ស្តេចគុណភាពស្មាតហ្វូន realme Note 50 ស៊េរីថ្មីចុងក្រោយ ឡានកិនក៏មិនបែកហើយមិនជ្រាបទឹកទៀត នឹងចេញលក់ក្នុងតម្លៃនឹកស្មានមិនដល់ក្នុងខែកុម្ភៈនេះ
Makara Rin
FEBRUARY 20 2024
PR
84 views
4 mins read

ចូលឆ្នាំ២០២៤ ភ្លាម realme ដែលជាប្រេនស្មាតហ្វូនខ្លាំងបំផុតរបស់ពិភពលោក បានប្រកាសចេញលក់ស្មាតហ្វូនស៊េរីថ្មីបំផុតទើបផលិតគឺ realme Note 50 ដែលជាស្តេចគុណភាពថ្មី   សូម្បីឡានកិនមិនបែកនិងមិនជ្រាបទឹកព្រោះមានប្រព័ន្ធការ IP54 ក្នុងតម្លៃទាបនឹកស្មានមិនដល់។ ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ realme លោក Sky Li បានប្រកាសឱ្យដឹងថា «ការបង្កើតស៊េរីថ្មីចុងក្រោយ Note Series នេះមិនមែនគ្រាន់តែជាការណែនាំផលិតផលថ្មីបង្កើនចំណែកទីផ្សារប៉ុណ្ណោះទេ តែជាការឆ្លើយតបរបស់ក្រុមហ៊ុនយើងចំពោះការរំពឹងទុកសម្រាប់អនាគត។ យើងជឿជាក់យ៉ាងមុតមាំថា ភាព            អស្ចារ្យនៃបច្ចេកវិទ្យា គឺមិនត្រឹមតែនៅក្នុងការច្នៃប្រឌិតប៉ុណ្ណោះទេ  ប៉ុន្តែក៏ស្ថិតលើតម្រូវការពេញនិយមផងដែរ។ 

1

 

ស៊េរីថ្មីស្តេចគុណភាព realme Note 50 នេះ សន្យាថានឹងបង្កើនបទពិសោធន៍យ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់នៅក្នុងផ្នែកតម្លៃកម្រិតថវិកាពិសេសបំផុត ការប្រកាសតម្លៃចេញលក់នៅកម្ពុជានឹងធ្វើឡើងជាផ្លូវការនៅថ្ងៃទី ២៣ ខែកុម្ភៈឆាប់ៗនេះនៅលើហ្វេសប៊ុកផេក realme KH ផ្ទាល់ realme Note 50 ដែលត្រូវបានគេស្គាល់ថាជា«ស្តេចគុណភាព» មានភាពធន់រឹងមាំខ្លាំងឡានកិនក៏មិនបែក មានប្រព័ន្ធការពារជម្រាបទឹកនិងធូលី IP54 មិនឱ្យជ្រាបទឹក មានការធានាម៉ាស៊ីនដំណើរការល្អ ៤៨ ខែ និងលក់ជូនក្នុងតម្លៃសមរម្យបំផុតដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើល។  

3

ភាពជឿជាក់លើគុណភាពទុកចិត្តបំផុត 

គោលការណ៍ក្នុងការផលិត realme Note 50 គឺជាការប្តេជ្ញាចិត្តចំពោះភាពជឿជាក់និងយូរអង្វែង។       បច្ចេកវិទ្យាការពារជំរាបទឹកនិងធូលី IP54 អាចជួយការពារការជ្រាបទឹកពេលមានការខ្ទាតដោយ          ចៃដន្យ ខណៈដែលគម្របកញ្ចក់ការពារមានកម្លាំងរឹងមាំខ្ពស់ និងរចនាសម្ព័ន្ធអាលុយមីញ៉ូមខាងក្នុងអាចការពារបានល្អបំផុតចំពោះការធ្លាក់ឬកិន បើប្រៀបធៀបនឹងស្មាតហ្វូនតម្លៃប្រហែលគ្នា។ ជាមួយនឹងការយកចិត្តទុកដាក់ពីក្រុមស្រាវជ្រាវ&អភិវឌ្ឍរបស់ realme អ្នកប្រើប្រាស់អាចទន្ទឹងរង់ចាំបទពិសោធន៍ម៉ាស៊ីនដំណើរការយ៉ាងរលូនរហូតដល់ 48 ខែលើសពីនេះទៅទៀត វាកាន់ថ្មបានយូរដូចស្មាតហ្វូនកម្រិតកំពូល។ ថ្មបន្ទាប់ពីសាកចុះឡើងរហូតដល់ 1200ដង នៅតែរក្សាបានគុណភាពល្អនៃសមត្ថភាពថ្មតាមការគណនាដោយផ្អែកលើការសាកមួយដងក្នុងមួយថ្ងៃ ស្មាតហ្វូននេះអាចឲ្យយើងប្រើដោយទំនុកចិត្តក្នុងរយៈពេលបីឆ្នាំ។ 

4

សមត្ថភាពជើងឯក MVP នៃស្មាតហ្វូនកម្រិតថវិកា  
realme Note 50 ត្រូវបានបំពាក់ដោយបន្ទះឈីបខ្លាំង Octa-core UNISOC T612 ដែលមានពិន្ទុគោល AnTuTu 245,343 ធ្វើឱ្យមានលក្ខណៈខុសពីគូប្រកួតប្រជែង ជាមួយនឹងដំណើរការហ្គេមល្អជាង និងល្បឿនដំណើរការកម្មវិធីលឿនជាង។ ភ្ជាប់ជាមួយ RAM បន្ថែមសរុបទំហំ 8GB(4+4GB) និង ROM ដល់ទៅ 128GB និងអាចបន្ថែមទំហំផ្ទុករហូតដល់ 2TB នោះ realme Note 50 ធានាបាននូវការប្រើប្រាស់ប្រចាំថ្ងៃនិងទំហំផ្ទុកដ៏សម្បូរបែប។ ដំណើរការឈានមុខគេ ដែលអមជាមួយនឹងថាមពលថ្មធំ 5000mAh អនុញ្ញាតឱ្យចាក់តន្ត្រីបន្តរហូតដល់ 106 ម៉ោង ផ្តល់នូវការធានាការប្រើប្រាស់យូរអង្វែង៕ 

5

បទពិសោធន៍ផ្តាច់មុខនៅក្នុងការរចនាភ្លឺរលោងចែងចាំងស្អាតទាន់សម័យ 

ការរចនាគម្របខាងក្រោយពីរពណ៌និងគែមជ្រុងទាន់សម័យ ហើយមានជម្រើសពណ៌ខៀវ និងពណ៌ខ្មៅ realme Note 50 ធ្វើឱ្យមានតុល្យភាពរវាងភាពរឹងមាំនិងភាពសាមញ្ញតែទាន់សម័យ។ ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 7.99mm វាមានតួខ្លួនស្ដើងបំផុតក្នុងចំណោមស្មាតហ្វូនដែលមានតម្លៃប្រហែលគ្នា និងមានទម្ងន់ស្រាល 186g ដែលធ្វើឱ្យងាយស្រួលកាន់ក្នុងប្រអប់ដៃរបស់អ្នក។  

អេក្រង់លំដាប់កំពូលនៅក្នុងស្មាតហ្វូនកម្រិតថវិកា 
realme Note 50 បំពាក់អេក្រង់លាតពេញទំហំ 6.74 អ៊ីញ ជាមួយនឹងសមាមាត្រអេក្រង់ធៀបនឹងតួខ្លួន 90.3% ។ វាមានកម្រិតពន្លឺខ្ពស់បំផុតរហូតដល់ 560 nits សម្រាប់ការមើលឃើញច្បាស់នៅក្រោមពន្លឺថ្ងៃ។ កាន់តែប្រសើរឡើងជាមួយនឹងល្បឿនអេក្រង់រលូន 90Hz និងកម្រិតពណ៌ច្បាស់ ធានាការផ្តល់បទពិសោធន៍ដែលមើលឃើញដិតច្បាស់ និងរស់រវើក។ 

2

ប្រើស្មាតហ្វូនរបស់អ្នកដោយភាពងាយស្រួលនិងផាសុកភាព 
Mini Capsule ដែលត្រូវបានរចនាថ្មី ជាពិសេសសម្រាប់ Note 50 គឺជាការរំលេចភាពច្នៃប្រឌិតដ៏សំខាន់ ធ្វើឱ្យការបង្ហាញ ការប្រើប្រាស់ទិន្នន័យ ស្ថានភាពសាកថ្ម និងការរាប់ជំហានកាន់តែច្បាស់ និងនាំមកនូវព័ត៌មានសំខាន់ៗដោយផ្ទាល់ដល់ការយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់។ realme Note 50 មានសេវាខ្លាំងផងដែរ ជាមួយនឹងការរចនាអង់តែនដ៏ឆ្លាតវៃនៅផ្នែកខាងលើ និងខាងក្រោម ដែលធានាបាននូវការតភ្ជាប់ខ្លាំង និងមានស្ថេរភាពគ្រប់ពេលវេលា។ លើសពីនេះទៅទៀត វាមានស្កេនក្រយៅដៃចំហៀងសម្រាប់ការដោះសោងាយស្រួល និងរហ័ស។ 

7

តម្លៃ និងការដាក់លក់លើទីផ្សារ 

realme Note 50 ចេញលក់នៅកម្ពុជាជាមួយ 2 ជម្រើស ទំហំផ្ទុក 8GB(4+4GB)+64GB និងទំហំផ្ទុក8GB(4+4GB)+128GB។ ការប្រកាសតម្លៃជាផ្លូវការគឺនៅថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ2024 នៅលើហ្វេសប៊ុកផេក realme KH។   

អំពីក្រុមហ៊ុន realme  

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេស     ទូទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា Make it real. ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com  

ស្លោកថ្មីរបស់ខ្លួនគឺ Make it real. ក្រោមស្មារតីម៉ាកយីហោថ្មីនេះ realme កំពុងលះបង់ខ្លួនវាច្រើនជាងពេលណាទាំងអស់សម្រាប់អ្នកប្រើប្រាស់វ័យក្មេង ក្នុងគោលបំណងនាំមកនូវអត្ថប្រយោជន៍ពិតប្រាកដ ច្បាស់លាស់ និងជាក់ស្តែងដល់ជីវិតរបស់ពួកគេ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់          គេហទំព័រ www.realme.com  

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia