មិនមែនជា Friends នឹងគ្នាតែចូលមើល Story យើងរាល់ថ្ងៃ នេះជារបៀបចូលទៅវែកមុខអ្នកមើល
Makara Rin
JULY 16 2022
គន្លឹះល្អៗ
11.1 K views
1 min read

ធ្លាប់ជួបទេ រាល់ពេលដែលដាក់ Story នៅលើ ហ្វេសប៊ុក ម្តងៗមានអ្នកចូលមើលច្រើនហើយក្នុងនោះផងដែរក៏មានអ្នកចូលមើលមួយប្រភេទទៀតគឺមិនមែនជា Friends របស់យើងទេ​ ដោយវាលោតពាក្យសម្គាល់នៅខាងក្រោមថា Other person view this story ។

ដូច្នេះថ្ងៃនេះក្រុមចាបខៀវ Technology Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅដឹងពីវិធីក្នុងការ ចូលទៅមើលមុខអ្នកដែលចេះតែលួចចូលមើល Story របស់យើងរាល់ថ្ងៃ។

វិធីចូលទៅមើល

ដំណាក់កាលទី1

ក្នុងដំណាក់កាលនេះគឺចង់ដឹងថាមានមនុស្សប៉ុន្មាននាក់ដែលបានចូលមើល Story ហើយមិនមែនជា Friend យើង

  • ចូលទៅកាន់ហ្វេសប៊ុកសិន​ ហើយចូលមើល Story របស់អ្នកដែលបានផុស
  • អូសឡើងលើ នោះអ្នកនឹងឃើញពីចំនួនអ្នកដែលបានចូលមើលហើយ

2

ដំណាក់កាលទី2

  • ដើម្បីមើលអ្នកទាំងនោះបាន គឺត្រូវចូលទៅកាន់​ Messenger
  • ហើយចុចលើពាក្យ​ Story រួចចុចលើ Story របស់អ្នកដែលបានផុសដូចបង្ហាញក្នុងរូប
  • ចុចលើរូបអ្នកមើលនៅខាងក្រោម នោះអ្នកនឹងឃើញមុខរបស់គេហើយ

1

ប៉ុន្តែសូមបញ្ជាក់ផងដែរថា សម្រាប់វិធីសាស្រ្តនេះគឺបានតែអ្នកដែលធ្លាប់ជា Friend របស់យើងពីមុន ប៉ុន្តែពេលបច្ចុប្បន្នមិនមែនជា Friend យើងទៀតទេ​ ដូច្នេះទើបយើងអាចចូលទៅមើលតាមវិធីសាស្រ្តនេះបាន។

អត្ថបទដោយ៖​ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia