ស៊យមែន! ម្នាក់នេះហូតលុយខ្ទង់ ២ពាន់$ ទិញ Z Fold 4 មិនបាន១ថ្ងៃផង បើកបត់ភ្លាម ខូចអេក្រង់ភ្លែត
Makara Rin
AUGUST 26 2022
អេឡិចត្រូនិក
455 views
1 min read

កាលពីដើមខែកន្លងទៅក្រុមហ៊ុន Samsung បានធ្វើការបញ្ចេញកំពូលទូរស័ព្ទកម្លាំងខ្លាំងរបស់ខ្លួនគឺ Galaxy Z Fold 4 ជាមួយនឹង Galaxy Z  Flip 4 ហើយថ្មីៗនេះបើយោងទៅតាមការចុះផ្សាយរបស់​ Digital Trend បានឱ្យដឹងថា អតិថិជនម្នាក់បានធ្វើការទិញ Galaxy Z Fold 4 ចេញពីក្រុមហ៊ុនថ្មីសន្លាងតម្លៃខ្ទង់2ពាន់$ តែជាអកុសលមិនទាន់បានប្រើផងក៏ខូចបាត់។

ប្រភពដដែលក៏បានបន្តថា​ម្ចាស់ទូរស័ព្ទបានធ្វើការផុសនៅលើបណ្តាញសង្គម Reddit ដោយបានបញ្ជាក់ថា Galaxy Z Fold 4 ដែលគាត់ទើបតែទិញថ្មីនេះគឺយកមកបើកបានតែម្តងគត់ហើយក៏ឮសូរសំឡេងប្រេះបែកនៅចំខ្សែបន្ទាត់កណ្តាលតែម្តង ប៉ុន្តែចំពោះការបែកនេះមិនមែនធ្វើអ្វីមិនកើតទាំងស្រុងនោះទេពោលគឺនៅអាចតេទៅ Samsung Support Center បាន។

A Samsung Galaxy Z Fold 4 with a broken display.

យ៉ាងណាមិញចំពោះបញ្ហាបែកអេក្រង់ទូរស័ព្ទតម្លៃខ្ទង់2ពាន់$នេះ គឺមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ​ដោយគេបានរកឃើញថា​ វាខូចខាតតែចំពោះបន្ទះ UTC(ultra-thin-glass) តែប៉ុណ្ណោះ ដែលវាគឺជាស្រទាប់ឬក៏បន្ទះអេក្រង់ស្តើង។ លើសពីនេះទៅទៀតបញ្ហាមួយនេះក៏មិនមែនជាលើកទីមួយរបស់ក្រុមហ៊ុន Samsung នោះដែរព្រោះកន្លងមកក៏ធ្លាប់កើតនៅលើ Fold 2 និង​ Fold 3 ដែរ។

គូសបញ្ជាក់ផងដែរថា​ សម្រាប់បញ្ហាមួយនេះគឺមិនមែនកើតឡើងរហូតចំពោះទូរស័ព្ទបត់នោះទេ​ពោលគឺវាមានភាគរយតិចណាស់ដែលកើតឡើងលើអតិថិជន។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia