សោកស្តាយ! កម្មវិធី Skype ប្រកាសបិទចោលជារៀងរហូតនៅថ្ងៃខាងមុខនេះ
Khunna - ឃុនណា
MARCH 1 2025
ឌីជីថល
148 views
2 mins read

មនុស្សភាគច្រើនបានស្គាល់កម្មវិធី Skype តាមរយៈប្រព័ន្ធផ្សព្វផ្សាយ Internet និងការប្រើតៗគ្នាមកទល់នឹងបច្ចុប្បន្ននេះ ដែលកម្មវិធីមួយនេះបានធ្វើឲ្យមនុស្សមានប្រាស្រ័យទាក់ទងគ្នា និងមានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាផងដែរ។ តែយ៉ាងណាឥឡូវនេះយើងក៏បានទទួលនូវសារជូនដំណឹងពីក្រុមហ៊ុន Microsoft ពីការប្រកាសបិទកម្មវិធី Skype ជាផ្លូវការ។ 

960x0
កម្មវិធី Skype បានបង្កើតឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៣ ដោយលោក Niklas Zennstorm និង Janus Friis ។ ស្កាយភ៍ (Skype) គឺជាកម្មវិធីទូរគមនាគមន៍ដែលមានកម្មសិទ្ធិដំណើរការដោយ ស្កាយភ៍ តិចណូឡូជី (Skype Technologies) ជាផ្នែកមួយនៃ ក្រុមហ៊ុន មៃក្រូសូហ្វ (Microsoft) ដែលល្បីល្បាញបំផុតសម្រាប់ការហៅទូរស័ព្ទជាវីដេអូផ្អែកលើអាយភី (IP-based videotelephony), ការប្រជុំវីដេអូ និងការហៅជាសំឡេង ការផ្ញើសារ, ការផ្ទេរឯកសារ, ការហៅដោយប្រើប្រាក់ឥណពន្ធទៅកាន់ទូរស័ព្ទខ្សែ និងទូរស័ព្ទដៃ (តាមរយៈបណ្តាញទូរស័ព្ទ) កម្មវិធីនេះមាននៅលើវេទិកា Desktop, ទូរស័ព្ទចល័ត និងកុងសូលហ្គេមវីដេអូផ្សេងៗ។


យោងតាមការចុះផ្សាយលើវេបសាយផ្លូវការរបស់ Microsoft នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមហ៊ុន មៃក្រូសូហ្វ បានប្រកាសពីការបិទដំណើរការកម្មវីធី Skype (ស្កាយភ៍) ជារៀងរហូត នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ សម្រាប់អ្នកដែលចង់សាកប្រើប្រាស់នៅតែអាចបន្តប្រើបានគិតត្រឹមពីថ្ងៃនេះតទៅដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ នឹងលេងមានវត្តមានកម្មវិធីនេះនៅលើ App Store ឬ Play store ទៀតហើយ។ 

Tr 20250228 Microsoft Skype Shutting Down
តាមរយៈការជូនដំណឹងរបស់ Microsoft សម្រាប់អ្នកដែលនៅគាំទ្រ និងកំពុងប្រើប្រាស់ skype អាចមកប្រើប្រាស់កម្មវិធីជាមួយ Teams វិញបាន អ្នកប្រើប្រាស់អាចចូលប្រើមុខងារស្នូលជាច្រើនដូចគ្នាដែលពួកគេបានប្រើក្នុង Skype ដូចជាការហៅទូរស័ព្ទ និងការហៅជាក្រុម ការផ្ញើសារ និងការចែករំលែកឯកសារ។ លើសពីនេះ Teams ផ្តល់នូវមុខងារកម្រិតខ្ពស់ដូចជាការរៀបចំកិច្ចប្រជុំ ការគ្រប់គ្រងប្រតិទិន និងការបង្កើត និងចូលរួមសហគមន៍ដោយឥតគិតថ្លៃថែមទៀត។មនុស្សរាប់រយលាននាក់កំពុងប្រើប្រាស់ Teams ជាមជ្ឈមណ្ឌលសម្រាប់កិច្ចការជាក្រុមរបស់ពួកគេ ដែលជួយពួកគេរក្សាបានទំនាក់ទំនង និងចូលរួមនៅកន្លែងធ្វើការ សាលារៀន និងនៅផ្ទះ។ Microsoft Teams ទន្ទឹងរង់ចាំបន្តការគាំទ្រដែលភ្ជាប់ទំនាក់ទំនងប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដោយចាប់ផ្តើមធ្វើឱ្យការចូលទៅក្នុង Teams ជាភាពងាយស្រួលជាមួយនឹងការប្រើប្រាស់មុខងាររបស់គណនី Skype ផងដែរ។


គូសបញ្ជាក់ថា ទោះបីជាកម្មវិធី Skype នឹងបាត់បង់ទៅពិតមែនតែទម្រង់នៃកម្មវិធីនេះនឹងដាក់បញ្ចូលទៅក្នុងកម្មវិធី Microsoft Teams វិញដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia