https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
អ្នកប្រើ Android ញញឹមខ្ជឹប! Qualcomm ប្រកាសចេញមុខងារថ្មី ទោះឡើងភ្នំ ចូលព្រៃដាច់សេវា ក៏ទាក់ទងគ្នាបានដែរ
Makara Rin
JANUARY 6 2023
អេឡិចត្រូនិក
1.1 K views
2 mins read

ដូចដែលអ្នកបានដឹងមកហើយថា Apple បានបញ្ចេញមុខងារមួយបំពាក់លើ iPhone 14 Series ឈ្មោះថា​ Emergency SOS via Satellite ដែលអាចធ្វើការទាក់ទងគ្នាបានទោះនៅតំបន់គ្មានសេវាចូលដល់ក៏ដោយ​។ ដោយឡែកថ្មីៗនេះ ក្រុមហ៊ុនផលិតឈីប​ Qualcomm ក៏បានប្រកាសបញ្ចេញមុខងារមួយនៅលើឈីបថ្មី ដែលមុខងារនោះមានឈ្មោះថា Snapdragon Satellite ។

ដោយយោងទៅតាមការចុះផ្សាយរបស់​ Qualcomm ផ្ទាល់បានឱ្យដឹងថា​ Qualcomm បានចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុនផ្តល់សេវាផ្កាយរណប iridium ដោយបង្កើតបានមុខងារថ្មីមួយឈ្មោះថា Snapdragon Satellite។ លើសពីនេះទៅទៀតមុខងារមួយនេះ នឹងផ្តល់នូវការទំនាក់ទំនងគ្នាទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោកតែម្តង ចំពោះស្មាតហ្វូនណាដែល​ប្រើប្រាស់ជាមួយនឹងឈីប Snapdragon 8 Gen 2 Mobile Platform និងប្រភេទស្មាតហ្វូនជំនាន់ក្រោយដែលត្រៀមចេញឆ្នាំ2023នេះ។

មុខងារ​ Snapdragon Satellite មួយនេះគឺវាអាចមានសមត្ថភាពក្នុងការទាក់ទងគ្នាក្នុងករណីបន្ទាន់ណាមួយបានពីរររៀបឬហៅថា two-way messaging ដោយទីមួយគឺអាចទាក់ទងគ្នាតាមរយៈការផ្ញើសារធម្មតា និងទីពីរគឺអាចទាក់ទងគ្នាតាមយៈការប្រើប្រាស់កម្មវិធីផ្ញើសារផ្សេងៗទៀតដែលដែលអ្នកកំពុងប្រើ។ ហើយខាង Qualcomm ក៏បានបញ្ជាក់បន្ថែមផងដែរថា មុខងារមួយនេះមិនមែនទាល់មានហេតុការបន្ទាន់ណាមួយទើបអាចប្រើបានទេ ពោលគឺឱ្យតែនៅតំបន់ណាមួយដែលដាច់សេវាគឺអាចប្រើបានហើយ

3

យ៉ាងណាមិញ Qualcomm ក៏បានធ្វើការបញ្ជាក់បន្ថែមផងដែរថា​​ មុខងារទាក់ទងតាមផ្កាយរណបនេះគឺមិនត្រឹមតែបំពាក់វានៅលើស្មាតហ្វូន Android នោះទេ​ ពោលគឺ គេនឹងធ្វើការពង្រីកវាទៅកាន់ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតដូចជា laptop, tablet, យានយន្ត ក៏ដូចជាប្រភេទ​សម្ភារៈ IoT ជាដើម។

ម្យ៉ាងវិញទៀត The Verge ក៏បានធ្វើការបញ្ជាក់ពីមុខងារនេះបន្ថែមផងដែរថា​ ចំពោះបច្ចេកវិទ្យាផ្កាយរណបដែលប្រើប្រាស់នៅលើស្មាតហ្វូនប្រភេទ​ Android នេះគឺដូចគ្នាជាមួយសេវាកម្មវផ្សេងទៀតរបស់ iridium ដែរ មានន័យថា អ្នកប្រើប្រាស់ត្រូវតែចាយលុយលើសេវាកម្មនេះដោយមិនមែនប្រើប្រាស់ហ្វ្រីទេ ហើយចំពោះតម្លៃគឺអាស្រ័យលើក្រុមហ៊ុនផ្តល់សេវាកម្មជាអ្នកកំណត់។

គូសបញ្ជាក់ផងដែរថា Qualcomm មិនទាន់បានបង្ហាញច្បាស់លាស់ទៅលើតម្លៃនោះទេពោលគឺ គេគ្រាន់តែនិយាយថាសម្រាប់សេវាកម្ម Emergency អាចនឹងហ្វ្រីឬមានតម្លៃថោក ប៉ុន្តែក្នុងករណីពេលដែលយើងចង់ទាក់ទងទៅកាន់មិត្តភ័ក្តឬនរណាម្នាក់ចេញពីតំបន់ដែលគ្មានសេវាដូចជា ឡើងភ្នំ ជិះ Ski Lift ឬនៅកណ្តាលសមុទ្រជាដើមគឺគេមិនទាន់បង្ហាញពីកញ្ចប់តម្លៃនៅឡើយទេ។

អត្ថបទដោយ៖​ រិន មករា

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth