រកស៊ីដឹកជញ្ជូនខ្លាចបាត់ឡាន និងបុគ្គលិកខូចលួចសាំង ប្រើ App GPS ខ្មែរ១នេះ អាចតាមដានបាន២៤ម៉ោង
Pheakdey Prem
JULY 7 2022
ឌីជីថល
549 views
2 mins read

​ជាទូទៅ​​​ ម្ចាស់​​​​​អាជីវកម្ម​ និង​ក្រុមហ៊ុន​​ដែលមាន​​បុគ្គលិក​​ចុះ​បេស​កម្ម​ច្រើន​ ​តែងតែជួប​​នូ​វបញ្ហា​​​មិនតិច​​នោះ​ទេ ​ ​​ ជាពិសេស​​​គឺ​​ធ្វើ​ឲ្យប្រាក់​ចំណូល​​ក្រុមហ៊ុន​ ឬ អាជីវកម្ម​​មានធ្លាក់​​ចុះ​​ ហើយ​ក៏ដោយសារ​តែបុគ្គលិក​មួយ​ចំនួន​​​​​តូច តែងតែ​​គេច​វាស់​​ពី​ម៉ោងការងារ ធ្វើ​​ការ​​មិន​ហ្មត់ចត់​ឲ្យតែ​រួច​ពី​ដៃ​​ ដល់​ម៉ោងសម្រាកក៏ចេញ​ទៅ​ដូចគេដូចឯង​ ​​​​​​​ហេតុ​ដូចនេះហើយ​យើងចាំបាច់​ត្រូវមាន​នៅ​ឧបករណ៍សម្រាប់តាម​ដាន​​គ្រប់​សកម្ម​ភាព​ទាំងអស់​​​​​​នៅ​ជុំ​វិញ​​​​​បរិវេន​​​ម៉ោង​ការងារ ។

Photo 2022 07 10 15 26 14

​​ ​ឥឡូវនេះ​​ Technology Cambodia ណែនាំ​​​នូវ​ សេវាកម្ម​តាម​ដាន​​សកម្ម​ភាពយានយាន្ត​​​​​របស់របស់​​ក្រុមហ៊ុន Ovtras GPS Company LImited ​ហើយក៏ជាក្រុមហ៊ុន​ធំជាគេ​​​​មួយ​ក្នុង​​​​​ប្រទេសកម្ពុជា   ​​​​ដែល​​​មាន​សេវាកម្ម​​​ល្អ​​កម្រិតស្តង់ដា​ និងថែម​ទាំងមាន​សេវាកម្ម​​ដោះ​ស្រាយ​​គ្រប់​​បញ្ហា​​​​ ២៤​ម៉ោង​​​ផងដែរ ។

​បើយោងតាម​បទសម្ភាសន៍រាងក្រុមការងារ Technology Cambodia និង លោក​ស្រី ​​ហុង ឈីវឡាយ​ ដែលជា​​ស្ថាបនិករបស់​ក្រុមហ៊ុន​​​​​​​ Ovtras GPS Company Limited  បានឲ្យដឹងថា​ ​ការដា​ក់​ឧបករណ៍​​ GPS និងឧបករណ៍វាស់កម្រិត​​​ធុងប្រេងសាំង​លើយាន​យន្ត​​ គឺជួយ​សម្រាល​​​​​​​​ការងារ​របស់​ម្ចាស់​​​​អាជីវកម្ម​​សឹង​តែ ៧០% ឯណោះ​​ ។​

លោកស្រី និយាយបន្តទៀត​ថា៖ ​​Ovtras GPS Company Limite មិន​មែន​ជា​អ្នក​លក់​ត្រឹម​តែ GPS នោះ​ទេ ពោល​គឺលក់​​សេវាកម្ម​ GPS ​​និយាយឲ្យងាយ​​យល់​​ នៅពេលអតិថិ​ជន​ទិញ​សេវាកម្ម GPS ​ពីក្រុមហ៊ុន​​ហើយនោះ​ ខាងក្រុមហ៊ុន​នឹងមាន​នូវ​​ Service ផ្តល់​ជូន​ ដោះ​ស្រាយ​គ្រប់​​បញ្ហា​ដែល​កើតឡើង ដូចជា គាំងនូវ​​​ Servers ​​​​ចំណុចគោលដៅ​​​​ជាប់​​គាំងមួយ​កន្លែង​​ ​​​​​និងឧបករណ៍​នោះខូច ​​​ ​ខាងក្រុមហ៊ុន​នឹងចេញ​​មុខដោះ​ស្រាយ​​​​ជូនភ្លាម​ៗ ។​

មិនត្រឹម​តែប៉ុណ្ណោះ​​​ ​​​ឧបករណ៍​​​តាម​ដាន​​ GPS នេះអាចដំណើរ​ការ ​២៥ ខេត្ត​ក្រុង​​​ ​មិនថា​នៅ​តំបន់ដាច់ស្រាល​​​​ណាឡើយ​ GPS របស់​ក្រុមហ៊ុន​គាត់​នៅតែមាន​សញ្ញា​​សម្រាប់​តាមដាន​​ជាធម្មតា​ ​ម្យ៉ាងវិញទៀត​ខាងក្រុមហ៊ុន​​ក៏មានក្រុម​ចាំ​ទទួល​ដោះស្រាយបញ្ហាដែលកើត ​រយ: ពេល​ ២៤ ម៉ោង ថែម​ទៀតផង ។​

បើយើងនិយាយដល់ប្រពន្ធគ្រប់​គ្រង់​​​តាម​របស់​ផ្លែតហ្វម​​ ​គឺ​មាន​​នូវ​មុខងារជាច្រើន​​​លើសពី​​​​ GPS ធម្មតា​ដែលគ្រាន់​តែចាប់​សញ្ញា​នឹងតាម​ដាន​នោះ​ ពោល​គឺ​​ក្នុង​ផ្លែតហ្វម​ GPS នោះ​មាន​មុខងារ​ថត​សកម្ម​ភាព​​​​​​​​ទុក​ និងមាន​បង្ហា​ញ​​​​នូវ​​​បរិមាណ​កម្រិតធុងប្រេងរថយន្ត​​តាម​រយ:ក្រាបយ៉ាង​ច្បាស់ ។​ សម្រាប់​ព័ត៌មាន​បន្ថែម​អាចទៅ​កាន់ផេក​​របស់​ក្រុមហ៊ុនផ្ទាល់ ឬអាចទាក់​ទងតាម​រយ:លេខទូរស័ព្ទ​៖ 017 93 94 39 / 096 890 7 168​ ៕

https://fb.watch/e6mUGDd_z7/

អត្ថបទដោយ៖ ព្រឹម ភក្តី

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia