhone 18 Pro
• 256GB: $1,199
• 512GB: $1,399
• 1TB: $1,799
• 2TB: $2,399


២. iPhone 18 Pro Max
• 256GB: $1,299
• 512GB: $1,499
• 1TB: $1,899
• 2TB: $2,499

៣. iPhone Duo
• 256GB: $1,999
• 512GB: $2,199
• 1TB: $2,599
• 2TB: $3,199

សម្រាប់តម្លៃទាំងអស់ខាងលើនេះជាតម្លៃផ្លូវការនៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ចំពោះតម្លៃនៅកម្ពុជាអាចនឹងខុសគ្នាបន្តិចបន្តួចទៅតាមទំហំ និងម៉ូឌែល។
យោងតាមប្រភពផ្លូវការរបស់ Apple៖
- iPhone 18 Pro បើកកក់ថ្ងៃទី ១២ កញ្ញា ២០២៦; ដាក់លក់ថ្ងៃទី ១៨ កញ្ញា ២០២៦។
- iPhone 18 Pro Max បើកកក់ថ្ងៃទី ១២ កញ្ញា ២០២៦; ដាក់លក់ថ្ងៃទី ១៨ កញ្ញា ២០២៦។
- iPhone Duo បើកកក់ថ្ងៃទី ១៦ តុលា ២០២៦; ដាក់លក់ថ្ងៃទី ២៣ តុលា ២០២៦។

ព្រឹត្តិការណ៍ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៦ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់លោក John Ternus ផងដែរ ដោយនេះជាការបង្ហាញផលិតផលធំលើកដំបូងរបស់ Apple បន្ទាប់ពីលោកឡើងកាន់តំណែងជា CEO ថ្មីរបស់ក្រុមហ៊ុនជាផ្លូវការ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៦ ដោយស្នងតំណែងពីលោក Tim Cook ដែលបានដឹកនាំ Apple អស់រយៈពេលប្រមាណ ១៥ ឆ្នាំ។
គូសបញ្ជាក់ផងដែរថា សម្រាប់បងប្អូនដែលស្រលាញ់ ហើយចង់កក់ iPhone ម៉ូឌែលខាងលើនេះ សូមធ្វើការទាក់ទងទៅកាន់ហាង PETER Phoneshop - EuropeanUnique ហាងទូរស័ព្ទដៃ ភីតទ័រឬលេខទូរស័ព្ទ 015 785 978 ដើម្បីទទួលបានការថែមជូនជាច្រើន និងមានការធានាត្រឹមត្រូវចេញពីហ៊ាងផ្ទាល់ ជាពិសេសអាចទិញដាច់ក៏បាន បង់រំលស់ក៏បាន។ ក្រៅពីទូរស័ព្ទម៉ូឌែល iPhone ក៏មានទូរស័ព្ទស៊េរីទំនើបៗជាច្រើនទៀតដែលចេញយូរហើយ ឬទើបតែចេញពេលថ្មីៗផងដែរ។
- សម្រាប់ទីតាំងថ្មី (ជិតរង្វង់មូលទួលគោក) ធំទូលាយជាងមុន ស្រួលចត (លើផ្លូវតែ១ជាមួយជាមួយ ភីតទ័រ ផ្សារមាន់អាំង ចំងាយពីគ្នាប្រហែល ជាង400m)
- អាសយដ្ឋាន: វីឡាលេខ 21 (មុខហាងផ្លាក iPhone) ផ្លូវ 592, បឹងកក់ ២, ទួលគោក (ជាប់ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ) Map: https://maps.app.goo.gl/gCES2iUZB1AR2GJ88
- ទំនាក់ទំនងតេឡេក្រាម
https://t.me/peter_legendary
https://t.me/peter_phone_shop
015 77 95 99 | 015 78 59 78 | 012 277 877
