ឈប់រអ៊ូទៀត! ទូរស័ព្ទស៊ីលុយលឿនកាត់គ្មានសល់ តាមពិតមកពីបើកចោលមុខងារ ៣ នេះ
Khunna - ឃុនណា
•
FEBRUARY 25 2026
•
គន្លឹះល្អៗ
•
15.3 K views
•
2 mins read
•

មូលហេតុដែលទូរស័ព្ទស៊ីលុយអស់ពីស៊ីម គឺមកពីមុខងារ Automatic Downloads ទាំង ៣ ក្នុង App Store (App Downloads, App Updates, និង In-App Content) លួចប្រើអ៊ីនធឺណិតដើម្បីទាញយកទិន្នន័យទំហំធំដោយស្វ័យប្រវត្តិ ទោះអ្នកមិនបានប្រើទូរស័ព្ទក៏ដោយ។

L Intro 1685487773

១. App Downloads (ការទាញយកកម្មវិធី)

នៅពេលអ្នកទិញ ឬទាញយក App ថ្មីនៅលើ iPad ឬ iPhone ផ្សេងទៀតដែលប្រើ iCloud តែមួយ វានឹងមកដំឡើងលើទូរស័ព្ទនេះដោយស្វ័យប្រវត្តិ។ ហើយបើ App នោះមានទំហំធំ វានឹងទាញយកភ្លាមៗ ដែលធ្វើឱ្យអស់ទិន្នន័យអ៊ីនធឺណិតលឿន។

App Category Trends

២. App Updates (ការធ្វើបច្ចុប្បន្នភាពកម្មវិធី)

កម្មវិធីទាំងអស់ក្នុងទូរស័ព្ទអ្នក វានឹង Update ទៅជំនាន់ថ្មីដោយខ្លួនឯងរាល់ពេលមានកំណែអាប់ដេតពីកម្មវិធីណាមួយ។ ដូច្នេះហើយនេះជាអ្នកដែលស៊ីលុយធំបំផុត ព្រោះកម្មវិធីនីមួយៗពេលខ្លះ Update ម្តងៗដល់ទៅរាប់រយ MB ឬ GB ក៏មានដែរ។

How to Update Apps on I Phone Manually or Automatically

៣. In-App Content (មាតិកាក្នុងកម្មវិធី)

វាអនុញ្ញាតឱ្យកម្មវិធីដំណើរការនៅពីក្រោយ (Background) ដើម្បីទាញយកទិន្នន័យទុកមុន មុនពេលអ្នកបើកវាប្រើ។ មានន័យថាវាធ្វើឱ្យទូរស័ព្ទអ្នករវល់ទាញយកទិន្នន័យរហូត ទោះបីអ្នកមិនទាន់ចុចបើក App ហ្នឹងក៏ដោយ។

0 91538 Today App Store Xl

របៀបចូលបិទទៅកាន់ការកំណត់ (សម្រាប់ iPhone/iPad)

  • បើកកម្មវិធី Settings នៅលើទូរស័ព្ទរបស់អ្នក។
  • អូសចុះក្រោមបន្តិច រួចស្វែងរកពាក្យថា App Store។
  • ត្រង់ផ្នែក Automatic Downloads សូមចុចបិទឱ្យចេញពណ៌ប្រផេះលើ៖ App Downloads, App Updates, In-App Content ។​​

Tc Thumbnail (51)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia