តស់ៗ! គាំទ្រសមត្ថភាពយុវជនខ្មែរក្នុងកម្មវិធីប្រកួតរ៉ូបូតទិចកម្ពុជា ដើម្បីស្វែងរកជើងឯកតំណាងជាតិទៅកាន់ពិភពលោក
Khunna - ឃុនណា
SEPTEMBER 1 2026
នវានុវត្តន៍
24 views
1 min read

ការចូលរួមទស្សនា និងគាំទ្រ «កម្មវិធីប្រកួតប្រជែងរ៉ូបូតទិចកម្ពុជា ឆ្នាំ២០២៦»

ក្រោមការគាំទ្រដ៏ខ្ពង់ខ្ពស់របស់ ក្រសួងអប់រំ យុវជន និងកីឡា អង្គការពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា មានសេចក្ដីសោមនស្សរីករាយ សូមគោរពអញ្ជើញសាធារណជនទូទៅ ជាពិសេសលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ចូលរួមទស្សនា និងគាំទ្រ «កម្មវិធីប្រកួតប្រជែងរ៉ូបូតទិចកម្ពុជា ឆ្នាំ២០២៦»

787841990 944933407933242 7981235305006425027 N

ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនប្រកួត ក៏ដូចជាលើកកម្ពស់ការអប់រំស្ទែម (STEM) រ៉ូបូតទិច និងភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ចំពោះបេក្ខជនដែលចូលរួមប្រកួត នឹងមានឱកាសបញ្ចេញសមត្ថភាព ព្រមទាំងធ្វើជាតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងកម្មវិធី «រ៉ូបូតទិចអូឡាំព្យាដពិភពលោក» ដែលគ្រោងនឹងរៀបចំឡើងនៅព័រតូរីកូ សហរដ្ឋអាម៉េរិក នាខែធ្នូ ខាងមុខនេះ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅតាមព័ត៌មានលម្អិតដូចខាងក្រោម៖

  • កាលបរិច្ឆេទប្រកួត៖ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦
  • ពេលវេលា៖ ម៉ោង ៨:០០ នាទីព្រឹក ដល់ ៤:០០ នាទីរសៀល
  • ទីតាំង៖ ផ្សារទំនើបអ៊ីអន មានជ័យ (សាលជាន់ទី១)

អាស្រ័យហេតុនេះ សូមសាធារណជន លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ អញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រផ្លូវការ៖

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia