ឈប់រអ៊ូទៀត! បញ្ជូលលុយ 1$ មិនទាន់ កាត់ខ្ទេចគ្មានសល់ តាមពិតមកពីបើកចោលមុខងារ ៣ នេះ
Khunna - ឃុនណា
•
SEPTEMBER 9 2026
•
អេឡិចត្រូនិក
•
2.8 K views
•
3 mins read
•

មូលហេតុចម្បងដែលធ្វើឱ្យទូរស័ព្ទកាត់លុយស៊ីមដោយមិនដឹងខ្លួន គឺបណ្តាលមកពីការ បើកអ៊ិនធឺណេតខុសបច្ចេកទេស និងការបើកមុខងារ Automatic Downloads ទាំង ៣ ក្នុង App Store រួមមាន៖ App Downloads, App Updates និង In-App Content។

មកដឹងពីរបៀបបិទ និងភ្ជាប់សេវាកម្ម Smart ឲ្យបានត្រឹមត្រូវ៖

 Images (5)

១. App Downloads (ការទាញយកកម្មវិធីដោយស្វ័យប្រវត្តិ)

មុខងារនេះនឹងធ្វើការដំឡើងកម្មវិធីថ្មីៗលើទូរស័ព្ទរបស់អ្នកដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកបានទិញ ឬទាញយកកម្មវិធីនោះនៅលើឧបករណ៍ផ្សេងទៀត (ដូចជា iPad ឬ iPhone មួយផ្សេងទៀត) ដែលប្រើប្រាស់ Apple ID រួមគ្នា។ ប្រសិនបើកម្មវិធីទាំងនោះមានទំហំធំ ហើយទូរស័ព្ទរបស់អ្នកកំពុងប្រើប្រាស់ទិន្នន័យសេវាទូរស័ព្ទ (Cellular Data) វានឹងធ្វើការទាញយកភ្លាមៗ ដែលជាមូលហេតុចម្បងធ្វើឱ្យអស់គម្រោងអ៊ីនធឺណិត ឬអស់លុយពីស៊ីមកាតរបស់អ្នកយ៉ាងឆាប់រហ័សបំផុត។

២. App Updates (ការធ្វើបច្ចុប្បន្នភាពកម្មវិធី)

កម្មវិធីទាំងអស់ក្នុងទូរស័ព្ទអ្នក វានឹង Update ទៅជំនាន់ថ្មីដោយខ្លួនឯងរាល់ពេលមានកំណែអាប់ដេតពីកម្មវិធីណាមួយ។ ដូច្នេះហើយនេះជាអ្នកដែលស៊ីលុយធំបំផុត ព្រោះកម្មវិធីនីមួយៗពេលខ្លះ Update ម្តងៗដល់ទៅរាប់រយ MB ឬ GB ក៏មានដែរ។

៣. In-App Content (មាតិកាក្នុងកម្មវិធី)

វាអនុញ្ញាតឱ្យកម្មវិធីដំណើរការនៅពីក្រោយ (Background) ដើម្បីទាញយកទិន្នន័យទុកមុន មុនពេលអ្នកបើកវាប្រើ។ មានន័យថាវាធ្វើឱ្យទូរស័ព្ទអ្នករវល់ទាញយកទិន្នន័យរហូត ទោះបីអ្នកមិនទាន់ចុចបើក App ហ្នឹងក៏ដោយ។

បៀបបិទលើ iPhone (iOS)

  • ចូលទៅកាន់ Settings > App Store បិទត្រង់ផ្នែក App Downloads, App Updates និង In-App Content
  • បិទត្រង់ផ្នែក Automatic Downloads (ក្រោម Cellular Data) ដើម្បីកុំឱ្យវាប្រើអ៊ីនធឺណិតស៊ីមមកដោនឡូត។

របៀបបិទលើ Android

  • ចូលទៅកាន់ Play Store > Profile > Settings > Network preferences
  • កំណត់យក "Over Wi-Fi only" ឬ "Don't auto-update apps" ដើម្បីទប់ស្កាត់ការប្រើទិន្នន័យស៊ីម។

Tc Thumbnail (51)

Tc Thumbnail (99)

+ ចំណុចបន្ថែមដើម្បីការពារការកាត់លុយលឿន
ត្រូវប្រាកដថាអ្នកបានភ្ជាប់គម្រោងអ៊ីនធឺណិតដូចជា SmartNas ជាមុនសិន ចៀសវាងការប្រើលុយសុទ្ធក្នុងស៊ីម។ រាល់គម្រាងរបស់ Smart ដែលអ្នកចង់ភ្ជាក់ សូមទាញយក ​App SmartNas ដើម្បីងាយស្រួលមើលទិន្នន័យលុយអ៊ិនធឺណេត និងមុខងារគម្រោងថ្មីៗជាច្រើនរបស់ Smart Axiata ។ App SmartNas មិនត្រឹមតែអាចឆែកមើលដាតាដែលនៅសល់ទេ តែអ្នកអាចបញ្ចូលលុយទូរស័ព្ទ ទិញស៊ីម និងស្វែងរកគម្រោងឬសេវាកម្មផ្សេងៗជាច្រើនរបស់ Smart បានថែមទៀតផង។ ដូច្នេះមិនបាច់ភ័យរឿងអ៊ិនធឺណេតកាត់លុយលឿននោះទេ ភ្ជាប់តែគម្រាងសេវាកម្មរបស់ SmartNas ឲ្យត្រូវទៅរួចជាការស្រេចហើយ ចង់ Download Game លេង Facebook មើលយូធូប លេងហ្គេមបានមួយសេរី។

Tc Thumbnail (100)

ដោនឡូត SmartNas ឥឡូវនេះ https://smartnas.go.link/home

សម្រាប់គម្រោងប្រចាំសប្ដាហ៍ដែលណែនាំ និងចំណេញ៖

  • Smart ដាតាតាមចិត្ត! 2 ត្រឹមតែ $2/សប្ដាហ៍ ទទួលបាន ដាតាអ៊ិនធឺណិត 30GB, 100 នាទីតេ និងសារក្នុងប្រព័ន្ធ។ ដើម្បីភ្ជាប់ ចុច *1725*200#

គម្រោងប្រចាំខែដែលណែនាំ និងចំណេញ៖

  • Smart ដាតាតាមចិត្ត! 6 ត្រឹមតែ $6/ខែ ទទួលបានដាតាអ៊ិនធឺណិត 90GB, 300 នាទីតេ និងសារក្នុងប្រព័ន្ធ។ ដើម្បីភ្ជាប់ ចុច *1725*600#

សម្រាប់ព័ត៌មាន និងគម្រោងបន្ថែមរបស់ SmartAxiata សូមធ្វើការតាមដានក្នុងកម្មវិធី SmartNas ឬគេហកទំព័រផ្លូវការ SmartAxiata (010 200 888)។ 

678290197 1479464113834594 7030509542161939558 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia