យោងតាមក្រុមអ្នកស្រាវជ្រាវមកពី the US Department of Energy’s Pacific Northwest National Laboratory (PNNL) នៃក្រសួងថាមពលសហរដ្ឋអាមេរិក បានបង្កើតថ្មប្រភេទថ្មី ដែលមានអាយុកាលយូរ ថែមទាំងមានសុវត្ថិភាពខ្ពស់ជាងប្រភេទថ្មដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងអស់ប្រើសព្វថ្ងៃនៅលើរថយន្តអគ្គិសនី(លីចូម-អ៊ីយ៉ុង Lithium-ion) ហើយថ្មប្រភេទថ្មីនោះមានឈ្មោះថា សូដ្យូម-អ៊ីយ៉ុង Sodium-ion ។
បើយោងរតាមគេហទំព័រ Electrek.co បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវ PNNL បានរកឃើញនូវថ្មប្រភេទថ្មី ដោយបានផ្លាស់ប្តូរនូវសារធាតុផ្សំថ្មីចូលទៅក្នុងស្នូលរាវរបស់ថ្មនោះ ។
តាមសម្តីរបស់អ្នកដឹកនាំ PNNL លោក Jiguang (Jason) Zhang ដែលជាអ្នកត្រួសត្រាយបច្ចេកវិទ្យាថ្មជាមួយនឹងការច្នៃប្រឌិតដែលមានប៉ាតង់ច្រើនជាង ២៣ នៅក្នុងបច្ចេកវិទ្យាផ្ទុកថាមពលដោយបាននិយាយថា ៖ នៅទីនេះ យើងបានបង្ហាញជាគោលការណ៍ថា អាគុយសូដ្យូម-អ៊ីយ៉ុង មានសក្តានុពលជាបច្ចេកវិទ្យាថ្មដែលប្រើប្រាស់បានយូរ និងមិនប៉ះពាល់ដល់បរិស្ថាន ។
គួរជំរាបផងដែរថា ចំពោះបច្ចេកវិទ្យាដែលមាននៅក្នុងថ្មសូដ្យូមអ៊ីយ៉ុងដែលទើបនឹងបង្កើតថ្មីនេះ ត្រូវបានអ្នកស្រាវជ្រាវ PNNL ពន្យល់ថា វាអាចទៅបិទនូវចរន្តអគ្គិសនីឆ្លងកាត់ នៅពេលដែលមានការជ្រាបទឹកចំពោប្រែប្រួលសីតុណ្ហភាព និងអាចដំណើរការនៅតង់ស្យុងខ្ពស់ ៕
អត្ថបទដោយ ៖ ព្រឹម ភក្តី