ល្បីរូបមួយសន្លឹកវាង Ronaldo និង Messi ជួបគ្នា តើពិតទេ? តោះទៅមើលរូបភាពក្រោយឆាកដែលគេបានទម្លាយ
Makara Rin
NOVEMBER 21 2022
នវានុវត្តន៍
1.8 K views
2 mins read

ថ្មីៗនេះរូបមួយសន្លឹងរវាងកំពូលជើងឯងទាត់បាល់​ Cristiano Ronaldo ជាមួយនឹង Lionel Messi អង្គុយលេងអុកជុំគ្នា កំពុងតែមានភាពល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គម ហើយរូបមួយសន្លឹកនេះគឺជាការបង្ហាញពី Brand របស់ បារាំង Louis Vuitton លើសពីនេះទៅទៀតអ្នកគាំទ្រភាគច្រើនក៏បានជឿថា idol ទាំងពីររូបបានជួបគ្នា ប៉ុន្តែការពិតជំនួបរវាង idol ទាំងពីរនេះអាចនឹងមិនដូចអ្វីដែលអ្នកគិតនោះទេ។

យោងទៅតាមការចុះផ្សាយរបស់សារពត៌មានកីឡា Tribuna បានធ្វើការទម្លាយរូបភាពក្រោយឆាករវាង Ronaldo និង Messi ដោយផ្អែកទៅលើវីដេអូដែលបានបញ្ចេញដោយគណនី Twitter មួយឃើញថា​ ពួកគាត់ទាំងពីរនាក់នេះពុំបានជួបគ្នាផ្ទាល់ ដើម្បីថតរូបមួយសន្លឹកនេះជុំគ្នានោះទេ។

ក្នុងវីដេអូនោះបានបង្ហាញថា​ Ronaldo និង Messi គឺបានថតនៅកន្លែងផ្សេងគ្នា

2.jpg

3.jpg

សម្រាប់រូបមួយប្លង់ទៀតក៏បានបង្ហាញពីលោក Messi អង្គុយម្នាក់​ឯង ដោយមិនមានមុខ Ronaldo អង្គុយជាមួយទេ។

4

ដូច្នេះដោយផ្អែកលើការបង្ហាញក្នុងវីដេអូនេះគេអាចសន្និដ្ឋានបានថា រូបអង្គុយលេងអុករវាង Ronaldo និង Messi គឺជាការកាត់បញ្ចូលគ្នាក្នុង Photoshop តែប៉ុណ្ណោះ។ អាចនិយាយបានថាវាជារឿងសោកស្តាយសម្រាប់ Fan មួយដែរដែល idol ទាំងពីរមិនបានជួបគ្នាផ្ទាល់។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia