កៀកថ្ងៃចេញ Galaxy S 23 Series ហើយ ឥឡូវ Samsung ទម្លាយវីដេអូខ្លីមួយ ទំនងអាចពង្រីកដល់ដីនៅឋានព្រះច័ន្ទ
Makara Rin
JANUARY 24 2023
អេឡិចត្រូនិក
2.1 K views
1 min read

ជិតដល់ថ្ងៃដែលកំពូលស្មាតហ្វូន​ Galaxy S23 Series នឹងត្រូវបញ្ចេញជាផ្លូវហើយ ក្នុងនោះផងដែរបើតាមដំណឹងបែកធ្លាយកន្លងមកយើងឃើញថា​ Galaxy S23 Ultra នឹងមានទំហំកាមេរ៉ាធំជាងម៉ូដែលផ្សេងទៀត ដោយគេនឹងបំពាក់កាមេរ៉ាគោលទំហំ 200MP កាមេរ៉ាប្រភេទ Ultra-Wide 12MP និងកាមេរ៉ា2គ្រាប់ជាប្រភេទ Telephotoទំហំ 10MP ផងដែរ។ មិនតែប៉ុណ្ណោះចំពោះ Digital Zoom វិញវាក៏អាចពង្រីកដល់ 100X ថែមទៀត។  

ហើយថ្មីៗនេះយើងក៏ប្រទះឃើញ Samsung បានធ្វើការបង្ហោះវីដេអូខ្លីមួយនៅលើ​ YouTube Short ដើម្បីពញ្ញាក់អារម្មណ៍អ្នកគាំទ្រផងដែរ ដោយក្នុងវីដេអូនោះ Samsung ទំនងជាចង់បង្ហាញពីសមត្ថភាពរបស់កាមេរ៉ាដែលអាចធ្វើការពង្រីកដល់ទឹកដីឋានព្រះច័័ន្ទ ដោយភ្ជាប់ជាមួយពាក្យមួយឃ្លាថា​ Epic nights are coming ​។​

ក្នុងវីដេអូខ្លីមួយនេះផងដែរ​ សារដែល Samsung ចង់បង្ហាញទៅកាន់អ្នកគាំទ្រនោះគឺ Galaxy S23 Ultra មកលើកនេះនឹងពង្រឹងគុណភាពនៃការថតពេលយប់ឱ្យកាន់តែខ្លាំងជាងមុន ដែលមានន័យថាយើងអាចថតរូបពេលយប់ជាមួយនឹងរូបភាពច្បាស់និងគ្មាន Blur នៅលើរូបថែមទៀតផង។

យ៉ាងណាមិញក្រៅតែពី ការបង្ហាញ Galaxy S23 Ultra ចំពោះ 2ម៉ូដែលទៀតដូចជា S23 S23+ គេរំពឹងថា​វាអាចនឹងបំពាក់មកជាមួយនឹងកាមេរ៉ាគោលទំហំ 50MP Ultra-Wide 12MP រួមជាមួយនឹង digital zoom រហូតដល់ 30X ផងដែរ​។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team