អបអរ​! កីឡាករ​​​​​​​​​​​​​​កម្ពុជា (Skynin) ​ទទួល​បាន​​មេដាយ​មាស​ ​វិញ្ញាសារ E-Sport: Pubg Mobile ឯកត្តជន​ ​ អ
Pheakdey Prem
MAY 16 2023
អេឡិចត្រូនិក
3.4 K views
2 mins read

បអរ​សាទ​រ ដល់​កីឡាករ​​កម្ពុជា​ ត្រា​ ឆានី ​(Skynin) ​ទទួល​បាន​​​មេដាយ​​មាស​​ ​​​​ក្នុង​វិញ្ញាសា E-Sport Pubg Mobile ឯកត្តជន​ ឬ​ហៅ​ថា Solo ​ដែល​មាន​​ការ​​ចូល​​រួម​​​​​​ប្រកួត​​​​ពី​បណ្តាប្រទេស​​​​​​ទាំង ១០ នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​​ ២០២៣ លើក​ទី៣២ ដោយ​​​​ Skynin ទទួល​បាន​នពន្ទុសរុបទាំង ៨វគ្គ គឺ ៨៤ពិន្ទុ  ។

Photo 2023 05 16 14 22 51

​​​សម្រាប់​ការ​ប្រកួត​​វិញ្ញា​សា E-Sport: Pubg Mobile ឯកត្ត​​ជន​ នេះ​ដែរ​ បាន​ប្រព្រឹត្តិឡើង​នៅ​ថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ២០២៣ ដោយ​ការប្រកួត​​តម្រូវ​ឲ្យ​មាន​ Match 8 ឬ ៨វគ្គ ដោយ​​​​មាន​ការចូលរួម​បេក្ខជនទាំង ១០ប្រទេស សរុប ៥៩នាក់ ​ហើយក្នុងការប្រកួតនេះតម្រូវឲ្យ ​​លេង​ជា​លក្ខណ: Sol​o​ ។

១

ជាលទ្ធផល​ ក្រោយ​បញ្ចប់​ការ​ប្រកួត​យ៉ាង​​​​​ក្តៅ​​​​គគុក ទាំង ៨វគ្គរួចមក​​ កីឡាករកម្ពុជា ត្រា ឆានី ហៅ​ថា Skynin ​ទទួល​បាន​​ពិន្ទុ​សរុប​ ៨៤ពិន្ទុ ដោយយក​ឈ្នះ​បេក្ខជន​ទាំង ៥៩នាក់ មក​ពី​ប្រទេស​​ទាំង ១០ ទទួល​បាន​មេដាយ​មាស ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត នៃកីឡា E-sport: Pubg Mobile ឯកត្តជន(solo)។

5

​ពី​​ក្រុមការងារ​ចាប់​​​ខៀវ​ពិតជាមាន​​ មោទកភាព​ខ្លាំង​មែន​ទែន​ចំពោះ​​​កីឡា​ករ​កម្ពុជាយើង​​ ​​​​ដែលបាន​យក​មេដាយ​​មាស​ ជូន​​ឲ្យ​​ប្រទេស​កម្ពុជា ​ ១​ គ្រឿង​​ទៀត​ ហើយក៏​អរគុណ​ដល់​​កីឡាករ​កម្ពុជា ៥នាក់​​​​ទៀត​ដូចជា JOSETH, NANGX, THETOP, POVPOV និង KAIYA ដែល​បាន​ចូល​​​​​ការប្រកួត​វិញ្ញាសាឯកត្តជននេះ ទោះ​ជាលទ្ធផលយ៉ាងណាក្តី ​​​តែ​​​​​ពួក​គាត់​សុទ្ធសឹងជា​កីឡាករឡើងប្រកួតតំណាង​ឲ្យ​​ប្រទេស​កម្ពុជាទាំងមូល និង​ប្រជាជន​ជាង ១៦លាននាក់​ផងដែរ​​៕

1

2

រូបភាព៖ PUBG Mobile Esports Cambodia

អត្ថបទដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia