គេថា Samsung ថតរូបព្រះច័ន្ទជារូបក្លែងក្លាយ ឥឡូវ Samsung ចេញពន្យល់ចំៗកុំឲ្យច្រឡំទៀត
Makara Rin
MARCH 17 2023
អេឡិចត្រូនិក
2.8 K views
1 min read

ថ្មីៗនេះមានការលើកឡើងជាច្រើនទាក់ទងជាមួយនឹងរូបថតព្រះច័ន្ទដែលថតចេញពីកំពូលស្មាតហ្វូនរបស់ Samsung គឺ Galaxy S23 Ultra ថាជារូបក្លែងក្លាយដោយរឿងរ៉ាវនេះគឺកើតចេញពីអ្នកលេងបណ្តាញសង្គម Reddit ម្នាក់បានធ្វើការផុសដោយប្រៀបធៀបរូបព្រះច័ន្ទដែលគេទាញយកពីអិនធឺណេត រួចប្រើប្រាស់ស្មាតហ្វូនដើម្បីថត​ពីលើមួយតង់ទៀត។

ក្នុងដំណើរការតេស្តនេះគេបានយកទាញយករូបក្នុងកម្រិតច្បាស់ចេញពីអិនធឺណេតដោយពង្រួមទំហំ Pixel វាឲ្យតូចរួចច្នៃឲ្យវាមានសភាពព្រិលពីលើ ហើយដាក់វានៅលើអេក្រង់កុំព្យូទ័របន្ទាប់មកក៏ចាប់ផ្តើមថតដោយប្រើប្រាស់ S3 Ultra ដែលលទ្ធផលជាក់ស្តែងគឺចេញមកដូចរូបព្រះច័ន្ទ ហើយគេបានអះអាងរូបដែលថតចេញពី​ Samsung គឺក្លែងក្លាយ។

ដោយឡែកជុំវិញបញ្ហានេះខាង Samsung ក៏បានធ្វើការចេញបកស្រាយច្បាស់ពីបច្ចេកវិទ្យដែលបានប្រាស់ទៅលើមុខងារមួយនេះផងដែរ ដោយគេបានប្រើបច្ចេកវិទ្យា៣ដំណាក់កាលគឺ Scence Optimizer, AI Deep Learning, និង​​ Super Resolution ជាដើម។

1

ក្នុងនោះផងដែរពេលដែលយើងបើកមុខងារ Scence Optimizer វានឹងធ្វើការម្គាល់រូបព្រះច័ន្ទរាល់ពេលដែលយើងពង្រីកលើស​ 25x បន្ទាប់មកសម្រាប់បច្ចេកវិទ្យា​​ Deep AI learning គឺវានឹងសម្កាល់រូបព្រះច័ន្ទទៅតាមសណ្ឋានផ្សេងដែលយើងបានថត ហើយចុងក្រោយគឺ Super Resolution គឺវាមានតួនាទីក្នុងការធ្វើឲ្យរូបដែលថតចេញមកមានសភាពច្បាស់ងាយស្រួលមើល។

លើសពីនេះទៅទៀត Samsung ក៏បានបន្ថែមថា យើងមិនមែនសុទ្ធតែអាចថតរូបព្រះច័ន្ទគ្រប់ស្ថាភាពនោះទេប្រសិនបើមានពពកបាំង ឬយើងមើលវាមិនឃើញពីផែនដីជាដើមគឺយើងមិនអាចផ្តិតរូបទាំងនោះបានទេ។

2

យ៉ាងណាមិញបើយើងងាកទៅមើលមួយជ្រុងទៀត វាក៏មិនមែនរឿងរ៉ាវដែលទើបតែកើតឡើងថ្មីៗនេះដែរពោលគឺមានស្មាតហ្វូនជាច្រើនដែលមានមុខងារ Beauty Skin ដែលអាចកែប្រែរូបភាពយើងពីអត់ស្អាតទៅជាស្អាតជាដើម។ ដូច្នេះសម្រាប់រឿងមួយនេះគឺមិនមែន Samsung ប្រើបច្ចេកវិទ្យាក្លែងក្លាយដើម្បីបំភាន់រូបភាពនោះទេ ពោលគឺគេប្រើបច្ចេកវិទ្យាផ្សេងៗគ្នាទៅតាមដំណាក់ដើម្បីបង្កើតបានរូបភាពមួយសន្លឹក។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team