CBR 1000rr និង CBR 1000rr-rsp មានភាពខុសគ្នាខ្លាំងឬអត់? បងប្អូនណាខ្លះ Fan Honda ចេញមុខមក!!! តម្លៃរបស់ Honda CBR 1000rr 2024 គឺប្រហែល $16,500 ទៅ $18,000 (USD)។ តម្លៃនេះអាចប្រែប្រួលអាស្រ័យលើទីផ្សារ និងបន្ថែមការ Option។ តម្លៃរបស់ Honda CBR 1000rr-R SP 2024 គឺប្រហែល $28,500 ទៅ $30,000 (USD)។ តម្លៃនេះអាចប្រែប្រួលអាស្រ័យលើទីផ្សារដូចគ្នា និងការបន្ថែម Option ផ្សេងៗ ដែលបងប្អូនជ្រើសរើស ដូចជាគ្រឿងបន្ថែមហ្វ្រាំង Brembo និងប្រព័ន្ធ Showa Balance Free Fork (BFF) តម្លៃនេះគឺជាតម្លៃនៅអាមេរិចតែម្តង។
ភាពខុសគ្នាបន្ទាប់ទៀតនោះគឺ កម្លាំងម៉ាស៊ីន របស់ Honda CBR 1000rr 2024 ប្រើម៉ាស៊ីន 999cc inline-four engine មានចំនួន 4 ស៊ីឡាំង ដែលអាចផលិតបានកម្លាំងប្រហែល 189 សេះ (HP) និង 114 Nm torque។ CBR 1000rr 2024 អាចសន្ទុះពី 0-100km/h ក្នុងពេលប្រហែល 3.2 វិនាទី ល្បឿនកំពូលរបស់វាគឺ អាចឈានដល់ប្រហែល 290 គីឡូម៉ែត្រ/ម៉ោង។ Honda CBR 1000rr មានរចនាប្រណិត និងទាក់ទាញ ជាមួយនឹងគ្រឿងបន្ថែមដូចជាភ្លើង LED កុងទ័របង្ហាញព័ត៌មានទូទៅដែលមានអេក្រង់ LCD ដើម្បីបង្ហាញល្បឿន សីតុណ្ហភាពម៉ាស៊ីន, និងព័ត៌មានផ្សេងៗបានច្បាស់ល្អ ដូចជា Honda Electronic Steering Damper (HESD): Traction Control System (TCS): Selectable Riding Modes: ABS (Anti-lock Braking System)
វាប្រើប្រាស់ មាស៊ីនដែលមានសមត្ថភាពខ្ពស់ វាក៏មានប្រព័ន្ធគ្រប់គ្រងថាមពលអគ្គិសនី (Electronic Control Unit - ECU) ដែលមានសមត្ថភាពខ្ពស់និងប្រព័ន្ធ Traction Control ដែលធ្វើអោយការបើកបរកាន់តែពិសេស ស្មូត និងមានសុវត្ថិភាព។
ចឹងចូលមកដល់ Honda CBR 1000rr-R SP 2024 ម្តងហើយមុននិងទៅដល់ចំនុចកំពូលខ្ញុំក៏សូមណែនាំឈ្មោះពេញរបស់វាសិន ពាក្យពេញរបស់ Honda CBR 1000rr-R SP គឺ
Honda:ជាឈ្មោះរបស់ក្រុមហ៊ុនដែលមានដើមកំណើតនៅប្រទេសជប៉ុន ត្រូវបានបង្កើតឡើងនៅ ថ្ងៃ 24 ខែសីហា ឆ្នាំ 1948 ដោយលោក Soichiro Honda និង Takeo Fujisawa។
Honda CBR 1000rr-R Super Performance. ម៉ូតូ Honda CBR 1000rr-R SP 2024 ប្រើម៉ាស៊ីន 999cc inline-four engine ដូចគ្នា ប៉ុន្តែមានកម្លាំងខ្ពស់ជាង ដែលអាចផលិតបានប្រហែល 215 សេះ (HP) មានចំនួនស៊ីឡាំង 4 និងកម្លាំងរមួល 113 Nm torque។ អាចសន្ទុះពី 0-100km/h ប្រហែល 2.9 វិនាទី។ វាខុសគ្នា0.3វិនាទី។ ល្បឿនកំពូលរបស់វាអាចឈានដល់ប្រហែល 300 គីឡូម៉ែត្រ/ម៉ោង។ CBR 1000rr-R SP មានរចនាខ្ពស់ជាង CBR 1000rr ដោយមានគ្រឿងបន្ថែមកាន់តែច្រើនដូចជាប៊ូមដៃចង្កូតដែលមានប្រសិទ្ធភាពខ្ពស់ជាង និងប្រព័ន្ធហ្វ្រាំង Brembo។ វាមានប្រព័ន្ធអេឡិចត្រូនិច (Electronic Systems) ដែលរួមមានប្រព័ន្ធ Showa Balance Free Fork (BFF) និង Balance Free Rear Cushion (BFRC) ដែលធានាឱ្យមានការបើកបរដែលមានសុវត្ថិភាព និងរលូនល្អ។ វាក៏មានបន្ថែមប្រព័ន្ធ Honda Selectable Torque Control (HSTC) និង Wheelie Control។
CBR 1000rr-R SP ក៏បានប្រើប្រាស់បច្ចេកវិទ្យាកុងទ័រដែលមានកម្រិតខ្ពស់ជាងនិងមានផ្នែកផ្សេងៗដូចដែរ ដោយ CBR 1000rr-R SP ប្រើប្រាស់នូវ ផ្ទាំងបង្ហាញព័ត៌មានឆ្លាតវៃដែលមានអេក្រង់ TFT ច្បាស់ល្អដែលអាចប្តូរស្តាយនិងមានការបង្ហាញបច្ចេកទេសពេលបើកបរបានកាន់តែច្បាស់។ដូចជា Ohlins Electronic Suspension: Honda Electronic Steering Damper (HESD): Traction Control System (TCS) with Wheelie Control: Quickshifter: ABS (Anti-lock Braking System): CBR 1000rr-R SP មានប្រព័ន្ធអេឡិចត្រូនិច (Electronic Systems) ដែលរួមមានប្រព័ន្ធ Showa Balance Free Fork (BFF) និង Balance Free Rear Cushion (BFRC) ដែលធានាឱ្យមានការបើកបរដែលមានសុវត្ថិភាពខ្ពស់ និងរស្មូត។ វាក៏មានបន្ថែមប្រព័ន្ធ Honda Selectable Torque Control (HSTC) និង Wheelie Control។
សរុបមក: ម៉ូតូ Honda CBR 1000rr និង Honda CBR 1000rr-R SP 2024 មានលក្ខណៈពិសេសខុសគ្នាទាំងក្នុងកម្លាំងម៉ាស៊ីន បច្ចេកវិទ្យា និងការរចនាដែលធ្វើឱ្យ CBR 1000rr-R SP មានសម្ថភាពខ្លាំងជាងនិងមានតំលៃខ្ពស់ជាង CBR 1000rr។